ស្រៀវណាស់! ធ្លាក់ដែកថ្នាំងអំពៅ ពីអគារកំពុងសង់ ទម្លុះតំបូលឡាន ធ្លុះជើងបុរសម្នាក់

នៅព្រឹកថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២០នេះ នៅទីតាំងអគារកំពុងសាងសង់មួយ មានករណីធ្លាក់ដែក១ដើម ចំជើងបុរសម្នាក់នៅក្នុងរថយន្ត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហេតុការណ៍កើតឡើង គឺមានដែកថ្នាំងអំពៅមួយដើម បានជ្រុះធ្លាក់ពីលើអគារកំពុងសាងសង់ ដែលមានទីតាំងនៅមុខវត្តបទុមវតី ស្ថិតក្នុង សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានធ្លាក់ចុះមក ទម្លុះកញ្ចក់រថយន្តទំនើបមួយគ្រឿង បណ្តាលឲ្យធ្លុះជើងបុរសម្នាក់ ដែលនៅក្នុងរថយន្ត រងរបួសយ៉ាងធ្ងន់ធ្ងរ ដែលក្រោយពេលកើតហេតុ ខាងរថយន្តសង្គ្រោះបានមកដឹកជនរងគ្រោះនៅកន្លែងកើតហេតុ ទៅធ្វើការព្យាបាលតែម្ដង ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ BTV Cambodia

Related posts

Leave a Comment