ពេលនេះធូរទ្រូងបន្តិចហើយ! អ្នកជាប់ធ្វើការ ចេញយូរជាងម៉ោង ៨ ត្រូវត្រៀមបែបនេះ ទើបអាចឆ្លងកាត់បាន…

ក្រោយពីរដ្ឋបាលរាជធានីភ្នំពេញ ដាក់ចេញវិធានការគោចរ មហាជន នៅលើបណ្ដាញសង្គមហ្វេសប៊ុក នាំគ្នាមានចម្ងល់អំពីពលរដ្ឋដែលធ្វើការឯកជន និង ស្ថាប័នរដ្ឋ ហើយចេញធ្វើការ អាចយូរជាងម៉ោង ៨ យប់ តើពួកគាត់គួរធ្វើបែបណា?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញរឿងនេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងថា ពលរដ្ឋទូទៅដែលត្រូវធ្វើដំណើរបន្ទាន់ភ្លាមៗ មិនអាចខានបាន ត្រូវផ្ដល់ដំណឹងជាមុនដល់ចៅសង្កាត់ ឬ អាជ្ញាធរមូលដ្ឋាន ដើម្បីឱ្យចៅសង្កាត់ ឬ អាជ្ញាធរមូលដ្ឋាន ងាយស្រួលប្រាប់ទៅតាមគោលដៅត្រួតពិនិត្យនៅតាមដងផ្លូវ ទើបអាចធ្វើបានដោយគ្មានការហាមឃាត់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយវិញទៀត អ្នកដែលធ្វើការនៅស្ថាប័នរដ្ឋ និង ឯកជន ដែលចេញពីធ្វើការក្រោយម៉ោង ៨ យប់ ស្ថិតក្នុងបំរាមគោចរដែលបានដាក់ចេញ គឺត្រូវមានលិខិតបញ្ជាក់ពីប្រធានអង្គភាព ឬ ក្រុមហ៊ុន និង តម្រូវឱ្យពាក់កាតជាប់ខ្លួនជានិច្ចពេលធ្វើដំណើរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាស្រ័យហេតុនេះ ក្នុងករណីក្រុមហ៊ុន មានបុគ្គលដែលត្រូវចេញពីធ្វើការយប់ ត្រូវចេញលិខិតបញ្ជាក់អំពីពេលវេលាធ្វើការច្បាស់លាស់ នៅក្នុងលិខិតនោះ ហើយឱ្យបុគ្គលដាក់តាមខ្លួន ពេលចេញពីធ្វើការ ងាយស្រួលបង្ហាញសមត្ថកិច្ចនៅតាមគោលដៅ ប៉ុន្តែបើសិនជាក្រុមហ៊ុនមិនមានបុគ្គលចេញពីធ្វើយប់ទេ ប៉ុន្ដែសរសេរលិខិតកុហកសមត្ថកិច្ច នឹងឈានដល់ការចាត់វិធានការក្រុមហ៊ុននោះតែម្ដង ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព ៖ Fresh News

Related posts

Leave a Comment