ដំណឹងបន្ទាន់ក្ដៅៗអភិបាលខេត្តកណ្តាល បញ្ជាដាច់ខាតឱ្យបិទការធ្វើចរាចរ 100% នៅក្នុងក្រុងតាខ្មៅ និងមិនឱ្យពលរដ្ឋចេញពីផ្ទះឡើយ (មានវិដេអូ)

(ភ្នំពេញ)៖ លោក គង់ សុភ័ណ្ឌ អភិបាលខេត្តកណ្តាល នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ បានបញ្ជាឱ្យសមត្ថកិច្ច និងគណៈបញ្ជាការឯកភាពក្នុងមូលដ្ឋានក្រុងតាខ្មៅទាំងអស់ បិទការធ្វើចរាចរ 100% នៅក្នុងក្រុងតាខ្មៅ ហើយហាមពលរដ្ឋមិនឱ្យចេញពីផ្ទះដាច់ខាត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ការដាក់បទបញ្ជារបស់អភិបាលខេត្តកណ្តាល បានធ្វើឡើងបន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងសារមួយបញ្ជាឱ្យរឹតបន្តឹង និងអនុវត្តច្បាប់ចំពោះជនដែលចល័តចុះឡើង ផ្ទុយពីវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខាងក្រោមនេះជាបទបញ្ជារបស់ អភិបាលខេត្តកណ្តាល៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រភព៖ Fresh News ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

អីយ៉ា ស្ងាត់ៗ ស្រាប់តែ សុគន្ធ និសា ទៅរស់នៅ អាមេរិក ខណៈទើបតែជាសះស្បើយពីជំងឺកូវីដ

ភ្នំពេញ៖ ជារឿងមួយគួរឲ្យចម្លែក​ ដែលសុខៗ​ អ្នកនាង​​ សុគន្ធ និសា សុខចិត្តទៅរស់នៅ​ប្រទេស​អាមេរិក​ ជាមួយនឹងស្វាមី​ ក្រោយពីជាសះស្បើយពីជំងឺកូវីដ១៩​ បានប៉ុន្មានអាទិត្យ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះ ក៏មានអ្នកជូនដំណើរ​​ជាពិសេស​ គឺកញ្ញា​ ណាក់​ ស្រីណា​ ដែលរូបនាង​ ហាក់បីដូចជា បងប្អូនបង្កើតនឹងគ្នាយ៉ាងដូច្នោះដែរ។​​ មិនតែប៉ុណ្ណោះ​ រូបនាង​ក៏បានពោលពាក្យបែបនេះ​ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក​៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គ្រាន់តែ​ឃ្លាតគ្នាមួយរយ:​ ហេីយគ្រាន់តែមិនដឹងថាថ្ងៃណាជួបគ្នាវិញ​ ដូច្នេះ​ប្អូនគ្រាន់តែគិតថា​ ការទៅកាន់ទឹកដីថ្មីរបស់បង​ បងស្រី​និងមានភាពរីករាយនិងល្អប្រសេីរ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ​ គេមិនទាន់ដឹង​​ អ្នកនាង​សុគន្ធ និសា នឹងត្រឡប់មកប្រទេសខ្មែរ​ ​ពេលណានោះទេ​ ឬក៏ទៅរស់នៅប្រទេសអាមេរិករហូតនោះដែរ។ បើនិយាយពីមូលហេតុក៏មិនដឹង​ដូចគ្នា ដែលនាំឲ្យអ្នកនាង​​ សម្រេចចិត្តទៅទីនោះ​ យ៉ាងឆាប់រហ័ស៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជូនពរអ្នកនាង​ ឲ្យរស់នៅប្រទេសអាមេរិក​​ សុខសប្បាយ​​ និងមានក្តីសុខ​៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

អីយ៉ាស់ស្ងាត់ៗ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ទម្លាយប្រវត្តិស្នេហាថាទម្រាំបានរៀបការតាមស្រឡាញ់ភរិយា ៨ ឆ្នាំ…

(ភ្នំពេញ)៖ ធ្លាប់តែឃើញអ្នកឧកញ៉ាចូលរួមនៅក្នុងកិច្ចការមនុស្សធម៌ជាមួយនឹងការឧបត្ថម្ភទឹកប្រាក់ជាច្រើន យ៉ាងណាមិញថ្ងៃនេះមកដឹងរឿងរ៉ាវស្នេហាបស់អ្នកឧកញ៉ាម្តង ។ មុននឹង ឈានដល់ការរៀបការ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និង ភរិយាបានស្វែងយល់ចិត្តថ្លើមគ្នាជាច្រើនឆ្នាំ ។ អ្វីដែលចាប់អារម្មណ៍បើទោះបីជារស់នៅក្នុងជីវភាពធូរធារ និងមានឋានៈក្នុងសង្គមក៏ពិតមែន តែប្តីប្រពន្ធមួយគូនេះតែងប្រើប្រាស់ជីវិតរស់នៅបែបសាមញ្ញផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ថ្មីៗនេះ ភរិយារបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានរៀបរាប់ប្រវត្តិស្នេហាកាលពីអតីតកាលឱ្យអ្នកគាំទ្ររបស់ខ្លួនបានដឹងថា ពួកគេទាំងពីរចាប់ផ្តើមស្គាល់គ្នានៅឆ្នាំ ២០០៧ និង បានស្វែងយល់ចិត្តថ្លើមគ្នារហូតដល់ទៅ ៨ ឆ្នាំ ទើបសម្រេចចិត្តរៀបការតាមប្រពៃណីខ្មែរនៅឆ្នាំ ២០១៥ ។ មកដល់ពេលនេះអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏ទទួលបានចំណងដៃកូនប្រុសស្រីគួរឱ្យស្រឡាញ់ចំនួន ៣ នាក់ ដោយក្នុងនោះកូនស្រីច្បងហាក់មានទេពកោសល្យសិល្បៈកាត់រកឪពុកផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្វីដែលគួរឱ្យសរសើរនោះ ជារឿយៗគូស្វាមីភរិយាមួយគូនេះតែងប្រើជីវិតរស់នៅបែបសាមញ្ញ ដោយពេលខ្លះអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បណ្តើរភរិយាទៅកម្សាន្តនៅតាមវាលស្រែចំការ និង មានការស្លៀកពាក់បែបធម្មតាៗ ប៉ុន្តែសម្រាបការចែករំលែកជួយដល់សង្គមវិញ គេតែងឃើញអ្នកឧកញ៉ាឧបត្ថម្ភទឹកប្រាក់ជាច្រើនរហូតដល់ទៅរាប់លានដុល្លារ ធ្វើឱ្យមហាជនទាំងក្នុង និង ក្រៅសិល្បៈសរសើរពីទឹកចិត្តទូលាយរបស់អ្នកឧកញ៉ាវ័យក្មេងរូបនេះ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

ឃើញទិដ្ឋភាពបែបនេះហើយ រំភើបណាស់! បន្ទាប់ពីធ្វើការចែគអំណោយរួច អ្នកស្រី ទ្រី ដាណា បង្ហាញអារម្មណ៍ក្នុងចិត្តថា…(មានវីដេអូ)

ភ្នំពេញ៖ ដូចដែលប្រិយមិត្តនិងមហាជនបានដឹងច្បាស់ហើយថា កាលពីថ្ងៃម្សិលមិញនេះ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ នេះ លោកស្រី ទ្រី ដាណា បានធ្វើការប្រកាសនៅក្នងហ្វេសប៊ុកផេកផ្ទាល់ខ្លួនថា៖ “សូមមេត្តាបងប្អូនអាជីវករទាំងអស់កុំឡើងថ្លៃទំនិញ ក្នុងពេលដ៏លំបាកនេះ យើងត្រូវជួយគ្នា ហើយក៏ត្រូវចូលរួមការពារ ដើម្បីយកឈ្នះកូវីដ១៩ ឱ្យបាន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នាងខ្ញុំបានទិញបន្លែ ពងទា សៀង អង្ករ មី ត្រីខ និម៉ាស ជាច្រើន ទុកចែកឱ្យអ្នកជួបការលំបាក មិនមែនយកមកលក់ទេ ហើយអរគុណណាស់ អ្នកលក់ទាំងអស់ ដែលមិនឆក់ឱកាសឡើងថ្លៃ សង្ឃឹមថាអ្វីៗ នឹងប្រសើរឡើងវិញ” ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លុះមកដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ នេះ លោកស្រី ទ្រី ដាណា បានធ្វើការបង្ហោះរូបភាបជាច្រើនសន្លឹក ក្នុងការចែកអំណាយជូនដល់បងប្អូនប្រជាពលរដ្ឋ កាលពីម្សិលមិញផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះផងដែរ អ្នកស្រី ក៏បានបង្ហាញអារម្មណ៍ប្រាប់បែបនេះថា៖ “ម្សិលមិញចែកមិនគ្រាន់ទេថ្ងៃនេះខ្ញុំនឹងត្រៀមចែកនៅថ្ងៃបន្តបន្ទាប់ទៀត នេះជាការចែករំលែកបន្តិចបន្តួចជូនបងប្អូនយើងដែលមានជីវភាពខ្វះខាតថ្ងៃនេះខ្ញុំនឹងបន្តដំណើរចែកបន្តទៅដល់បងប្អូនដែលកំពុងតែជាប់ចត្តាលីស័កក្នុងផ្ទះដែលមិនបានចេញទៅខាងក្រៅ សូមជូនបុណ្យទាំងអស់គ្នាផងណាបងប្អូន”៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

អត់ទុកយូរទេ! មានការកោតសរសើរជាច្រើន ក្រោយឃើញអ្នកនាង Love Riya បានធ្វើរឿងពិសេសមួយនេះ….(មានវីដេអូ)

ភ្នំពេញ៖ ដូចដែលប្រិយមិត្តក៏ដូចជាមហាជនបានដឹងច្បាស់ហើយថា អ្នកនាង Love Riya បានប្រឡូកក្នុងវិស័យសិល្បៈ ដោយបានចេញ ថតវីដេអូចម្រៀងជាញឹក ញាប់ និងបានចូលរួមកម្មវិធីទូរទស្សន៍ជាច្រើនផងដែរ ដែលធ្វើឲ្យរូបនាងកាន់តែទទួលបាននូវការចាប់អា រម្មណ៍ក៏ដូចជាការគាំទ្រពីមជ្ឈដ្ឋានមហាជនជាច្រេីន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែង អ្នកនាង Love Riya ដែលលោកអ្នកបានស្គាល់គាត់តាមរយៈការឡាយវីដេអូក្នុងបណ្ដាញសង្គមខ ញាប់ និងបានចូលរួមកម្មវិធីទូរទស្សន៍ជាច្រើនផងដែរ ដែលធ្វើឲ្យរូបនាងកាន់តែទទួលបាននូវការចាប់អា រម្មណ៍ក៏ដូចជាការគាំទ្រពីមជ្ឈដ្ឋានមហាជនជាច្រេីន។ ក្នុងនោះដែរ អ្នកនាង Love Riya ដែលលោកអ្នកបានស្គាល់គាត់តាមរយៈការឡាយវីដេអូក្នុងបណ្ដាញសង្គម ហ្វេសប៊ុក ក៏ដូចជាបណ្ដាញសង្គម BIGO Live ដែលរូបនាងគឺជាអ្នកលក់ផលិតផល អនឡាញដ៏មានឈ្មោះល្បីល្បាញ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ថែមទាំងមានរូបសម្រស់ស្រស់ស្អាត និងមានភាពសុិ ចសុីគួរឲ្យទាក់ទាញថែមទៀតផង។ ដោយឡែក ក្រោយមានរឿងរកំារកូសជាមួយ ប្រូសូនី មកគេឃើញអ្នកទំាង២ ហាក់មិនទាន់ត្រូវគ្នាវិញទេ ក៌ប៉ុន្តែអ្នកទំាង២ បានធ្វើការងារ មនុស្សធម៌ជាច្រើន ស្របពេល ជំ ងឺកូវីតកំពុងរីករា លដាលនិះ តួយ៉ាងក្រលេកទៅមើល អាខោនLove Riya ក៌បានរៀបចំបាយ ក៌ដូចជា សំភារះប្រើប្រាស់ខ្លះ ជូនដល់ អ្នកខ្វះខាត ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាពិសេសដោយមើលឃើញបងៗសម្ថកិច្ច មានភាព ហត់នឿយ ជាច្រើន ចំពោះភារះកិច្ចទៀតនោះអ្នកនាង ក៌បានចែកជូន នូវភេជ្ជះក៌ដូចជាទឹកសុទ្ធ ជូនបងៗផងដែរ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

នៅព្រឹកនេះ ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ២៦២នាក់ ភាគច្រើនក្នុងរាជធានីភ្នំពេញ ខណៈអ្នកជំងឺចំនួន៧៤នាក់ជាសះស្បើយ

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីរហូតដល់ ២៦២នាក់ ដែលភាគច្រើនបំផុត ជាអ្នករស់នៅរាជធានីភ្នំពេញ ខណៈអ្នកជំងឺចំនួន៧៤នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា អ្នកឆ្លងទាំង២៦២នាក់ សុទ្ធសឹងជាករណីឆ្លងក្នុងសហគមន៍២០កុម្ភៈ ដែលរួមមានរាជធានីភ្នំពេញ ២៣២នាក់, ខេត្តកំពង់ចាម ២នាក់, ខេត្តកំពង់ស្ពឺ ១នាក់, ខេត្តកំពង់ធំ ១នាក់, ខេត្តកណ្តាល ៤នាក់, ខេត្តព្រៃវែង ២នាក់, ខេត្តពោធិ៍សាត់ ២នាក់, ខេត្តសៀមរាប ២នាក់, ខេត្តតាកែវ ២នាក់, ខេត្តស្វាយរៀង ១នាក់, ខេត្តត្បូងឃ្មុំ ១នាក់ និងខេត្តព្រះសីហនុ ១២នាក់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សម្រាប់អ្នកជាសះស្បើយទាំង ៧៤នាក់វិញ ជាអ្នកឆ្លងក្នុងសហគមន៍ នៃព្រឹត្តិការណ៍២០កុម្ភៈ ដោយទទួលទ្ធផលធ្វើតេស្តអវិជ្ជមាន២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ ដើម្បីតាមដានសុខភាព។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមជម្រាបថា គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ៥ ៤៨០នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន ៤ ៩៣៨នាក់, អ្នកជាសះស្បើយចំនួន ២ ៣៩៣នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ៣ ០៤៤នាក់, អ្នកស្លាប់ចំនួន ៣៨នាក់ និងស្លាប់ដោយជំងឺផ្សេង ពេលកំពុងព្យាបាលកូវីដ១៩ចំនួន ៥នាក់៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រភព៖ Fresh News ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

ដំណឹងល្អក្ដៅៗ វ៉ាក់សាំងស៊ីណូវ៉ាក់ ដែលកម្ពុជាទិញ ៥០ម៉ឺនដូសទៀត នឹងដឹកមកដល់កម្ពុជាថ្ងៃស្អែក…

(ភ្នំពេញ)៖ ស្ថានទូតចិនប្រចាំនៅកម្ពុជា បានប្រកាសឱ្យដឹងនៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះថា វ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន ៥០ម៉ឺនដូស ដែលកម្ពុជាបញ្ជាទិញ នឹងដឹកមកដល់កម្ពុជានៅថ្ងៃទី១៧ ខែមេសា ស្អែកនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្ថានទូតចិន បានគូសបញ្ជាក់ថា ទោះបីជាប្រទេសចិនស្ថិតក្នុងស្ថានភាពដែលមានតម្រូវការវ៉ាក់សាំងក៏ដោយ ក៏នៅតែបន្តផ្តល់ទៅតាមតម្រូវការបញ្ជាទិញរបស់ភាគីកម្ពុជាដែរ។ នេះបានបង្ហាញយ៉ាងច្បាស់អំពីចំណងមិត្តភាពដែកថែបប្រៀបដូចបងប្អូនរវាងប្រទេសទាំងពីរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្ថានទូតចិន បង្ហាញក្តីសង្ឃឹមថា វ៉ាក់សាំងចិនអាចរួមចំណែកយ៉ាងសកម្មជូនដល់ប្រជាជនកម្ពុជា ក្នុងកិច្ចការប្រយុទ្ធប្រឆាំងជំងឺវីរុសកូវីដ-១៩។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមបញ្ជាក់ថា នេះជាវ៉ាក់សាំងដែលបញ្ជាទិញលើកទី២ហើយ ដែលនឹងដឹកមកដល់កម្ពុជា ខណៈដែលវ៉ាក់សាំងស៊ីណូវ៉ាក់ទិញលើកទី១ ចំនួន ១.៥លានដូស បានដឹកមកដល់កម្ពុជាកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១កន្លងទៅ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សម្តេចតេជោ ធ្លាប់បានបញ្ជាក់ថា ខែមេសា នេះកម្ពុជា ទទួលបានវ៉ាក់សាំង ៥០ម៉ឺនដូស, ខែឧសភា ចំនួន ១លាន ៥សែនដូស, ខែមិថុនា នឹងមកដល់ចំនួន ៣លានដូស, ខែកក្កដា នឹងមកដល់ ២លានដូស, ខែសីហា នឹងមកដល់១លានដូស៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រភព៖ Fresh News ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

ក្រោយបានដំណឹងថា ឯឧត្តម ម៉ៅ អាយុទ្ធ បានទទួលមរណាភ ភ្លាម ធ្វើឲ្យតារាចម្រៀង ឱក សុគន្ធកញ្ញា ស្លុតចិត្ត ពោលពាក្យបែបនេះថា…

ភ្នំពេញ៖ សូមរំឡើងវិញបន្តិចផងដែលថា លោក ម៉ៅ អាយុទ្ធ ត្រូវបានគេស្គាល់ថា លោកជាមន្រ្តីជាន់ខ្ពស់ម្នាក់ និងជាផលិតករភាពយន្តដ៏ល្បីល្បាញមួយ ក្នុងចំណោមផលិតករជើងខ្លាំងដទៃទៀត ដោយមានស្នាដៃជាច្រើនក្នុងវិស័យសិល្បៈខ្មែរ ក្នុងនោះមានស្នាដៃផលិតខ្សែភាពយន្តខ្សែវីដេអូចម្រៀងកាយវិការកំណាព្យប្រលោមលោកជាដើម។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្សែភាពយន្តដ៏ល្បី ដែលជាស្នាដៃរបស់លោក និងមានភាពល្បីល្បាញនោះ គឺរឿង «នេសាទក្រពើ» កាលពីអំឡុងឆ្នាំ២០០៣ និងរឿង «ហ្លួងព្រះស្តេចកន» កាលពីឆ្នាំ២០១៦កន្លងទៅ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាពិតជាគួរឲ្យសោកស្តាយ លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានរកឃើញវិជ្ជមានកូវីដ១៩ ហើយបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតហើយ លោកមានអាយុ៧៧ឆ្នាំ រស់នៅភូមិ០៧ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ពិតបានឆ្លងកូវីដ១៩ ហើយបានចូលសម្រាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយលែកកាលពីម្សិលមិញ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ នេះ យោងតាមប្រភពព័ត៌មានពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន បានទទួលមរណភាព នៅ មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត (ពេទ្យរុស្ស៉ី) នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ ដោយសារ ជំងឺកូវីដ១៩។ យើងខ្ញុំសូមចូលរួមមរណទុក្ខជាមួយគ្រួសារនៃស.ព៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ នេះ ក្រោយទទួលដំណឹងនេះភ្លាម ធ្វើឲ្យកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា បង្ហាញអារម្មណ៍យ៉ាងតកស្លុតបែបនេះថា៖ “នេះជាដំណឹងដ៏តក់ស្លុតបំផុត នេះជាការបាត់បង់ធនធានដ៏កម្រ នាងខ្ញុំ និងក្រុមគ្រួសារ សូមចូលរួមរំលែកទុកដ៏មហាក្រៀមក្រំនេះចំពោះក្រុមគ្រួសារ របស់លោកអ៊ុំ ម៉ៅ អាយុទ្ធ ដែលលោកអ៊ុំ ម៉ៅ អាយុទ្ធ បានទទួលមរណភាពដោយសារជំងឺ កូវីដ-19 ដ៏កាចសាហាវនេះ ។ លោកអ៊ុំ ជាព្រឹទ្ធាចារ្យដ៌គួរឲ្យគោរពស្រឡាញ់ជាទីបំផុត…

Read More

ពិតជាល្អខ្លាំងណាស់! ឧកញ៉ា ស្រី ចាន់ថន ប្រកាសលក់ត្រីខ ១កេស ធំ ក្នុងតម្លៃត្រឹមតែ….

ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ នេះ យោងតាមរយៈគណនីហ្វេសប៊ុករបស់លោក ឧកញ៉ា ស្រី ចាន់ថន បានប្រកាសនូវដំណឹងល្អថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ៉ ​ខ្ញុំនឹងកម្មង់ទិញ “ត្រីខ” ប្រមាណជាងពីរម៉ឺនកេស ពីបងឌីជេ កណ្តុរ ដែលនាំយកមកផ្តាច់មុខពីប្រទេសថៃ លក់ជូនពុកម៉ែបងប្អូន បញ្ចុះតម្លៃអោយទាបជាងទីផ្សារបច្ចុប្បន្ន ក្នុង ០១កេសធំ(មាន១០យួ / ១យួ មាន១០កំប៉ុង) លក់តម្លៃត្រឹមតែ 37$ តែប៉ុណ្ណោះ 🙏 ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ 👉ដោយសង្កេតឃើញមានបងប្អូនអាជីវករមួយចំនួនក្នុងកំឡុងពេលប្រទេសយើងកំពុងជួបការលំបាកដោយសារតែការរីករាលដាលនៃជំងឺកូវីដ19 ក្នុងព្រឹត្តិការណ៍ 20 កុម្ភៈ..ឆ្លៀតឱកាសផ្ទាល់ខ្លួនដំឡើងថ្លៃលើមុខម្ហូបអាហារ ទំនិញគ្រប់ប្រភេទលើសពីការគិតទុក ជាក់ស្តែងដូចជា “ត្រីខ” លក់មួយកេះតម្លៃជាង 85$ ឬខ្ពស់ជាងនេះ..តែជាក់ស្តែងតម្លៃទីផ្សារនាំចូលយកមកពីប្រទេសថៃ ១កេសតម្លៃត្រឹមតែ 45$ តែប៉ុណ្ណោះ.. ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ 👉ដើម្បីជួយសម្រួលភាពខ្វះខាតរបស់បងប្អូន ក៏ដូចជាទប់ស្កាត់ការឡើងថ្លៃខ្ពស់ចំពោះទំនិញ “ត្រីខ” ជូនពុកម៉ែអ៊ុំពូមីងបងប្អូនដែលកំពុងខ្វះខាត..ខ្ញុំនឹងកម្មង់ទិញ “ត្រីខ” ប្រមាណជាងពីរម៉ឺនកេស ពីបងឌីជេ កណ្តុរ ដែលនាំយកមកផ្តាច់មុខពីប្រទេសថៃ ត្រៀមលក់ជូនបងប្អូនដោយបញ្ចុះតម្លៃអោយទាបជាងទីផ្សារបច្ចុប្បន្នក្នុង១កេះ (មាន១០យួ ស្មើនឹង ១០០កំប៉ុង) តម្លៃត្រឹមតែ 37$ តែប៉ុណ្ណោះ… ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តែសូមបញ្ចាក់ជូនពុកម៉ែបងប្អូនថា: នេះមិនមែនជាការធ្វើអាជីវកម្មទេ..គ្រាន់តែជាកិច្ចការមនុស្សធម៌ជួយបងប្អូន ក្នុងការបញ្ចុះតម្លៃ ទប់ស្កាត់ និងត្រួតពិនិត្យលើតម្លៃមិនអោយឡើងតែប៉ុណ្ណោះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ 👉ដូចនេះប្រសិនបើមានពុកម៉ែបងប្អូនណាត្រូវការសូមទំលាក់លេខមក ដើម្បីក្រុមការងារទំនាក់ទំនង និងរៀបចំជូន….066.977168 / 098.476667/ 012.766674/ 071.5252274 សូមអគុណ✍️❤️🇰🇭 “។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

បន្ទាបពីបានដឹង ប្រជាពលរដ្ឋ ទិញពងទា តម្លៃ៨០០៛ ក្នុងមួយគ្រាប់ ស្រាប់តែលោក ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានធ្វើការប្រកាសថា…

ភ្នំពេញ៖ ដូចដែលប្រិយមិត្តនិងមហាជនបានដឹងច្បាស់ហើយថា កាលពីល្ងាចមិ្សលមិញនេះ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ កន្លងផុតមកនេះ គេបានសង្កេតឃើញបងប្អូនប្រជាពលរដ្ឋគ្រប់ទិសទីបាននាំគ្នាសម្រុកទិញ ម្ហូបអាហារ ត្រី សាច់ អង្ករ និងចំណីចំណុកផ្សេងៗ យ៉ាងណែនណាន់តាន់តាប់បំផុត ក្រោយពេលបែកធ្លាយសារសំឡេងបិទក្រុងភ្នំពេញ បង្កឲ្យមានការព្រួយបារម្ភដល់បងប្អូនប្រជាពលរដ្ឋ ម្ល៉ោះហើយទើបម្នាក់ៗភ្លេចរក្សាគម្លាតសុវត្ថិភាព សម្រុកជុំគ្នាទៅតំបន់មនុស្សច្រើន ដើម្បីទិញអីវ៉ាន់ ដែលនេះជាហានិភ័យមួយទៀត ដោយមិនដឹងថាអ្នកណាមានផ្ទុក ឫមិនផ្ទុកជំងឺកូវីដ១៩ឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្រាប់តែនៅមនុនេះបន្តិច នាថ្ងៃទីទី១៥ ខែមេស ឆ្នាំ២០២១ នេះ ក្រោយបានដឹងថា ប្រជាពលរដ្ឋ ទិញពងទា នៅក្នងទីផ្សារដែលមានតម្លៃរហូតទៅដល់ ៨០០៛ ក្នុងមួយគ្រាប់ ស្រាប់តែលោក ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានធ្វើការប្រកាសនៅលើគណនីហ្វេសប៊ុកថា៖ “ មុននេះបន្តិចខ្ញុំបានទទួលដំណឹងពីប្រជាពលរដ្ឋថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បានទិញពងទានៅលេីទីផ្សារតម្លៃ៨០០៛ក្នុងមួយគ្រាប់ ខ្ញុំសូមប្រកាសជាផ្លូវការថាសម្រាប់ពេលបច្ចុប្បន្ននេះ តម្លៃពងទាអ្នកផលិតដោយផ្ទាល់ គឺនៅរក្សាតម្លៃចាស់ដដែលលក់នៅសិដ្ឋានកែវផុស៣៥០៛មួយគ្រាប់ ដឹកមកលក់ចែកចាយដល់ភ្នំពេញតម្លៃ៤០០៛មួយគ្រាប់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្ញុំសូមសំណូមពរដល់អ្នកលក់ចែកចាយនៅលេីទីផ្សារ សុំកុំលក់អោយលេីសពីតម្លៃ៥០០ទៅ៥៥០៛ក្នុងមួយគ្រាប់ ព្រោះថាអ្នកផលិតមិនបានទទួលប្រាក់ចំណេញ លេីសពី៣៥៛ទៅ៥០៛ទេក្នុងមួយគ្រាប់ ហេីយប្រាក់ចំណេញនេះគ្រាន់តែយកមកទិញអង្ករ សម្រាប់ចិញ្ចឹមបុគ្គលិក កម្មករថែទាំទាតែប៉ុណ្ណឹងទេ ”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More