សាហាវពេកហើយលោក! ពេលនេះសមត្ថកិច្ចឃាត់ខ្លួនបានប្តី ដែលវា.យប្រពន្ធទាំងកូនក្នុងដៃដូចសត្វធាតុ ដែលបានរត់ទៅពួននៅកន្លែងពិសេសមួយគឺ….

សូមរំលឹកបន្តិចថា កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ មហាជនជាច្រើនបានប្រតិកម្មទៅនឹងទង្វើរបស់ប្តីម្នាក់ ផឹកស្រាស្រវឹង ហើយបានវា.យទា.ត់ធា.ក់ប្រពន្ធដូចសត្វធាតុ ជាពិសេសប្រពន្ធក៏កំពុងតែពកូនក្នុងដៃទៅទៀត ដោយហេតុការណ៍នេះបានកើតឡើងនៅឯ ភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមប្រភពព័ត៌មានរបស់ កម្លាំងនគរបាលអធិការដ្ឋានស្រុកសាលាក្រៅ បានឲ្យដឹងថា ក្រោយពីរត់គេចខ្លួនបាន២ថ្ងៃ ពេលនេះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបុរសជាប្តីបានហើយ ដោយបានរត់ទៅពួននៅសម្ងំលាក់ខ្លួននៅលើភ្នំ ក្រោយកាស៊ីណូម្កុដពេជ្រ ក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។ គួរបញ្ជាក់ថា បុរសជាប្តីមានឈ្មោះថា អៀន អំ អាយុ៣៧ឆ្នាំ ជាកម្មករសំណង់ និងជាសន្តិសុខយាមនាពេលយប់ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះ បាត់ សាវេត អាយុ២៩ឆ្នាំជាមេផ្ទះ មានកូន៣នាក់ក្នុងបន្ទុក កូនប្រុសច្បង១ ស្រី២នាក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក មាឃ សារ៉ន អធិការនគរបាលស្រុកសាលាក្រៅ បានឱ្យដឹង កាលពីព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១នេះថា ជនជាប្តី ត្រូវបានកម្លាំងរបស់លោកចាប់ឃាត់ខ្លួន និងនាំយកទៅទុកនៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីសាកសួរបន្ថែមបន្តរៀបចំកសាងសំណុំរឿង និងសុំគោលការណ៍ពីថ្នាក់លើ ដើម្បីចាត់ការតាមនីតិវិធី៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment