គួរឲ្យក្នាញ់ដល់ហើយ! អាយុទើបតែជាងមួយខួបសោះ អូនម៊ែល កូនស្រី នី រតនា ធ្វើឪពុកម្ដាយរំភើបស្ទើរនិយាយមិនចេញព្រោះរឿងនេះ (មានវីដេអូ)

ភ្នំពេញ ៖ ជឿថាប្រិយមិត្តច្បាស់ជាស្គាល់រួចមកហើយថាលោក នី រតនា គឺជាតារាចម្រៀងប្រុសម្នាក់ដែលទទួលបានការគាំទ្រខ្លាំងពីសំណាក់ទស្សនិកជននៅក្នុងប្រទេសនិងក្រៅប្រទេស លោក នី រតនា គឺជាតារាចម្រៀងប្រុសជួរមុខម្នាក់របស់ផលិតកម្មរស្មីហង្សមាស ហើយបច្ចុប្បន្នលោកកំពុងតែទទួលបានភាពជោគជ័យខ្លាំងណាស់នៅក្នុងអាជីបជាតារាចម្រៀងរបស់ខ្លួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះមកដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ កន្លងផុតមកនេះ តារាចម្រៀងរូបប្រុសខាងលើនេះ បានចូលរោងការតាមប្រពៃណី ជាមួយនារីដ៏ស្រស់ស្អាតម្នាក់ ដែលជាហ្វេនរបស់ខ្លួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើគិតមកដល់ពេលនេះ អូនម៊ែល កូនស្រីរបស់តារាចម្រៀងហង្សមាស នី រតនា មានអាយុជាង១ខួបហើយ ពោលគឺនាងតូចបានសម្រាលចេញពីផ្ទៃម្ដាយ និងបានឃើញបន្លឺព្រះអាទិត្យដំបូងនៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែបើនិយាយពីភាពរីកចម្រើន និងការលូតលាស់ទាំងរាងកាយ និងផ្នែកបញ្ញាស្មារតីវិញ គឺទារិការូបនេះមានការប្រែប្រួលពីមួយថ្ងៃទៅមួយថ្ងៃ ខណៈពេលនេះអាចបង្កើតភាពរីករាយឱ្យក្រុមគ្រួសារថែមទៀតផង ជាក់ស្ដែងនៅមុននេះ អូនម៊ែល បានធ្វើត្រាប់តាមការនិយាយជាច្រើនដែលគេប្រាប់ ខណៈ នី រតនា និងភរិយា ឃើញដូច្នេះរំភើបស្ទើររកអ្វីនិយាយពុំត្រូវ បានត្រឹមនិយាយពាក្យខ្លីប៉ុន្មានមាត់ថា «ចេះណាស់កូនមាស» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានោះ មិនត្រឹមតែក្រុមគ្រួសារ ម៉ាកប៉ា និងលោកយាយ របស់អូនម៊ែលទេដែលរំភើប សូម្បីតែមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមក៏លាន់សរសើរ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment