ធំទូលាយល្អណាស់! ផ្សារបោះដុំបន្លែ ជំនួសទីតាំង ផ្សារដើមគរ រាជធានីភ្នំពេញ នឹងត្រូវរៀបចំបណ្តោះអាសន្ន នៅ កីឡដ្ឋានបាល់ទាត់ខេត្តកណ្តាល

ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ យោងតាមរយៈគេហទំព័រហ្វេសប៊ុកមួយដែលមានឈ្មោះថា៖ បានធ្វើការប្រកាសដំណឹងល្អមួយថា៖ “ខេត្តកណ្តាល៖ ផ្សារបោះដុំបន្លែ ផ្សារដើមគរ រាជធានីភ្នំពេញ ក្រោយពីសាលារាជធានីភ្នំពេញ សម្រេចផ្អាកដំណើរការលក់ដូរ បណ្តោះអាសន្នរយៈពេល១៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៨ មេសា រហូតដល់ថ្ងៃទី១ ខែឧសភាឆ្នាំ ២០២១ បន្ទាប់ពីក្រសួងសុខាភិបាល បានរកឃើញអាជីវករ និងសន្តិសុខយាមផ្សារ សរុបប្រមាណ ១០០នាក់ វិជ្ជមានកូវីដ-១៩។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្របតាមកាស្នើសុំ របស់សាលារាជធានីភ្នំពេញ រដ្ឋបាលខេត្តកណ្តាល បានជ្រើសរើសទីតាំង កីឡដ្ឋានបាល់ទាត់ ខេត្តកណ្តាល ដែលជាទីតាំង មានផ្ទៃដីប្រមាណ២ហិកតា មានទំហំធំសម្រាប់រៀបចំជាទីកន្លែងលក់ដូរ និងបោះដុំបន្លែជំនួសផ្សារដើមគរ រាជធានីភ្នំពេញជាបណ្តោះអាសន្ន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅព្រឹកថ្ងៃ១៨ មេសានេះ គណះកម្មការផ្សារ សហការជាមួយ អាជ្ញាធរ សង្កាត់តាខ្មៅ បានចុះរៀបចំ សណ្តាប់ធ្នាប់របៀបរៀបរយ សាធារណៈ ក្នុងការលក់ដូរ នៅទីតាំងដែលកំណត់ជាស្រេច ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រហូតមកទល់ពេលនេះ គេសង្កេតឃើញ សកម្មភាពអាជីវករ បានចាប់ដំណើរការលក់ដូរ បោះដុំបន្លែ ជូនអតិថិជន ជាបណ្តើរៗហើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរបញ្ជាក់ថា៖ អភិបាលខេត្តកណ្តាល ឯកឧត្តម គង់ សោភ័ណ នៅយប់ថ្ងៃទី១៧ ខែមេសា ម្សិលមិញនេះ ក្នុងឱកាសចុះពិនិត្យទីតាំង កីឡដ្ឋានបាល់ទាត់ខេត្ត ដែលអាជ្ញាធរខេត្ត សំរេចយកជាទីតាំងផ្សារបន្លែបោះដុំ ជំនួសផ្សារដើមគរ រាជធានីភ្នំពេញ បានគូសបញ្ជាក់ថា៖ ទីតាំងដែលនឹងត្រូវបានរៀបចំ ផ្សារបោះដុំបន្លែ គឺត្រូវមានទំហំ ទូលាយ ដែលអាចរក្សាបាននូវគម្លាត សុវត្ថិភាព និងមានសណ្ដាប់ធ្នាប់ ដើម្បីអាចទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩បាន”៕ ប្រភព៖ ព័ត៌មានខេត្តកណ្តាល ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

ហួសចិត្តរកនិយាយមិនចេញ!! សមត្ថកិច្ចគាត់ខំយាមផ្លូវបិទខ្ទប់ បែជាត្រូវអ្នកបើកឡានទំនើង បើកបុ.ក និងកិ.នជើ.ងគាត់អោយរបួស ហើយពេលនេះ…

ជារឿងមួយមិនគួរកើតឡើងមានសោះក្នុងបំឡុងពេលបិទខ្ទប់ ដោយយោងទៅតាមព័ត៌មានពីហ្វេសបុកផេចផ្លូវការរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា: បុរសម្នាក់ឈ្មោះ បាន ម៉េងហួ អាយុ១៩ឆ្នាំ ដែលបានបេីករថយន្តបុ.កសមត្ថកិច្ចដែលកំពុងតែអនុវត្តវិធានការបិទខ្ទប់នៅគោលដៅច្បារអំពៅ បណ្តាលឲ្យបា.ក់ជេី.ង ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការនៅរសៀលថ្ងៃទី១៨នេះករណីហិ.ង្សាដោយចេ.ត.នា (បើករថយន្តបុកបណ្តាលឲ្យបាក់.ឆ្អឹងស្ម.ងជើ.ង-ប្រេះឆ្អឹ.ងប្រអប់ជើងស្តាំ) និង ល្មើសសេចក្តីសម្រេចវិធានការបិទខ្ទប់រាជធានីភ្នំពេញ នៅចំណុចគល់ស្ពានព្រះមុនីវង្សចាស់ ផ្លូវជាតិលេខ១ កែងផ្លូវ៣៦៣ ខណ្ឌច្បារអំពៅកាលពីព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជនរ.ងគ្រោះឈ្មោះឯក សារ៉ន ភេទ ប្រុស អាយុ ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ នគរបាល ស្នាក់នៅផ្ទះលេខ១៧០ ផ្លូវ៣៦៩ ភូមិដើមចាន់ សង្កាត់ ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។ ជនស.ង្ស័យឈ្មោះ បាន ម៉េងហួ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកបរ រថយន្ត ស្នាក់នៅផ្ទះ៧៨២ ភូមិដំណាក់ធំ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហេតុការណ៍ មុនពេលកើតហេតុ សមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ បានចុះអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល លេខ ៤៩ ស.ស.រ ស្តីពីការ បិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ នៅចំណុចកើតហេតុ ស្រាប់តែជ.នសង្ស័យបើករថយន្តម៉ាក Hyandia ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ ២H-៤៤០៣ មកដល់ចំណុចកើតហេតុ ពេលនោះជនរ.ងគ្រោះ ជាអធិការរង បានឃាត់សួរនាំ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រកលិខិតអនុញ្ញាតចេញចូលឃើញថា ពុំមានឯកសារអ្វីទាំងអស់ ក៏ឲ្យជនស.ង្ស័យ បើករថយន្តត្រលប់ទៅក្រោយវិញ តែជនស.ង្ស័យមិនព្រមស្តាប់ នៅតែបើករថយន្តរុលទៅមុខបុក ជនរ.ងគ្រោះឲ្យដួ.ល កិនជើ.ងជ.នរ.ងគ្រោះបណ្តាលបា.ក់ឆ្អឹងស្មងជើង និង ប្រេះប្រអ.ប់ជើងស្តាំ រួចជនស.ង្ស័យបើករថយន្តគេចខ្លួន ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន រួមនិងរថយន្តម៉ាកខាងលើ បញ្ជូនមកអធិកាដ្ឋាននគរបាលខណ្ឌច្បារអំពៅដេីម្បីរៀបចំសំណុំឯកសារបញ្ជូនទៅតុលាការអនុវត្តតាមនីតិវិធីច្បាប់៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

អ្នកណាយល់អារម្មណ៍មួយនេះ! ប្រពន្ធឈអោបទ្វាផ្ទះ មើលប្តីរបស់ខ្លួនដែលកើតកូវីដ១៩ ឡើងឡានពេទ្យ ហើយ… (មានវីដេអូ)

ក្នុងសម័យកូវីដ១៩ គ្មានអ្វីទៀងទាត់ឡើង មនុស្សនៅក្នុងគ្រួសារចាប់ផ្តើមបែកគ្នា ហើយអ្នកខ្លះក៏ឈានទៅការបែកដែលគ្មានថ្ងៃត្រលប់វិញ សូម្បីតែមុខលើកចុងក្រោយក៏មិនបានឃើញផង នេះទើបធ្វើឲ្យមនុស្សនៅលើសកលលោកភ័យខ្លាចនៅជំងឺកូវីដ១៩។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយលែកក្រលេកមកមើលការបង្ហោះវីដេអូរបស់សារព័ត៌មានរបស់ បង ម៉េង អ្នកសារព័ត៌មាន ដោយបានភ្ជាប់ជាមួយសារថា: ប្រពន្ធឈរឱបទ្វារផ្ទះមេីលប្ដីឡេីងឡានពេទ្យចោលប្រពន្ធកូន នៅផ្ទះល្វែងមួយកន្លែង នៅផ្លូវលេខ៣២ ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ និងមួយករណីទៀត នៅផ្ទះរស្មីតារាបោកអ៊ុតទំនេីប ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ពាក់ពន័្ធនឹងករណីវិជ្ជមានកូវីដ១៩ ដូចគ្នា… អ្នកធ្លាប់លេងបៀរជាមួយសមាជិកផ្ទះរស្មីតារានេះ សូមដាក់ខ្លួនដាច់ដោយឡែកសិន និងផ្ដល់ព័ត៌មានជូនអាជ្ញាធរសង្កាត់ជាបន្ទាន់ ដេីម្បីទាក់ទងក្រុមគ្រូពេទ្យចុះយកសំណាក… នារសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ ព័ត៌មានបន្ថែម រងចាំការប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល៕ សូមទស្សនាវីដេអូខាងក្រោមនេះ: ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

អត់ទុកយូរឡើយ! ទីបំផុត អង្ករដែលបងប្អូនបញ្ជាទិញ ត្រូវចាប់ផ្តើមដឹកជូនបងប្អូនល្ងាចនេះ ខណៈដែលអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់បងប្អូនត្រូវប្រុងប្រយ័ត្នរឿងមួយនេះ គឺ…..

ភ្នំពេញ៖ ដូចដែលពុកម៉ែបងប្អូនបានដឹងច្បាស់ហើយថា កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ កន្លងផុតមកនេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាសដំណឹងល្អសម្រាប់ប្រជាជនពលរដ្ឋខ្មែរឲ្យបានដឹងថា ផ្សារកសិកផល ឡេង ណាវ៉ាត្រា លក់អង្ករជូន ក្នុងតម្លៃពិសេស ក្នុងមួយបាវ 50KG តម្លៃត្រឹមតែ 19$ ស្មើនឹង 76000រៀល។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រហូតមកដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ នេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានបញ្ជាក់ប្រាប់បន្ថែមទៀតថា៖ “មកដល់ពេលនេះពុកម៉ែបងប្អូនបញ្ជាទិញរហូតដល់34922គ្រួសារទៅហើយបើគិតជាមធ្យមបីបាវ យើងត្រូវត្រៀមអង្ករចំនួន6000តោន យើងមានត្រៀមត្រីខត្រីងៀតសាច់ក្រក បើសិនបងប្អូនខាង #តុកៗ ចង់ ដឹកសេវានេះសូមCommentលេខខាងក្រោម “។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះផងដែរ នៅថ្ងៃដដែល អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានបញ្ជាក់បន្ថែមនូវរឿងមួយទៀត គឺសូមប្រុងប្រយ័ត្នថា៖ ក្រុមការងារសាកល្បងដឹកជូនបណ្ដើរបណ្ដើរនៅល្ងាចនេះ នៅបរិវេណជិតសង្កាត់ចោមចៅ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា សូមបញ្ជាក់ account ដែលត្រូវវេរលុយមកគឺមានតែពីរឈ្មោះនេះទេក្រៅពីនេះយើងខ្ញុំមិនទទួលខុសត្រូវឡើយ ការពារជនខិលខូចបន្លំ។ ក្រុមការងារនឹងទាក់ទងបងប្អូនវិញ តាមលេខដែលបានស្រង់ពី Comment ក្នុងPosts ដែលបានផុស។ ហើយក្រុមការងារនឹងចាប់ផ្តើមដឹកជញ្ជូននៅថ្ងៃទី20/04/2021 ខាងមុខនេះ 🏦 ABA Bank Account Name : LENG NAVATRA NATURAL PRODUCE SUPERMARKET CO.,LTD 🏦 Sathapana Bank Account Name : LENG NAVATRA NATURAL PRODUCE SUPERMARKET CO.,LTD

Read More

អ្នកកើតកូវីដ១៩ ម្នាក់ ដើរពីភ្នំពេញមកស្រុកកំណើត ក្នុងខេត្តកំពង់ឆ្នាំង ត្រូវបានយកទៅព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្ត…

(កំពង់ឆ្នាំង)៖ បុរសមានវិជ្ជមានកូវី១៩ម្នាក់ បានធ្វើដំណើរមកពីរាជភ្នំពេញ ចូលមកស្រុកកំណើតត្រូវបានប្រជាពលរដ្ឋរាយការណ៍ជូនសមត្ថកិច្ច ហើយត្រូវបានសមត្ថកិច្ច និងក្រុមគ្រូពេទ្យ ដឹកបញ្ជូនយកមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង កាលពីល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោកវរសេនីយ៍ឯក នន ស៉ីណាត អធិការនគរបាលស្រុកកំពង់ត្រឡាច បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ នេះឲ្យដឹងថា អ្នកដែលមានវិជ្ជមានកូវីត១៩ នេះ មានឈ្មោះ អ៊ុន មុន្នីរតនៈ អាយុ៣១ឆ្នាំ មានទីនៅផ្ទះលេខ 2Eo ផ្លូវលេខ៥៩២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បន្ទាប់ពីយកសំណាកទៅធ្វើតេស្តរួចហើយ ដោយសង្ស័យថា មានវិជ្ជមានកូវីដ១៩ រូបគេក៏បានធ្វើដំណើរដោយថ្មើរជើង ចេញពីភ្នំពេញរយៈពេលមួយយប់ មួយថ្ងៃ។ លុះធ្វើដំណើរមកដល់ផ្សារត្រាច ក៏បានហៅ ផាសអាប់ ជិះបន្តមកភូមិកំណើតរបស់គេ គឺភូមិស្នាពេជ្រ ឃុំឈូកស ស្រុកកំពង់ត្រឡាច។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោកវរសេនីយ៍ឯកបានបន្តឲ្យដឹងទៀតថា បន្ទាប់ពីផាសអាប់ ដឹកបុគ្គលខាងលើមកដល់ក្នុងភូមិស្នាពេជ្រ ភ្លាមខណៈនោះឈ្មោះ កង ទិត្យ ដែលត្រូវជាបងប្អូនមិនឱ្យឈ្មោះ អ៊ុន មុនីរតនៈ ដែលមានវិជ្ជមានកូវីដ១៩ ខាងលើនេះ ចូលផ្ទះរបស់គាត់ឡើយដោយឲ្យឈរនៅខាងក្រៅផ្ទះសិន ហើយរូបគាត់ (កង ទិត្យ) ក៏បានទូរស័ព្ទរាយការណ៍ជូនសមត្ថកិច្ចភ្លាមៗដែរ។ មូលហេតុព្រោះឈ្មោះ កង ទិត្យ នេះបានដឹងព័ត៌មានពីឪពុករបស់ឈ្មោះ អ៊ុន មុន្នីរតនៈ ដែរនៅឯភ្នំពេញ បានទូរស័ព្ទមកប្រាប់គាត់ថា ឈ្មោះ អ៊ុន មុនីរតនៈ បានធ្វើដំណើរចេញពីភ្នំពេញទៅស្រុកកំណើតហើយ និងមានការសង្ស័យថាឈ្មោះនេះមានវិជ្ជមានកូវីដ១៩ ដូច្នេះបើឃើញឈ្មោះនេះទៅត្រូវប្រយ័ត្ន និងរាយការណ៍ជូនសមត្ថកិច្ចជាបន្ទាន់ ដើម្បីឱ្យសមត្ថកិច្ចយកគេទៅដាក់ធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវផង។ មុននឹងត្រូវបានដឹកទៅព្យាបាល បុរសខាងលើត្រូវបានយកទៅដាក់នៅមណ្ឌលចត្តាឡីស័ក នៅស្រុកកំពង់ត្រឡាចសិន។ ដោយឡែកលោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ក៏បានឲ្យអង្គភាពព័ត៌មាន Fresh…

Read More

ល្អខ្លាំងណាស់!! ក្រសួងសុខាភិបាលកម្ពុជា ចាប់ផ្ដើមអនុវត្ដការធ្វើតេស្ដរហ័សរកកូវីដ១៩ ជាមួយឧបករណ៍តេស្តរហ័ស ត្រឹមតែ១៥នាទី ដឹងលទ្ធផល…(មានវីដេអូ)

(ភ្នំពេញ)៖ លោកស្រី យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារប្រតិបត្តិការបច្ចេកទេស និងផ្គត់ផ្គង់នៃគណៈកម្មការអន្តរក្រសួង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះថា ក្រសួងនឹងចាប់ផ្ដើមអនុវត្ដ ការធ្វើតេស្ដរហ័សរកមេរោគកូវីដ១៩ ដែលមានឈ្មោះថា «PANBIO COVID-19 Ag RAPID TEST DEVICE» នៅគ្រប់ទីតាំងដែលសង្ស័យទាំងអស់ ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្ដាលខេត្ដក្រុង ដែលមានហានិភ័យខ្ពស់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោកស្រីបានថ្លែងបន្ដថា «ដោយយោងតាមការប្រជុំពិភាក្សា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានសម្រេចជ្រើសយើងឧបករណ៍តេស្ដរហ័សនេះ ដើម្បីធ្វើតេស្ដរកមេរោគកូវីដ១៩ នៅគ្រប់ទីកន្លែងដែលសង្ស័យ។ ក្នុងនោះនៅតាមខណ្ឌនីមួយៗ នឹងមានទីតាំងមណ្ឌលសុខភាពមួយ ដើម្បីយកសំណាកធ្វើតេស្ដ និងដឹងលទ្ធផលភ្លាមៗតែម្ដង ដោយចំណាយពេលត្រឹមតែ១៥នាទី»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោកស្រី យក់ សម្បត្ដិ បានថ្លែងបញ្ជាក់ទៀតថា «បន្ទាប់ពីឃើញនូវប្រសិទ្ធិភាព នៃឧបករណ៍តេស្ដរហ័សនេះ កាលពីម្សិលមិញ ខណៈដែលយើងបានយកទៅធ្វើតេស្ដ ដល់អ្នកសង្ស័យកូវីដ១៩ នៅផ្សារដើមគរ ក្នុងចំណោមអ្នកសង្ស័យជាង ៩៤០នាក់ យើងរកឃើញអ្នកវិជ្ជមានរហូតដល់ទៅ៩១នាក់ ហើយយើងបានយកមកផ្ទៀងផ្ទាត់ជាមួយម៉ាស៊ីនធំ គឺឃើញលទ្ធផលដូចគ្នា។ ដូច្នេះថ្ងៃនេះយើងចាប់ផ្ដើមអនុវត្ដតែម្ដង»។ ជាងនេះទៅទៀត លោកស្រីបានលើកឡើងថា ឧបករណ៍តេស្ដរហ័សនេះ គឺជួយរករោគវិនិច្ឆ័យបានលឿន ព្យាបាលបានលឿន ចំណាយពេលត្រឹមតែ១០-១៥នាទីបានដឹងលទ្ធផល។ ចាប់ពីពេលនេះទៅ ពេលដែលអាចកំណត់គោលដៅអ្នកសង្ស័យហើយ គឺធ្វើតេស្ដនៅនឹងកន្លែងតែម្ដង បើវិជ្ជមានយើងនឹងបញ្ជូនគាត់ទៅព្យាបាល នៅមណ្ឌលកម្រិតមួយ ដើម្បីកុំឱ្យប្រជាពលរដ្ឋ ចល័តចេញពីតំបន់ ឬសង្កាត់ដែលគាត់រស់នៅ ជាពិសេសងាយស្រួល ក្នុងការគ្រប់គ្រងស្ថានការណ៍។ សូមជម្រាបថា គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ៦ ៣៨៩នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន ៥ ៨៤៦នាក់, អ្នកជាសះស្បើយចំនួន ២…

Read More

ពិបាកខ្លាំងណាស់!!!ដោយសារមេរោគកូវីដ១៩ កន្លែងធ្វើការត្រូវបិទ ហើយពួកយើងខ្ញុំនៅជាប់នៅក្នុងផ្ទះ គ្មានស្បៀងអាហារសំរាប់ហូបទេ សូមអាជ្ញាធរមេត្តាជួយពួកយើងខ្ញុំផង…

ក្រោយពីប្រទេសកម្ពុជាទទួលរងគ្រោះដោយសារជំងឺឆ្លង កូវីដ១៩ ដែលកំពុងតែមានចំនួនតួលេខកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃរហូតដល់ ថ្នាក់ដឹកនាំធ្វើការ បិទខ្ទប់ក្រុងតាខ្មៅនឹងទីក្រុងភ្នំពេញមិនអោយប្រជាពលរដ្ឋចេញពីផ្ទះបើគ្មានកិច្ចការចាំបាច់ រយះពេល១៤ថ្ងៃដើម្បីអោយក្រុមការងារទប់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្កាត់កុំអោយមានការរីករាលដាលបន្ត ក្រោយពីច្បាប់ត្រូវបានអនុវត្តហើយនោះឃើញថា ប្រជាពលរដ្ឋក៏ត្រៀមស្បៀងអាហារដោយទិញទុកដាក់នៅផ្ទះ ក្នុងការគោរពវិធានការរបស់រាជរដ្ឋភិបាល យ៉ាងណាមិញ យោងតាម គណនី ViReak Seth Fsp បានបង្ហោះថា ” យើងខ្ញុំជាកូនអ្នកក្រីក្រមកធ្វើការនៅភ្នំពេញ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហើយដោយសារមេរោគកូវីដ១៩ កន្លែងធ្វើការត្រូវបិទ ហើយពួកខ្ញុំនៅជាប់នៅក្នុងផ្ទះ គ្មានស្បៀងអាហារសំរាប់ហូបទេ សូមអាជ្ញាធរមេត្តាជួយពួកខ្ញុំផង អាស័យដ្ឋាន សង្កាត់ ទឹកថ្លា ផ្លូវ 2004 លេខទូរស័ព្ទ: 0973192319,0712686802″។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

សូមចូលរួមសោកស្តាយផង! លឿនពេកហើយ នារីដ៏ស្រស់ស្អាតម្នាក់ ត្រូវបានទទួលមរណភាព ទាំងវ័យក្មេង ដោយសារតែ

កាលពីយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ នៅត្រង់ចំណុចខាងមុខមន្ទីរសម្ភពពិសិដ្ឋ លើផ្លូវ២១ ស្ថិតក្នុងភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល មានហេតុការណ៍គ្រោះ ថ្នាក់ ចរាចរណ៍ មួយបានកេីតឡេីង ដោយបង្កឡេីងដោយបុរសម្នាក់ បើករថយន្ដក្នុងស្ថា.នភាព ស្រ.វឹង ជោគជាំ បុ.ករះម៉ូតូ ចំនួន៤គ្រឿង បណ្ដាលឲ្យមនុស្សស្លា.ប់ម្នាក់ និងរបួ.សជាច្រើននាក់។ យ៉ាងណាមិញ នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ កម្លាំងនគរបាលជំនាញ បានបញ្ជូនជ.ន ស.ង្ស័យ ដែលជាអ្នកបើកបររថយន្ដ ទៅសាលាដំបូងខេត្តកណ្ដាល ដើម្បីផ្ដន្ទាទោ.សតាមច្បាប់ហេីយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងករ.ណី ដ៏រន្ធត់នេះ ក៏មានម្ចាស់គណនីហ្វេសប៊ុកមួយមានឈ្មោះ ប៉ាប៉ា លី ត្រូវជាពូ នៃស.ព បានបង្ហោះសារមួយឃ្លាថា៖”ក្មួយពូ នឿយហត់ហើយ ក្មួយសម្រាក់អោយស្ងប់សុខណា ពូសោកស្តាយខ្លាំងដែលបាត់បង់ក្មួយ ក្មួយជាមនុស្សខំប្រឹងប្រែងរកលុយដើម្បីរស់ តែពេលនេះក្មួយសម្រាកចុះ”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមជម្រាបផងដែរថា បេីតាមរបាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា៖”នៅមុនពេលកើតហេតុ រថយន្តបាឡែន ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ2S-3326 បើកដោយឈ្មោះ ផុន ថៅវរ៉ុម អាយុ៤១ឆ្នាំ មានទីលំនៅផ្ទះលេខ៤៦៩ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ បើកក្នុងទិសដៅពីត្បូងមកជើង មកដល់ចំណុចកើតហេតុ បានបុ.កជាមួយម៉ូតូ ម៉ាក Honda Cub ពណ៌ទឹកប៊ិច ពាក់ស្លាកលេខភ្នំពេញ1BZ-1186 អ្នកបើកម៉ូតូមានឈ្មោះ សោម ដានី ភេទស្រី អាយុ៤៥ឆ្នាំ មានទីលីភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ (រងរ.បួសបា.ក់ជើងខាងឆ្វេង) និងអ្នករួមដំណើរពីក្រោយឈ្មោះ សាម៉េត នីបញ្ញា ភេទប្រុស អាយុ១៧ឆ្នាំ ត្រូវជាកូនមានទីលំនៅជាមួយគ្នា (រ.ងរ.បួសស្រា.ល) ម៉ូតូបើកក្នុងទិសដៅពីជើងទៅត្បូង រួចបត់ឆ្វេងត្រឡប់ក្រោយ។ រួចរថយន្តខាងលើបានរេចង្កូ.តទៅបុ.ក ម៉ូតូចំនួន០៣គ្រឿងទៀត ទី១៖ ម៉ាក…

Read More

ពិតជាខ្លាំងណាស់!!!ស្ត្រី ដែលបង្ហោះរូបជួបជុំផឹកស៊ី ផ្គើននឹងបំរាមរបស់រដ្ឋាភិបាល ពេលនេះត្រូវសមត្ថកិច្ចហៅមកវាស់កំពស់ហើយ…

ស្ត្រី ដែលបង្ហោះរូបជួបជុំផឹកស៊ី ផ្គើននឹងបំរាមរបស់រដ្ឋាភិបាល ពេលនេះត្រូវសមត្ថកិច្ចហៅមកវាស់កំពស់ហើយ នេះបើតាមគណនេយ្យហ្វេសបុកមួយឈ្មោះថា Bee Riya Pich នៅថ្ងៃទី១៨ ខែមេសានេះ បានឲ្យដឹងបែបនេះថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយសារការខ្នះខ្នែង របស់សមត្ថកិច្ច ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឥលូវខាងបងៗសមត្ថកិច្ចបាន ហៅម្ចាស់Account Facebook ខាងក្រោមមកបំភ្លឺ បេីតាមសម្ដីម្ចាស់Account Facebook គាត់បានប្រាប់ថារូបភាពដែលជួបជុំនោះ គឺជារូបចាស់ទេ សមត្ថកិច្ចក៏អោយគាត់ធ្វេីកិច្ចសន្យា👍🏻សូមបងប្អូនទាំងអស់គ្នាចូលរួមទប់ស្កាត់ទាំងអស់គ្នា៣ កុំ ៣ ការពារ🙏🏻 ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

ច្រើនខ្លាំងណាស់! ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ រហូតដល់ ៦១៨នាក់ ភាគច្រើនក្នុងរាជធានីភ្នំពេញ ខណៈអ្នកជំងឺចំនួន៦០នាក់ជាសះស្បើយ

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីរហូតដល់ ៦១៨នាក់ ដែលភាគច្រើនបំផុត ជាអ្នករស់នៅរាជធានីភ្នំពេញ ខណៈអ្នកជំងឺចំនួន៦០នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា អ្នកឆ្លងទាំង៦១៨នាក់ សុទ្ធសឹងជាករណីឆ្លងក្នុងសហគមន៍២០កុម្ភៈ ដែលរួមមានរាជធានីភ្នំពេញ ៤៩៣នាក់, ខេត្តកំពង់ចាម ១នាក់, ខេត្តតាកែវ ២នាក់, ខេត្តកំពង់ស្ពឺ ៣នាក់, ខេត្តព្រៃវែង ៥នាក់, ខេត្តស្វាយរៀង ៨នាក់ ខេត្តកណ្តាល ៣១នាក់ និង ខេត្តព្រះសីហនុ ៧៥នាក់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សម្រាប់អ្នកជាសះស្បើយទាំង ៦០នាក់វិញ មានម្នាក់ជាអ្នកដំណើរមកពីក្រៅប្រទេស គឺជាបរុសជនជាតិឥណ្ឌូនេស៊ី អាយុ៣៣ឆ្នាំ និង៥៩នាក់ ជាអ្នកឆ្លងក្នុងសហគមន៍ នៃព្រឹត្តិការណ៍២០កុម្ភៈ ដោយទទួលទ្ធផលធ្វើតេស្តអវិជ្ជមាន២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ ដើម្បីតាមដានសុខភាព។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមជម្រាបថា គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ៦ ៣៨៩នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន ៥ ៨៤៦នាក់, អ្នកជាសះស្បើយចំនួន ២ ៤៧៦នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ៣៨៦៥នាក់, អ្នកស្លាប់ចំនួន ៤៣នាក់ និងស្លាប់ដោយជំងឺផ្សេង ពេលកំពុងព្យាបាលកូវីដ១៩ចំនួន ៥នាក់៕ ប្រភព៖ Fresh News ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More