កម្រឃើញណាស់! មិនដែលមានប្រតិកម្មរឿងគេរិះគន់ទេ តែលើកនេះទប់អារម្មណ៍លែងជាប់ ឆន សុវណ្ណារាជ មកនិយាយបែបនេះថា….

ភ្នំពេញ៖ ដួចដែលប្រិយមិត្តនិងមហាជនក៏ដូចជាហ្វេនៗជាច្រើនពិតជាស្គាល់ច្បាស់ជាក់ជាមិនខានគឺលោក ឆន សុវណ្ណារាជ ដែលជាតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស ដែលរូបលោកមានកេរ្តិ៍ឈ្មោះល្បីល្បាញមិនចាញ់តារាប្រុសៗជាច្រើនដួងផងដែរ។ មិនត្រឹមតែមានទេពកោសល្យ និងសម្លេងពីរោះពីធម្មជាតិប៉ុណ្ណោះទេ តែលោកអាចសម្តែងបានយ៉ាងល្អមិនចាញ់ តារាសម្តែបអាជីពប៉ុន្មានឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើសពីនេះទៅទៀតបើងាកមកមើលប្រជាប្រិយភាពនាបច្ចុប្បន្ន តារារូបនេះមានហ្វេនៗគាំទ្រច្រើនថែមទៀតផង។ ជាការពិត មិនត្រឹមតែជាសិល្បករឆ្នើមប៉ុណ្ណោះទេ តែលោក ឆន សុវណ្ណរាជ ត្រូវបានគេដឹងថា ជាសិល្បករមានអត្តចរិតល្អផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើទោះបី មានរឿងរ៉ាវរិះគន់ពីសំណាក់មហាជនមួយចំនួនតូចទៅលើលោកក៏ដោយ ក៏តារារូបនេះ នៅស្ងៀមមិនតបត ឬបង្ហោះវីដេអូនិយាយវាយបកទៅកាន់អ្នករិះគន់វិញនោះដែរ។ តែថ្មីៗនេះ តារារូបនេះទ្រាំមិនបាននឹងពាក្យរិះគន់លើខ្លួន ខណៈលោកបង្ហោះសារនិយាយពាក្យសុភាសិតអប់រំផ្លូវចិត្ត និងគំនិត តែបែរជាមានអ្នករិះគន់លើខ្លួនយ៉ាងដូច្នេះទៅវិញ រហូតធ្វើឲ្យតារាច្រៀងរូបនេះ សរសេរសារនិយាយបែបនេះថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“រឿងនិទានមុនចូលគេង អ្នកម្នាយអើយជួយផងខមិនមួយចំនួនស្អីខ្លះនឹង អ្វីដែលខ្ញុំផុសជារឿងដែលខ្ញុំរៀបចំផុសសម្រាប់ថ្ងៃនេះ ដាក់ម៉ោងដាក់នាទីត្រឹមត្រូវជាមួយadmin មិនបានផុសថាអោយដៀមដាមប៉ះពាល់អ្នកណាទេ ម៉េចក៏រើសដាក់ខ្លួនចឹង ថាមិនចង់ផុសទេនាំរឿងវែងឆ្ញាយតែឃើញខមិន ដូចជារាងជ្រុលនឹងការយល់ច្រឡំជាមួយខេបសិនរបស់ខ្ញុំ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពាក្យពេចន៍របស់ខ្ញុំសុទ្ធតែអប់រំផ្តល់ដំបូលន្មានល្អៗទាំងអស់ ម៉េចក៏អស់លោកទាញចូលទៅជារឿង អាក្រក់បែបនេះទៅវិញ ខ្មែរដូចគ្នាទេបងប្អូនអើយ អ្នកខ្លះប្អូនខ្ញុំទេសុទ្ធតែអាមឹងពេញៗមាត់ កុំដល់ថ្នាក់នឹងពេកហី ok ក្រុមការងារខ្ញុំបានឃើញprofileនឹងខមិនរបស់អស់លោកហើយ ឃើញថាការយល់ឃើញរបស់ពួកយើងគឺខុសគ្នា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្នាក់ៗមានសិទ្ធរៀងខ្លួន បើមានអ្វីធ្វើឲ្យពួកលោកមួយចំនួនតូចមិនពេញចិត្ត ខ្ញុំសុំទោស ព្រោះម៉ែឳខ្ញុំបានប្រដៅមកថាដឹងគុណដឹងទោសស្គាល់បុណ្យស្គាល់បាបសុំទោសផងដែលប៉ះពាល់ដល់ពួកលោក ខ្ញុំសុំតែសុខទេ បងប្អូនទាំងអស់គ្នាសូមមេត្តាកុំយល់ច្រឡំខ្ញុំនិយាយទៅកាន់នបងប្អូនមួយចំនួនតូចមួយប៉ុណ្ណោះដែលបានខមិនជេរខ្ញុំ។ខ្ញុំឆ្លើយតបទៅវិញហើយណាបែបគោរពស្រលាញ់សន្តិភាពនឹងភាពថ្លៃថ្នូរ។ អរគុណ!”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ផងដែរថា នេះជាលើកទីមួយហើយ ដែលតារាប្រុសខាងលើនេះ មានប្រតិកម្មលើរឿងរិះគន់មកលើខ្លួន ខណៈពីមុនមកមានការរិះគន់ច្រើន តែលោកមិនដែលចេញសារនិយាយបែបនេះឡើយ។ ទោះបីជាយ៉ាងណាក្តី ក៏មានហ្វេនៗជាច្រើនចូលទៅ ខមិន និយាយពាក្យល្អៗទៅកាន់តារារូបនេះគ្រប់គ្នា ដោយក្តីស្រលាញ់។ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment