អ៊េមមែនទែន!! អ្នកជំងឺ និង គ្រូពេទ្យ ល្ខោនបាសាក់ចូលតួ លេងសើចកក្អឹកដូចបងប្អូនតែមួយ មើលទៅស្បើយអារម្មណ៍ណាស់ (វីដេអូ)

មហាជនផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីបានឃើញវីដេអូមួយ បានបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គម របស់ក្រុមគ្រូពេទ្យជួរមុខជាមួយ និង អ្នកជំងឺកូវីដ-១៩ ឆ្លៀតពេលទំនេរពីការងារ ក៏បានបង្កជាបរិយាកាសរីករាយជូនអ្នកជំងឺក្នុងកំលុងពេលសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ទួលពង្រ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមរយៈប្រភពពីម្ចាស់គណនីហ្វេសប៊ោកមួយដែលមានឈ្មោះ Dalik Lee បានបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គមកាលពីពេលថ្មីៗនេះ ដោយបានលើកឡើងថា «បងប្រុស និង បងស្រី បានមានប្រសាសន៍ថា សូមឱ្យក្រុមគ្រូពេទ្យ យកចិត្តទុកដាក់អ្នកជំងឺដូចជាក្រុមគ្រួសារយើង ឪពុកម្តាយយើង និង បងប្អូនយើង ពេលបានសម្រាកបន្តិច ពួកគាត់ឆ្លៀតសម្តែងល្ខោនបាសាក់ជាមួយអ្នកជំងឺ ដើម្បីបង្កើនភាពជិតស្និទ្ធ និង សប្បាយរីករាយ អរគុណ» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មហាជនដែលនិយមប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម បន្ទាប់ពីបានឃើញវីដេអូនេះរួចហើយ បានស៊ែចែករំលែកបន្តគ្នាពីមួយទៅមួយ អមដោយពាក្យកោតសរសើរទៅដល់ក្រុមគ្រូពេទ្យជួរមុខយើង ដែលមិនត្រឹមតែជួយព្យាបាលអ្នកជំងឺកូវីដ-១៩ ឱ្យបានឆាប់ជាសះស្បើយប៉ុណ្ណោះទេ ថែមទាំងចេះបង្កនូវបរិយាកាសសប្បាយរីករាយជូនអ្នកជំងឺថែមទៀតផង ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment