ថាមែនៗ! ទីបំផុត K01 ទៅអង្គុយចាំជួប រដ្ឋមន្ត្រីក្រសួងព័ត៍មាន តាំងពីព្រឹកដើម្បីសុំទោស តែចុងក្រោយ ឯកឧត្តម ឆ្លើយតបយ៉ាងខ្លីថា…. (មានវីដេអូ)

(ភ្នំពេញ)៖ ដូចដែលប្រិយមិត្តបានដឹងហើយថា កាលពីល្ងាច ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ យោងតាមរយៈហ្វេសប៊ុកផេក BTV Cambodia បានប្រាប់ថា ក្រសួងព័ត៌មាន សម្រេចលុបអាជ្ញាប័ណ្ណគេហទំព័រ K01 TV Online របស់លោក ឃឿន សូឡា ហៅលោកK01ហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះផងដែរ ហ្វេសប៊ុកផេកខាងលើនេះក៏បានបញ្ជាក់ប្រាប់បន្ថែមទៀតថា៖ ក្រសួងព័ត៌មាន សម្រេចលុបអាជ្ញាប័ណ្ណគេហទំព័រ K01 TV Online របស់លោក ឃឿន សូឡា ហៅលោកK01 ដោយសារបុគ្គលនេះបានផ្សាយព័ត៌មានញុះញង់ មានចេតនាទុច្ចរិត បង្កចលាចលក្នុងសង្គម បំពានលើវិជ្ជាជីវៈសារព័ត៌មាន និងកិច្ចសន្យាអាជីវកម្មដែលតម្កល់ទុកនៅក្រសួងព័ត៌មាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយមួយថ្ងៃបន្ទាប់ពីត្រូវបានជួបរឿងស៊យៗពីរផ្ទួនៗ នៅពេលព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ លោក K01 ខណៈពេលធ្វើដំណើរតាមរថយន្ត លោកក៏បានឆ្លើយតបថា ចំពោះលុបអាជ្ញាប័ណ្ណ មួយសន្លឹកនេះ គឺទុកនៅនាំតែចង្អៀតក្រសួងទេ ព្រោះលោកមិន សូវជាផ្តោតលើការយកព័ត៌មានឡើយ តាមពិតគួរតែដកចោលយូរហើយ មិនចាំបាច់ទុករហូតដល់ថ្ងៃនេះទេ ហើយបងប្អូនឈប់សួរអំពីអារម្មណ៍គាត់ពីបញ្ហានេះទៀតទៅ ព្រោះគាត់មិនមែនរស់ដោយសារតែអាជ្ញាប័ណ្ណមួយនឹងទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះមកដល់ថ្ងៃទីទ១១ ខែមេសា ឆ្នាំ២០២១ នេះ K01 បានធ្វើការស្ដាប់សំដីខ្លួនឯងឡើងវិញ និងមានការិះគង់យ៉ាងចាស់ដៃពីសំណាក់មហាជនជាច្រើន ស្រាប់តែ K01 បានចេញមុខសុំទោសម្តងទៀត ដោយនិយាយឡើងអួលដើមក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ លោក K01 ក៏បានចេញវីដេអូសុំទោស និងភ្ជាប់ពាក្យថា: សូមផ្ញើរទៅឯកឧត្តមខៀវ កញ្ញារិទ្ធ ជាទីគោរពនឹងជាទីស្រលាញ់ សូមផ្ញើរទៅ អង្គភាពអ្នកសាព័ត៍មានទាំងអស់ ជាទីគោរ សូមផ្ញើរទៅប្រជាជនអ្នកលេងហ្វេសបុក ជាទីស្រលាញ់ សូមផ្ញើរទៅបងផែងវណ្ណះ ផងដែរ ឃ្លីបមុនវាខុសទេបងប្អូនសូមបងប្អូនខមិនជេរត្រឹមខ្ញុំទៅបានហើយ សូមកុំជេរដល់ឪពុកម្តាយ ប្រពន្ធខ្ញុំអី ពួកគាត់អត់ដឹងអីទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែងនៅមនុនេះបន្តិច នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ នេះ លោក K01 បានទៅអង្គុយចាំសុំជួប និង សុំទោសចំពោះ រដ្ឋមន្ត្រក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កញ្ញារិទ្ធ តាំងពីព្រឹកមកម្ល៉េះ នេះបើ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមការបញ្ជាក់របស់គណនីហ្វេសបុកឈ្មោះ OR Leakhena ដោយរៀបរាប់បញ្ជាក់ថាចម្លើយរបស់ រដ្ឋមន្ត្រីក្រសួងព័ត៍មាន ឯកឧត្តម ខៀវ កញ្ញារិទ្ធ គឺ “ខ្ញុំមិនមានពេលជួបទេ” ហើយគណនីដដែរបានបន្ថែមទៀតថា: ថាមែនៗ និយាយឡូយ៩ ទីបំផុតមករង់ចាំជួបរដ្ឋមន្ត្រីតាំងពីមាន់រងាវ។ លោកមើលងាយនិងជាន់ឈ្លីទំហំបេះដូងសណ្តោស ប្រណី មេត្តា អត់អោន របស់ថ្នាក់ដឹកនាំខ្ញុំណាស់ ។មនុស្សដែលថ្នាក់ដឹកនាំខ្ញុំលែងមានក្តីមេត្តាហើយ បានន័យថាជាប្រភេទមនុស្សដែលគេលែងនិយាយហើយ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​



Related posts

Leave a Comment