ដំណឹងបន្ទាន់ក្ដៅៗ! នៅបាត់ដំបងឯណោះ សម្រេចបិទតួផ្សារចំនួន ៨ ក្នុងក្រុងហើយ ចាប់ពីថ្ងៃទី ១៤ តទៅ

នៅរសៀលថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២១ នេះ រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីសម្រេចមួយស្តីពីការបិទផ្នែកខាងក្នុងផ្សារ (តួផ្សារ ) នៃផ្សារចំនួន ៨ ក្នុងក្រុងបាត់ដំបង ជាបណ្តោះអាសន្ន រយៈពេល ៧ ថ្ងៃ ចាប់អនុវត្តពីថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២១ រហូតដល់ថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២១ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រដ្ឋបាលខេត្ត បានបញ្ជាក់ផងដែរថា ការផ្អាកជាបណ្ដោះអាសន្ននេះ គឺដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ នៅតែបន្តកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ និង ក្នុងគោលបំណងដើម្បីបង្ការការពារទប់ស្កាត់ការឆ្លងរាលដាលនៃ ជំងឺកូវីដ-១៩ នៅក្នុងសហគមន៍អំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិ ទើបអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានសម្រេចបិទផ្នែកខាងក្នុងផ្សារ (តួផ្សារ ) នៃផ្សារចំនួន ៨ ក្នុងក្រុងបាត់ដំបងជាបណ្តោះអាសន្នរួមមាន ផ្សារធំបាត់ដំបង (ផ្សារណាត់) ផ្សារបឹងឈូក ផ្សារ ១៣ មករា ផ្សារអប្សរាផ្សារលើ ផ្សាររោងល្ខោន ផ្សារវត្តលៀប ផ្សារពោធិ៍វង្ស និង ផ្សារទំនើបភូពុយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ រដ្ឋបាលខេត្ត អនុញ្ញាតិឱ្យលក់នៅផ្នែកខ្លះនៃបរិវេណខាងក្រៅផ្សារដូចជា បន្លែ ត្រី សាច់ គ្រឿងឧបភោគបរិភោគ ដែលជាតម្រូវការចាំបាច់រស់នៅប្រចាំថ្ងៃ ដោយត្រូវអនុវត្តនូវវិធានការ សុខាភិបាល ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមអានសេចក្តីប្រកាសខាងក្រោម ៖

ប្រភព ៖ ក្រសួងព័ត៌មាន

Related posts

Leave a Comment