កោតសរសើរនៅទឹកចិត្តដ៏ប្រពៃនេះណាស់ ! ពលរដ្ឋ​ខ្មែរ​រស់នៅ​រដ្ឋ​ហ្ល​រី​ដា ស្លៀកពាក់​ប្រពៃណី​ខ្មែរ ជប់លៀង​ ​ទទួល​រាក់ទាក់​ផ្តល់​កម្លាំងចិត្តឲ្យ​បវរកញ្ញា​កម្ពុជា (ខ្មែរជួយខ្មែរ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចាត់​ទុក​ថា នេះ​ជាម​ហា​កិត្តិយស​បំផុត​ហើយ សម្រាប់​ស្រី​ស្អាត​ពូកែ រ៉េ​ត សារី​តា ដែល​បាន​ចេញដំណើរ​ទៅ​ប្រឡង​លំដាប់​ពិភព​លោក នៅ​លើ​ទឹកដី​អា​មេ​រិ​ក​។ កញ្ញា ត្រូវ​បាន​បងប្អូន​ខ្មែរ​នៅ​ទីនោះ​ទទួល​រាក់ទាក់​ផ្តល់​កម្លាំងចិត្ត ដើម្បី​អោយ​នាង​បាន​ពង្រឹងស្មារតី​ព្យាយាម​បន្ថែម​ទៀត បំណង​ចង់អោយ​លេចធ្លោ​នៅ​លើ​ឆាក​អន្តរជាតិ តំណាង​ជាតិ​កម្ពុជា​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នឹង​ធ្វើ​ឡើង​នា​ពាក់កណ្តាល​ខែឧសភា ឆ្នាំ​២០២១ ។ នារី​កំពូល​សម្រស់ ប្រមាណ​ជាង​៧០​ប្រទេស មក​ពី​ទ្វីប​ផ្សេង​គ្នា នឹង​មក​តតាំង​សមត្ថភាព​ប្រ​ជែក ដើម្បី​លើក​មកុដ​។ ការ​ប្រឡង​ដ៏​ទាក់ទាញ​នេះ ត្រូវ​គេ​ទម្លាយ​ទៀត​ថា ពិធីករ​ប្រុស បាន​ក្តាប់​កម្មវិធី​ផ្ទាល់​ដោយ​តារា​ល្បី​លោក​Mario Lopez ដែល​ពិធីករ​រូប​នេះ​ចូល​វ័យ​៤៧​ឆ្នាំ និង​ធ្លាប់​កាន់​កម្មវិធី​នេះ​ម្តង​នៅ​ឆ្នាំ​២០០៧ ដោយ​កាលនោះ ម្ចាស់​មកុដ បាន​ទៅ​លើ​រាជ​នី​សម្រស់​មក​ពី​ប្រទេស​ជប៉ុន​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​ការ​អោយ​ដឹង​ពី​លោក​ម៉ែ​ន និមល​រ័​ត្ន អ្នក​គ្រប់​កម្មវិធី​ប្រកួត​បវរកញ្ញា​ចក្រ​វា​ឡ​កម្ពុជា បានអោយ​ដឹង​ថា « រ៉េ​ត សារី​តា បាន​ចាក់​ចេញពី​កម្ពុជា​ជា​ច្រើន​ថ្ងៃ​ទៅ​អា​មេ​រិ​ក​មុន​ការ​ប្រកួត​។ គោលដៅ​ទៅ​ជួប​បងប្អូន​សមាគម​ខ្មែរ នៅ​ទីនោះ​តាម​ការ​ជាក់ស្តែង​។ បន្ទាប់​មក នាង​នឹង​ហោះ​ទៅ​ទីតាំង​រដ្ឋ ដែល​នាង​ប្រកួត​ជាមួយ​ស្រី​ស្អាត​ផ្សេង​ៗ​ទៀត​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​បន្ត​ថា ការ​រំពឹង​យើង​ពិតជា​ចង់អោយ​កម្ពុជា​លេចធ្លោ ហើយ​អាច​ទៅ​បាន​ក៏​អាស្រ័យ​លើ​បេក្ខភាព​តំណាង​ថា តើ​គាត់​ឈ្លាសវៃ ឆ្លាត​បែប​ណា នៅ​ពេល​ជួប​ប្រទះ​ការ​ដាក់​វិញ្ញាសា? យ៉ាងណា​សារី​តា ជា​មនុស្ស​រឹង​មាំ ហើយ​យល់​សាច់​ការ មាន​ធម្មជាតិ​រួសរាយ​រាក់ទាក់ បន់​បែន​គ្រប់​កាលៈទេសៈ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដំណើរ​ទៅ​ដល់​អា​មេ​រិ​ក​ក្រោយ​ចប់​ការ​ប្រកួត សារី​តា អាច​បន្ត​នៅ​អា​មេ​រិ​ក​ប្រហែល​ដល់​ខែមិថុនា ពាក់​កណ្តាលខែ ឬ​ចុងខែ នឹង​វិល​មក​វិញ ព្រោះ​នាង​មាន​គម្រោង​ទៅ​ជួបជុំ​ពលរដ្ឋ​ខ្មែរ​នៅ​ទីនោះ​ជា​បន្តបន្ទាប់​ផង​ដែរ​»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment