អ្នកមិនស្តាប់ត្រូវហើយ! នេះជារំពាត់សម្រាប់ប្រើធម៌ក្ដៅ លើអ្នកល្មើសវិធានការប្រសេចប្រសាច នៅក្នុងតំបន់ក្រហម…

នៅថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២១ នេះ មហាជនបានចែករំលែកតៗគ្នា នូវរូបភាពសមត្ថកិច្ច ចាប់ផ្ដើមរៀបចំរំពាត់មួយចំនួន ដើម្បីចាត់វិធានការក្ដៅ ចំពោះប្រជាពលរដ្ឋទាំងឡាយណាដែលមិនអនុវត្តន៍តាមការណែនាំ របស់ក្រសួងសុខាភិបាល និង វិធានការរបស់រដ្ឋាភិបាល ក្នុងតំបន់ក្រហម ជាពិសេសខណ្ឌមួយចំនួននៅរាជធានីភ្នំពេញ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កន្លងមក ប្រជាពលរដ្ឋមួយចំនួនតូច ហាក់មិនខ្លាចរអានឹងការរាតត្បាតនៃជំងឺកូវីដ ដោយបន្តសកម្មភាពជួបជុំ និង មិនព្រមសំងំនៅក្នុងផ្ទះទាល់សោះ ទើបតម្រូវឱ្យសមត្ថកិច្ចសម្រេចចិត្តជ្រើសយកវិធានការក្ដៅ ដោយការយករំពាត់កម្លាវាយបែបនេះ ទើបអាចទប់ស្កាត់ និង ហាមឃាត់ពួកគេមិនឱ្យមានការជួបជុំ ដើរហើរចេញពីផ្ទះបាន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្ដែងនៅល្ងាចថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២១ កន្លងទៅនេះ កម្លាំងនគរបាលក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ ពិសេសកម្លាំងនៃអគ្គស្នងការនគរបាលជាតិ ចាប់ផ្ដើមប្រើធម៌ក្ដៅ ចំពោះប្រជាជនណាដែលមិនស្ដាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល និង វិធានការរបស់រាជរដ្ឋាភិបាល ដែលរស់នៅក្នុងសង្កាត់ស្ទឹងមានជ័យទី ១ ទី ២ និង ទី ៣ រួចមកហើយ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

សូម​ចូលរួម​រំលែក​ទុក្ខ​ផង!!!​បុរស​ម្នាក់ត្រូវ​បាន​ទទួល​មរណភាព​ ចាកចោល​ក្រុម​គ្រួសារ​ ដោយ​សារ​តែ…

នារសៀលថ្ងៃទី២១ ខែ​មេសា​ ឆ្នាំ​២០២១​ នេះ​ យោង​តាម​រយៈ​គណនី​ហ្វេសប៊ុក​មួយ​ដែលមានឈ្មោះ​ Kun Thea បាន​ចែករំលែក​នូវ​ដំណឹង​ដ៏​ក្រៀមក្រំ​មួយ​ ខណៈដែល​​​បុរស​ម្នាក់​ឈ្មោះ​ ​សូរ​ ស៊ាន​ អាយុ​ ៣៣ឆ្នាំ​ ត្រូវ​ជាបងថ្លៃ បាន​ទទួល​មរណភាព​កាលពីថ្ងៃទី​១៩​ ខែ​មេសា​ ឆ្នាំ​២០២១​ ដោយសារ​តែ​ជំងឺ​ក្រពះ​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មរណភាព​របស់​លោក​ ​សូរ​ ស៊ាន​ គឺជា​ការ​បាត់បង់​នូវស្វាមី​ កូន​ កូនប្រសា​រ​ បងប្អូន​ប្រុស​ ជាទី​ស្រឡាញ់​យ៉ាង​ជ្រាល​ជ្រៅ​ក្នុងក្រុម​គ្រួសារ​។ ក្នុង​នោះដែរ​ ម្ចាស់​គណនី​​ហ្វេសប៊ុក​ខាងលើ​បាន​បង្ហាញ​ពី​អារម្មណ៍​ក្តុកក្តួល​ចិត្ត​ជាខ្លាំង​ និងបានសរសេរ​រៀបរាប់​ឲ្យ​ដឹងដែរ​ថា​៖​ «សូមអោយបងទៅអោយបានសុខ បេីមានជាតិក្រោយមានមែនពិត សូមអោយយេីងជាបងជាប្អូននឹងគ្នាទៀត»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹម​នឹង​ដំណឹង​ដ៏​សោកសៅ​បំផុត​នេះ​ មាន​ប្រិយមិត្ត​ ក៏​ដូច​ជា​មជ្ឈដ្ឋាន​មហាជនជាច្រេីន​​​ បាន​សម្តែង​នូវ​អារម្មណ៍​សោកស្ដាយ​ជាខ្លាំង​ ព្រមទាំងបាន​ផ្ញើ​សារ​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ដល់​គ្រួសារ​នៃ​ ស​ ព​ ផងដែរ​។ សូម​លេីកដៃ​ប្រណំបួងសួង​ជូន​វិញ្ញាណក្ខន្ធ​របស់បងប្រុស ឆាប់បាន​ទៅ​កាន់​សុគតិភព​កុំ​បី​ឃ្លៀងឃ្លាត​ឡើយ​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

អានហើយរំជួលចិត្តណាស់! នៅ សូនីតា រលីងរលោងទឹកភ្នែក អាណិតឪពុកត្រូវប្រចាំការយប់អធ្រា្រត ពេលបិទខ្ទប់ភ្នំពេញ

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ តារាសម្តែង នៅ សូនីតា បានធ្វើឲ្យមាហជន មិត្តសិល្បករ និង អ្នកនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន ហាក់ទន់ទោរអារម្មណ៍រលីងរលោង ទឹកភ្នែកទៅតាមក្រោយអ្នកនាងបានបង្ហោះរៀបរាប់ពីលោកឪពុក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្នកនាង នៅ សូនីតា បានង្ហោះរូបភាព និង សារពីលោកឪពុករបស់អ្នកនាង ដែលកំពុងតែប្រចាំការនាពេលអធ្រាតក្នុងការបំពេញភារកិច្ចមើលថែប្រជាពលរដ្ឋ ក្នុងកំឡុងពេលការបិទខ្ទប់ទប់ស្កាត់កូវីដ១៩ ដោយខុសប្លែកពីគ្រួសារជាច្រើនកំពុងជូបជុំគ្នាសំងំក្នុងផ្ទះ ដើម្បីសុវត្ថិភាពរបស់ខ្លន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះដែរ តារាសម្តែងខាងលើនេះ បានរៀបរាប់ប្រាថា៖ «ថ្មើរណេះ កូនៗ និង ចៅៗនៅផ្ទះ តែប៉ានៅប្រចាំការ! បារម្ភលោកណាស់ តែធ្វើម៉េចភារកិច្ច ។ ថែទាំសុខភាពផងប៉ា! សូមបងប្អូនកុំចេញក្រៅផ្ទះអី ពួកគាត់ហត់ណាស់ ប្រឈមនឹងការឆ្លងនៅនឹងមុខ ។ សូមព្រះតាមថែគាត់ផង» ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយពីឃើញសារដ៏ក្តុកក្តួលនោះហើយ មហាជនអ្នកលេងបណ្តាញសង្គម និង មិត្តភក្តិ បានចូលរួមអរគុណនូវការខិតខំប្រឹងប្រែង និង ជូនពរលោកឪពុករបស់ នៅ សូនីតា ឱ្យជួបតែសំណាងល្អផងដែរ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

ថាមែនៗ! ទំបផុត ចាប់ខ្លួនបុរស២នាក់ ដែលបង្ហោះការផឹកស្រាបង្អួតតាមបណ្តាញសង្គម TikTok ក្នុងរថយន្ត ល្មើសបំរាមពេលរាជធានីភ្នំពេញត្រូវបានបិទខ្ទប់

(ភ្នំពេញ)៖ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងបទល្មើ.សបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ បានចាប់ខ្លួនបុរស២នាក់ ដែលបង្ហោះការបង្អួតផឹកស្រានៅក្នុងរថយន្តតាមបណ្តាញសង្គម TikTok ដែលល្មើសបំរាមខណៈរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវបានបិទខ្ទប់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោកឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានប្រាប់បណ្តាញព័ត៌មានផ្លូវការ Fresh News នៅល្ងាចថ្ងៃនេះថា កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានស្រាវជ្រាវគណនី TikTok មួយដែលបានធ្វើការបង្ហោះវីដេអូជួបជុំផឹកគ្រឿងស្រវឹងក្នុងរថយន្ត ដោយមិនគោរពវិធានការរាជរដ្ឋាភិបាល ក្នុងការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោកឧត្តមសេនីយ៍ បានបញ្ជាក់ទៀតថា ក្រោយការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងក្រោមការបញ្ជារបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ កម្លាំងជំនាញរបស់លោក សហការជាមួយកម្លាំង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឈានទៅឃាត់ខ្លួនបុរសទាំង២នាក់បានហើយនៅថ្ងៃនេះ។ បើតាមលោកឧត្តមសេនីយ៍ឯក ជា ពៅ, បុគ្គលទាំងពីរនេះរួមមាន៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ *ទី១៖ ឈ្មោះ ពិន នាត អាយុ២៨ឆ្នាំ រស់នៅភូមិកគោ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង *ទី២៖ ឈ្មោះ ហូ ជីម អាយុ២៥ឆ្នាំ រស់នៅភូមិពោធិ៍ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង តែបច្ចុប្បន្នបុគ្គលទាំងពីរ កំពុងប្រកបមុខរបរនៅភ្នំពេញ។ *ទី២៖ ឈ្មោះ ហូ ជីម អាយុ២៥ឆ្នាំ រស់នៅភូមិពោធិ៍ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង តែបច្ចុប្បន្នបុគ្គលទាំងពីរ កំពុងប្រកបមុខរបរនៅភ្នំពេញ។ ក្រោយការចាប់ខ្លួន បុគ្គលទាំង២នាក់នេះ កំពុងសួរនាំនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តទៀតតាមនីតិវិធី៕ ប្រភព៖ Fresh News

Read More

គួរឱ្យកោតសរសើរ! កាន់លុយទាំងបាច់ៗ ដើរចែកលោកតាធាក់ស៊ីក្លូ ១ នាក់ ១៥០ ដុល្លារ ក្នុងស្ថានភាពបិទខ្ទប់នេះ

មហាជនផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីបានឃើញគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ Iv Samnang បានបង្ហោះសារនៅក្នុងបណ្តាញទំនាក់ទំនងសង្គម បង្ហាញពីសកម្មភាពចែកលុយជូនលោកតាចាស់ៗធាក់ស៊ីក្លូចំនួន ១០៦ នាក់ ដែលកំពុងតែជួបវិបត្តសេដ្ឋកិច្ចស្ថិតក្នុងស្ថានភាពបិទខ្ទប់ចំពោះការធ្វើដំណើររបស់ប្រជាជនទាំងអស់នៅទូទាំងរាជធានីភ្នំពេញ និង ក្រុងតាខ្មៅ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យោងតាមរយៈគណនីហ្វេសប៊ុកខាងលើនេះ បានលើកឡើងថា «១៥០ ដុល្លារ ក្នុងស្ថានបិទខ្ទប់សម្រាប់លោកតាស៊ីក្លូ ១០៦ នាក់ យើងខ្ញុំពិតជារំភើបរកអ្វីប្រៀបពុំបាន ដោយសារទឹកចិត្តអាណិតស្រឡាញ់ក្រុមលោកតាស៊ីក្លូ មានបងប្អូនដែលជាសប្បុរសជនបានចូលរួមជួយក្រុមលោកតាស៊ីក្លូ ថវិកាទាំងអស់នេះ សុទ្ធតែជាថវិការបស់បងប្អូនសប្បុរសជនដែលបានផ្តល់ជូនក្រុមលោកតាស៊ីក្លូ ។ ចំណែកឯយើងខ្ញុំមិនបានជួយអ្វីដល់លោកតាឡើយ ក្រៅពីជួយផ្តល់ថវិកាជូនក្រុមលោកតាស៊ីក្លូជំនួសបងប្អូនសប្បុរសជន» ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បន្ទាប់ពីបានឃើញសកម្មភាពមនុស្សធម៌ដ៏ថ្លៃថ្លា របស់សប្បុរសជនតាមរយៈគណនីហ្វេសប៊ុកខាងលើនេះរួចមក មហាជនដែលនិយមលេងបណ្តាញសង្គមហ្វេសប៊ុក បានធ្វើការស៊ែចែករំលែកជាបន្តបន្ទាប់ពីមួយទៅមួយ ពោលពាក្យកោតសរសើរនូវទឹកចិត្តដ៏សប្បុរសគ្រប់ៗគ្នា ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រភព ៖ Iv Samnang ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

រំភើបជំនួស! ស្ត្រីកំសត់ ដឹកបន្លែម្នាក់ឯងយកទៅលក់ គាត់ភ័យបុកពោះពេលសមត្ថកិច្ចឲ្យឈប់ ស្រាប់តែគាត់ជិះទៅផ្ទះវិញទាំងទឹកមុខញញឹម ក្រោយពីឧត្តមសេនីយ៍ឯក ស ថេត ធ្វើរឿងមួយនេះ​ ដោយ…

ជីវិតក្នុងសម័យកូវីដ១៩ ពិតជាលំបាក ប៉ុន្តែសុវត្តិភាពក្នុងការមានជីវិតរស់នៅបន្តកាន់តែសំខាន់ ដូច្នេះទាំងរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋទាំងអស់ត្រូវរួមសាមគ្គីគ្នា ដើរឆ្លងកាន់ពេលវេលាដ៏លំបាកនេះ។ ជាក់ស្តែងយោងតាមហ្វេសបុកផេចរបស់ ឧត្តសេនីយ៍ឯក ស ថេត បានចែករំលែកនៅរឿងនៃជីវិតមួយថា: ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាលពីវេលាម៉ោង ១០:៣០នាទីយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ស្របពេលដែលឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ចុះត្រួតពិនិត្យមេីលស្ថានភាពទូទៅតាមគ្រប់បណ្តាគោលដៅអនុវត្តវិធានការបិទខ្ទប់ ក៏បានជួបនឹងបងស្រីម្នាក់នៅម្តុំស្ពានអាកាសស្ទឹងមានជ័យ កំពុងតែដឹកបន្លែយកទៅលក់នៅផ្សារព្រែកព្នៅ បន្ទាប់ពីធ្វេីការសាកសួរ ដោយក្តីអាណិត ឯកឧត្តម ស ថេត ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក៏បានទិញយកបន្លែពីបងស្រីទាំងអស់ក្នុងតម្លៃ ៦០មុឺនរៀល ដែលតម្លៃដេីមគាត់ទិញមកត្រឹមតែ ៣០មុឺនប៉ុណ្ណោះ ដេីម្បីឲ្យគាត់បានឆាប់ត្រឡប់ទៅផ្ទះជួបជុំក្រុមគ្រួសារ ហេីយឯកឧត្តម បានណែនាំដល់គាត់បេីមិនចាំបាច់សូមកុំចេញពីផ្ទះ ដោយចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្នងការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បងស្រីម្នាក់នេះបានប្រែពីការភ័យខ្លាចស្មានតែសមត្ថកិច្ចចាប់ឃាត់ខ្លួន បែរជាមានការត្រេកអរ និងថ្លែងអំណរគុណដល់ឯកឧត្តម ស ថេត ដែលបានជួយម៉ៅយកបន្លែរបស់គាត់ទាំងអស់តែម្តង៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

អរគុណណាស់! ប្រជាពលរដ្ឋបង្ហោះសារស្នើសុំជំនួយដាច់ស្បៀងក្នុងកំឡុងពេលបិទខ្ទប់ភ្លាម លោកអភិបាលខណ្ឌសែនសុខ បានចាត់ឲ្យក្រុមការងារសង្កាត់ជួយភ្លែត

យោងតាមគណីហ្វេសប៊ុកដែលបានបង្ហេះសារស្នើសុំជំនួយដូច្នេះថា៖ នាងខ្ញុំឈ្មោះ យិន ចាន់ណា ភេទស្រី អាយុ ៣៤ឆ្នាំ បានជួលបន្ទប់នៅក្រុមទី៥ ភូមិរោងចក្រ សង្កាត់គោកឃ្លៀង ខ័ណ្ឌសែនសុខ (ជាស្រ្តីមេម៉ាយមានកូន៣)ក្នុងបន្ទុក អត់មានការងារធ្វើដាច់ស្បៀងអាហារ។ (សុំជួយនាងខ្ញុំផងអត់មានអីហូបទេ)សូមមេត្តាដោយក្តីអនុគ្រោះផង។ ០១០៨៧៩៤៥៦/ ០៩៧៩៤៩៩៥១៥ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋរស់នៅភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ដែលបានបង្ហោះសារស្នើសុំជំនួយដាច់ស្បៀងក្នុងកំឡុងពេលបិទខ្ទប់ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានចាត់ឲ្យក្រុមការងារសង្កាត់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យកគ្រឿងឧបភោគបរិភោគជូនគាត់ដល់បន្ទប់ជួល ដើម្បីជួយរំលែកការលំបាកខ្លះៗក្នុងពេលការឆ្លងរីករាលដាលជំងឺកូវីដ-១៩។ ខ្មែរជួយខ្មែរ! ជួយគ្នា ក្នុងគ្រាក្រ! ប្រភពៈ ដើម្បីប្រជាជន រាជធានី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

ថាអីចេះខុស! ពេលនេះបុរសដែលជិះឡានបណ្តើរ ផឹ.កបណ្តើរសម័យកូវីដ ចេញវីដេអូសុំទោស និងរៀបរាប់ថា… (មានវីដេអូ)

ដូចដែលប្រិយមិត្តបានជ្រាបហើយថា កាលពីម្សិលមិញថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ មហាជនជាច្រើនបានបានប្រតិកម្មទៅលើបុរសពីរនាក់ ក្រោយមានគេបង្ហោះវីដេអូពួកគាត់ទាំងពីរនាក់ ជិះក្នុងឡាន ដៃមានកាន់ភេសជ្ជៈស្រវឹ.ង និងបាននិយាយថា ផឹ.កនៅផ្ទះមិនកើតទេ សម័យកូវីដ ចឹងមានតែជិះឡាន និងផឹ.កដើរមើលទីក្រុង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយមកទៀតបុរសពីរនាក់ខាងលើ ដោយខ្លាចនឹងច្បា.ប់ ក៏បានសរសេរសារបំភ្លឺថា: ខ្ញុំទទួលស្គាល់ថា ខ្ញុំពិតជាខុសពិតមែនដែលបើកបរសេពគ្រឿងស្រវឹង តែខ្ញុំមិនបានផឹកអស់មួយដបនោះទេ ហើយអ្វីដែលសំខាន់ខ្ញុំមិនបានបើកបរទៅប៉ៈពាល់ដល់បងប្អូនណាម្នាក់ដែរ។ សូមម្ចាស់ផេកមួយចំនួនបើគ្រាន់តែចង់ Like ឬ share សូមកុំយកវីដេអូចាស់របស់ខ្ញុំផុសដើម្បីធ្វើអោយខូចកិត្តិយសរបស់ខ្ញុំអី🙏 វីដេអូនេះគឺផុសក្នុង Tiktok ថ្ងៃទី 11.04.2021 ក្នុងអាខោន ( បងហួចិត្តមួយ ) ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដែលការផុសនេះ គឺមុនចរាចរណ៍ក្រសួងបានប្រកាសបិទក្រុង ដូច្នេះសូមបងប្អូនកុំយល់ច្រឡំលើខ្ញុំថាចង់ផ្គឺនរដ្ឋាភិបាលអី វាជាកំហុសអចេតនានោះទេ🙏 សូមបងប្អូនយោគយល់ដល់កិត្តិយសខ្ញុំផង🙏។ ព្រោះមិនអស់ចិត្ត នៅមុននេះបន្តិច ពួកគាត់ក៏បានចេញវីដេអូបកស្រាយទៀត អំពីរឿងហេតុដែលកើតឡើង ដើម្បីអោយមហាជនបានជ្រាបកាន់តែច្បាស់ផងដែរ។ សូមទស្សនាវីដេអូខាងក្រោមនេះ: ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

ហានិភ័យណាស់!!!មន្ត្រីជំនាញអះអាងថា៖ កម្មការិនីរោងចក្រ7NGម្នាក់ បានឆ្លងកូវីដ១៩ប្រាកដមែន អាចពាក់ព័ន្ធច្រើននាក់ ដែលជិៈរថយន្តជាមួយ!!

(ព្រៃវែង)៖ កម្មការិនីម្នាក់ ដែលបម្រើការងារនៅរោងចក្រ7NG ឈ្មោះ ឌឿន ចន្ធា ភេទស្រីអាយុ២៩ឆ្នាំ រស់នៅភូមិត្នោត ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង បានឆ្លងកូវីដ១៩ ។ នេះបើយោងតាមការបញ្ជាក់ពីលោក ហួត កល្យាណ ប្រធានអូឌីស្រុកពារាំង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បានថ្លែងប្រាប់«DND»នៅព្រឹកទី២១.០៤.២០២១នេះ។ លោក ហួត កល្យាណ បន្តថា៖ កម្មការិនីវិជ្ជមានរូបនេះ កន្លងមកបានជិៈរថយន្តដឹកកម្មករ ជាមួយគេឯង ដែលមានមនុស្សច្រើនជាប្រចាំ ពោលគឺពីផ្ទះទៅធ្វើការនិងពីកន្លែងធ្វើការមកផ្ទះវិញ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រហូតដល់ថ្ងៃទី១៩.០៤.២០២១ នាងមានអាការៈក្ដៅខ្លួន ហើយមន្ត្រីចជំនាញបានតម្រូវឱ្យធ្វើចត្តាឡីស័ក និងពិនិត្យសំណាក។ លុះដល់ថ្ងៃទី២០.០៤.២០២១លទ្ធផលកម្មការិនី រោងចក្រ7NG ឈ្មោះ ឌឿន ចន្ធា វិជ្ជមានកូវីដ១៩។ បើតាមលោក ហួត កល្យាណ ករណីនេះអាចមានអ្នកពាក់ព័ន្ធច្រើននាក់! ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ព្រោះជិៈរថយន្តដឹកកម្មករជាមួយគ្នា ហើយបច្ចុប្បន្នមន្ត្រីជំនាញកំពុងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់៕ប្រភព៖DND News ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

មិនគោរពច្បាប់សោះចឹង! គេហាមនោះហាម ស្រាប់តែបុរសពីរនាក់នេះជល់ដបក្នងឡាន រួចបោះសម្តីយ៉ាងឡូយថា….(មានវីដេអូ)

ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយជុំវិញបម្រាមហាមផឹកស៊ីកំឡុងពេលLock Downមួយរយៈដោយសារតែកូវី ដ១៩ដែលរីករាលដាលជារាងរាល់ថ្ងៃគួរអោយ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កត់សម្គាល់។ ដោយឡែកនេះបើយោងតាមប្រភពវិដេអូមួយដែលកំពុងតែផ្ទុះការរិះគន់ដោយបុរសពីរនាក់បានជិះឡានរួចជល់ដបស្រាបង្ហោះនៅលើ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បណ្តាញសង្គម៕ តោះកុំអោយខាតពេលយូរ ដើម្បីជ្រាបកាន់តែច្បាស់ថាបែបណានោះ សូមទស្សនាវិដេអូខាងក្រោមនេះ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More