អុញនោះ! ផេនខេក បង្ហោះរូបថតផ្អែមល្ហែមជាមួយគូស្នេហ៍ តែបែរនិយាយពាក្យប្លែកៗទាំងនេះថា….

ជារឿយៗ ផេនខេក និង គូស្នេហ៍តែងបង្ហោះរូបថតកៀកកើយគ្នា បង្ហាញពីក្ដីស្នេហ៍យ៉ាងផ្អែមល្ហែមរបស់ពួកគេបង្ហោះនៅលើបណ្ដាញសង្គម បង្អួតក្រសែចក្ខុទស្សនិកជនធ្វើឱ្យគ្រប់គ្នាច្រណែន ព្រោះតែគូស្នេហ៍ពិធីការិនីរូបនេះ មិនត្រឹមតែមានរូបរាងស្រស់សង្ហាខ្លាំងទេ ថែមទាំងពូកែយកចិត្តនាងថែមទៀតផង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកលើកនេះមហាជនហាក់ប្លែកចិត្តបន្តិច បន្ទាប់ពី ផេនខេក ពោលពាក្យប្លែកៗប៉ុន្មានឃ្លានៅលើគណនីហ្វេសប៊ុកដោយមានបង្គប់អត្ថន័យជ្រៅទៀតផង «ធ្វើអ្វីកុំឆាប់ បោះបង់ ងាយពេក…ទោះមិនបានលទ្ធផលដូចការខំប្រឹង តែយើង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក៏បានដឹងពីភាពអត់ធ្មត់ និង ការលះបង់ដើម្បីបានសម្រេចបំណងរបស់ខ្លួនឯងដែរ…!! បើមិនបានសម្រេចក៏ផ្លាស់ប្តូរវីធីសាស្រ្តផ្សេងៗបន្ថែមទៀត បើយើងស្រឡាញ់ ចង់ឃើញខ្លួនឯងទទួលបានជោគជ័យពិត យើងត្រូវមិនខ្លាចពាក្យថា ហត់ ដើម្បីខ្លួនឯង» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដ្បិតថាសាររបស់ ផេនខេក ហាក់ប្លែកខុសពីរាល់ដងបន្តិច ប៉ុន្ដែបានបង្គប់អត្ថន័យអប់រំ លើកទឹកចិត្តខ្លួនឯង ឱ្យខ្លួនឯងប្រឹងប្រែងតស៊ូ ធ្វើឱ្យមហាជនចាប់អារម្មណ៍ព្រាត ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment