CEO ក្រុមហ៊ុនវ៉ាក់សាំងមួយថា «កូវីដ-១៩ អាចនឹងនៅជាមួយយើងជារៀងរហូត»

នាយក​ប្រតិបត្តិ​ប្រចាំ​ក្រុមហ៊ុន​វ៉ាក់សាំង​កូវីដ-១៩ Moderna បាន​ព្រមាន​កាល​ពី​ថ្ងៃ​ពុធ ទី ១៣ ខែ​មករា ឆ្នាំ ២០២១ វីរុស​កូវីដ-១៩ ដែល​រាតត្បាត​ពាសពេញ​ពិភពលោក​នេះ នឹង​នៅ​តែ​លង​បន្លាច​យើង​ជា​រៀង​រហូត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មន្ត្រី​សុខភាព​សារធារណៈ និង​អ្នក​ជំនាញ​ផ្នែក​ជំងឺ​ឆ្លង បាន​និយាយ​ដែរ​ថា វីរុស​កូវីដ ១៩ អាច​មាន​លទ្ធភាព​ខ្ពស់​នឹង​ក្លាយ​ទៅ​ជា​ជំងឺ​ធម្មតា ពោល​គឺ​មាន​ន័យ​ថា ​វា​នឹង​មាន​វត្តមាន​គ្រប់​ពេល​ក្នុង​សហគមន៍ បើ​ទោះ​បី​ជា​ពេល​ខាង​មុខ​វា​ស្ថិត​ក្នុង​កម្រិត​តូច​ទាប​ជាង​ឥឡូវ​ក៏​ដោយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រប​ពេល​គ្នា​នោះ​ដែរ លោក Stephane Bancel នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Moderna ក៏​បាន​សម្ដែង​ការ​យល់ស្រប​ដូច​គ្នា​កាល​ពី​ថ្ងៃ​ពុធ​សប្ដាហ៍​មុន​នេះ​ថា កូវីដ-១៩ នឹង​ក្លាយ​ជា​ជំងឺ​ធម្មតា ។ ថ្លែងក្នុងសន្និសីទថែទាំសុខភាព JPMorgan លោក Stephane បាននិយាយថា «កូវីដ-១៩ នឹង​មិន​រលាយ​ទៅ​វិញ​ឡើយ ។ យើង​នឹង​នៅ​ជាមួយ​វីរុស​នេះ អាច​នឹង​ជា​រៀង​រហូត» ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ cnbc

Related posts

Leave a Comment