មានទឺកចិត្ដប្រពៃណាស់! ឧកញ៉ា ប៊ុន ​រតនា ដឹកអង្គរទាំងឡានៗចែកជូនបងប្អូនខ្វះខាតពេលកូវីដផ្ទុះខ្លាំង…

ជាការពិតណាស់ នៅក្នុងកំឡុងពេលបញ្ហាប្រឈមនូវជំងឺកូវីដ-១៩ រហូតមានតំបន់មួយចំនួននៅក្នុងទីក្រុងភ្នំពេញត្រូវបានបិទខ្ទប់នោះ ជាហេតុបញ្ហាហូបចុកការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្វះខាតមួយចំនួនមានភាពលំបាកផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីបានឃើញស្ថានភាពខាងលើនេះហើយ បើក្រឡេកទៅមើលបណ្តាញសង្គមហ្វេសប៊ុក គេបានសង្កេតឃើញថាមានសប្បុរសជនស្រីប្រុសជាច្រើន បានចូលរួមយ៉ាងសកម្មក្នុងការចែករំលែកអាហារជូនដល់អ្នកខ្វះខាត ដោយអ្នកខ្លះមានជាបាយប្រអប់ប្រចាំថ្ងៃ ខ្លះមានស្បៀងអាហារសម្រាប់ការប្រើប្រាស់ជាប្រចាំទៀតផង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក បើក្រឡេកទៅមើលគូស្វាមីភរិយាចិត្តធម៌ លោកឧកញ៉ា ប៊ុន រតនា និង លោកជំទាវ លីឈី ក៏មានទឹកចិត្តធំធេងមិនខុសពីសប្បុរសធម៌ជាច្រើនទៀតដែរ ដោយរយៈពេលប៉ុន្មានថ្ងៃនេះ លោកឧកញ៉ា និង ភរិយា បានស្រាកដៃគ្នាយ៉ាងសកម្មក្នុងការរៀបចំស្បៀងជូនបងប្អូនប្រជាពលរដ្ឋខ្វះខាត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមការបង្ហោះឱ្យដឹងនៅលើគណនីហ្វេសប៊ុករបស់លោកឧកញ៉ា ប៊ុន រតនា បានកំពុងរៀបចំអង្គរ ចែកជូនបងប្អូន ដែលកំពុងជួបការខ្វះខាតនៅក្នុងស្ថានភាពលំបាកនៃការរាលដាលកូវីដ-១៩ នេះ ។ គួរឱ្យដឹងថា បងប្អូនកំពុងជួបការខ្វះខាតអាចអញ្ជើញទៅយកអង្គរបាននៅទីតាំង S-Auto លក់រថយន្ត នៅថ្ងៃទី ១២ និង ទី ១៣ ខែមេសា ឆ្នាំ ២០២១ ចាប់ពីវេលាម៉ោង ១០ ព្រឹក ដល់ម៉ោង ៥ ល្ងាច ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment