ថៃកើនយ៉ាងគំហុក រកឃើញអ្នកឆ្លងជំងឺកូវីដថ្មី ជិត ១ ពាន់នាក់ ថ្ងៃ ១២ មេសានេះ

ការរីករាលដាលឆ្លងជំងឺកូវីដ-១៩ ទើបតែស្ងាត់បានមួយរយៈធំ ពេលនេះប្រទេសថៃស្រាប់តែផ្ទុះសាជាថ្មី ដែលធ្វើឱ្យចំនួនអ្នកឆ្លងឡើងរហូតទៅ ៣៣៦១០ នាក់ឯណោះ គិតមកដល់ថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២១ នេះ ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលប្រទេសថៃ នៅថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២១ បានចេញសេចក្ដីប្រកាសថា ថ្ងៃនេះប្រទេសថៃរកឃើញអ្នកឆ្លងចំនួន ៩៨៥ នាក់បន្ថែមទៀតហើយ ដោយនៅក្នុងនោះមានករណីអ្នកជាសះស្បើយឡើងសរុប ២៨២៤៨​ នាក់ អ្នកកំពុងសម្រាកព្យាបាលមានចំនួន ៥២៦៥ នាក់ និង មានករណីអ្នកស្លាប់ឡើងកើនដល់ ៩៧ នាក់ហើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ បើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាលថៃ ការឆ្លងលើកនេះគឺមានការឆ្លងខ្លាំងជារាល់ដង ជាប្រភេទវីរុសបំប្លែងខ្លួនថ្មី ដែលវាជាក្ដីកង្វល់មួយយ៉ាងធំសម្រាប់រដ្ឋាភិបាលក្នុងការទប់ស្កាត់ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment