ក្រោយឃើញ លោកតាលោកយាយ ត្រូវបានភ្លើងឆេះផ្ទះអស់ លោកជំទាវ ស្រីអូន អាណិតខ្លោចចិត្តពេក ស្រប់តែប្រញាប់ធ្វើរឿងមួយនេះភ្លាម

ខេត្តកំពង់ឆ្នាំង ៖ ពិតជាអាសូរខ្លាំងណាស់ គ្រាដែលផ្ទះជនចាស់ជរាពីរនាក់ប្ដីប្រពន្ធ ត្រូវបានអគ្គីភ័យឆាបឆេះទាំងព្រឹកព្រលឹម ខណៈដែលពួកគាត់ដុតសំរាមក្បែរផ្ទះ បណ្ដាលឱ្យផ្កាភ្លើងហើរទៅប៉ះនឹងដំបូលផ្ទះក៏ឆាបឆេះតែម្តង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហេតុការណ៍នេះបានកើតឡើង នៅព្រឹកថ្ងៃទី24 ខែមេសា ឆ្នាំ2021 នៅភូមិតាំងត្បែង ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមការបញ្ជាក់ឲ្យដឹងពីសមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនចាស់ជរាជាម្ចាស់ផ្ទះខាងលើមានប្ដីឈ្មោះ ភល ហ៊ាង អាយុ79 ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្ដែង នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ ក្រោយទទួលបានដំណឹងថា លោកតា លោកយាយពីរនាក់ ស្ថិតនៅខេត្តកំពង់ឆ្នាំង កំពុងតែជួបបញ្ហាខ្វះខាតយ៉ាងខ្លាំង ហេីយត្រូវបានភ្លេី.ងលេ.បត្របាក់ផ្ទះរបស់គាត់អស់ថែមទៀតនោះ ធ្វេីឱ្យលោកជំទាវ កេីតចិត្តអាណិតអាសូរលោកតា លោកយាយជាពន់ពេក និងបានប្រកាសស្វែងរកពួកគាត់ទាំងពីរ ក្នុងគោលបំណងចង់សម្រួលទុក្ខលំបាករបស់គាត់ ឱ្យបានធូរស្រាលខ្លះ ក្នុងស្ថានការណ៍ដ៏លំបាកនេះ។ នៅលេីគណនីហ្វេសប៊ុកផេក លោកជំទាវ ស្រីអូន បានសរសេរថា៖”ពុទ្ធោអេីយ លោកតាលោកយាយ លំបាកហេីយ ភ្លេី.ង ឆេះ ផ្ទះ អស់ទៀត យប់មិញ ខ្ញុំកំពុងទាក់ទងដេីម្បីជួយគាត់តាមលទ្ធភាព ពិបាកជួបផ្ទាល់ ព្រោះកូវីតកំពុងវៃលុក តែក៏ព្យាយាមជួយសំរួលការលំបាករបស់គាត់ដែរ គាត់រស់នៅភូមិតាំងត្បែង ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង”។

Read More

ហួសចិត្តម៉ង!! ២នាក់ប្តី​ប្រពន្ធ​ជា​អាជីវករ​ផ្សារ​ដើម​គ លួច​ចេញពី​ភ្នំពេញ​ទៅ​ស្រុកកំណើត ​ត្រូវ​ប​ញ្ជូន​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​ នៅខេត្ត​កំពង់ចាម

​ប្រជាពលរដ្ឋ​២​នាក់​ប្តី​ប្រពន្ធ​ ដែល​ជា​អាជីវករ​ផ្សារ​ដើម​គ បាន​លួច​រត់​ចេញពី​រាជធានី​ភ្នំពេញ​ទៅ​ស្រុកកំណើត​នៅ​ភូ​មិ​ព្រែក​ដំបូក ឃុំ​ព្រែក​ដំបូក ​ស្រុក​ស្រី​សន្ធរ​ ខេត្តកំពង់ចាម​ ត្រូវ​បាន​រថយន្ដ​សាមុយ​របស់​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្រី​សន្ធរ​ ចុះ​យក​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​និង​យក​សំណាក​រ​កកូ​វីដ​១៩​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅ​ខេត្តកំពង់ចាម​ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​មេសា​ ឆ្នាំ​២០២១​។​​បើតាមលោក កែ ជិនបុត្រ ប្រធាន​មណ្ឌល​សុខភាព​ព្រែក​ដំបូក​បាន​ឲ្យ​ដឹងថា​ ប្តី​ប្រពន្ធ​ពីរ​នាក់​នោះ​ប្តី​មានឈ្មោះ ង៉ុ​យ អាន់ ​ភេទ​ប្រុស ​អាយុ​២៣​ឆ្នាំ ​និង​ប្រពន្ធ​មានឈ្មោះ ​ណ​យ​ ស្រី​កែវ​ អាយុ​២០​ឆ្នាំ​ ដែល​ពួកគាត់​ជា​អាជីវករ​លក់ដូរ​នៅ​ផ្សារ​ដើម​គរ​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​លោក​បាន​បន្តថា​ ប្តី​ប្រពន្ធ​ទាំងពីរ​នាក់​នេះ ​ចេញពី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​២៣​ ខែមេសា ​ឆ្នាំ​២០២១​ ហើយ​ដោយ​មាន​អាកា​រៈ​មិនសូវ​ស្រួលខ្លួន​បាន​ចូល​ទៅ​ព្យាបាល​នៅ​ពេទ្យ​ព្រែក​តា​ម៉ាក់ ​ហើយ​បាន​បន្ត​ដំណើរ​មកដល់​ភូមិ​ព្រែក​ដំបូក​ នៅ​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​២៤ ​ខែមេសា ​ឆ្នាំ​២០២១​។ ​លោក​បាន​បន្ថែមទៀតថា ​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បន្ទាប់ពី​ទទួល​បាន​ដំណឹង​ពីរ​នាក់​ប្តី​ប្រពន្ធ​មកពី​ភ្នំពេញ​ភ្លាម​ លោក​បាន​ចុះ​សួរនាំ​និង​រាយការណ៍​ទៅ​ស្រុក​ប្រតិបត្តិ​ស្រី​សន្ធរ​ហើយ​ បា​ន​ប​ញ្ជូន​រថយន្ត​មក​ដឹក​ពីរ​នាក់​ប្តី​ប្រពន្ធ​នោះ​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​និង​យក​សំណាក​នៅ​ខេត្ត​កំពង់ចាម ​នៅ​ព្រឹក​ព្រលឹម​ថ្ងៃទី​២៥​ ខែមេសា ​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឆ្នាំ​២០២១​។​គួរ​បញ្ជាក់​ថា ​ប្តី​ប្រពន្ធ​ពីរ​នាក់​នេះ​ ធ្លាប់​បាន​ធ្វើតេស្តរ​កូ​វីដ​១៩​តាមរយៈ​ឧបករណ៍​តេស្ត​រហ័ស​កាលពី​ថ្ងៃទី​១៧​ ខែមេសា ​ឆ្នាំ​២០២១​ ដោយ​លទ្ធផល​អវិជ្ជមាន​ ហើយ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ ដើម្បី​តាមដាន​សុខភាព​យក​សំណាក​ជា​លើក​ទី​២​ទៀត​ តែ​បាន​នាំ​គ្នា​លួច​រត់គេច​ចេញពី​ភ្នំពេញ​ទៅ​ស្រុកកំណើត​តែម្តង​៕​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

នេះជារឿងពិត! ធ្លាប់តែឃើញ សមត្ថកិច្ច នៅតាមផ្លូវ ពាក់ម៉ាស់ជិតៗ ដល់ពេលដោះម៉ាស់ចេញ ឃើញហើយ អាណិតគាត់ណាស់(មានវីដេអូ)

ភ្នំពេញ៖ ជាការពិតណាស់ ខណៈដែរ រាជធានីភ្នំពេញ និង ក្រុងតាខ្មៅ នៃខេត្តកណ្តាល កំពុងស្ថិតនៅក្នុងពេល បិទខ្ទប់ដែល អនុញ្ញតធ្វើដំណើរ សម្រាប់បុគ្គលណា ដែលមានការចាំបាច់ ដូចជាបញ្ហាសុខភាពធ្ង ន់ ធ្ង រ ការទៅយកសំណាក និង ការទៅទទួលវ៉ាក់សាំងដូសទី២។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែង សមត្ថកិច្ចតម្រូវឲ្យយាមល្បាតប្រចាំការ នៅតាមទីតាំងរៀងខ្លួន ដើម្បីងាយស្រួល ក្នុងការណែនាំនិងត្រួតពិនិត្យ ប្រជាពលរដ្ឋ បានទាន់ពេលវេលា លើសពីនេះទៅទៀត គាត់ត្រូវអង្គុយក្រោម ឈរក្រោម ពន្លឹ ថ្ងៃក្តៅហែង សូម្បីតែយើងនៅ ក្នុងផ្ទះក៏នៅត្អួយថាក្តៅ ចុះទម្រាំតែពួកគាត់? ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរបន្ថែមផងដែរថា មានមនុស្សមិនតិចទេ ដែលបានមើលរំលង ពីទំហំលះបង់របស់ពួកគាត់ អ្នកបែកផ្ទះត្រឹម២ ៣ថ្ងៃចេះនឹកផ្ទះ ចុះទម្រាំពួកគាត់ បែកច្រើនថ្ងៃ ត្រូវគិតគូរពីសុខទុក្ខបងប្អូន ច្រើនជាងខ្លួន ដែលត្រូវនៅក្រោម ពន្លឺថ្ងៃ ក្រោយតំណក់ទឹកភ្នែក ក៏មិនខ្វល់ សំខាន់ត្រូវ ផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរបញ្ជាក់ផងដែរថា មហាជនជាច្រើន ហាក់សភ្នែកព្រាត ស្រឡាំងកាំង ក្រោយពេលបាន ឃើញរូបរាងពិតប្រាកដរបស់ សមត្ថកិច្ច ដែលមុនៗ ធ្លាប់តែឃើញពាក់ម៉ាស់ជិតៗ មានមួកឃើញតែរង្វង់ភ្នែក ដោយសារតែ នៅក្រោមកម្តៅថ្ងៃយូរពេកនេះហើយ ទើបធ្វើឲ្យ ស្បែកដែលត្រូវចំហនោះ គឺប្រែជាខ្មៅខុសពី ទីកន្លែងដែលត្រូវបិទជិត៕ បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

គួរអោយសរសើរណាស់! ព្រះសង្ឃវត្តស្វាយរមៀត ដាំបន្លែក្នុងបរិវេណវត្ត ដើម្បីកាត់បន្ថយការចំណាយក្នុងរដូវកូវីដ…

(សៀមរាប)៖ ព្រះសង្ឃគង់នៅវត្តស្វាយរមៀត ស្ថិតនៅប៉ែកខាងកើតនៃបារាយណ៍ខាងលិច ឬបារាយណ៍ទឹកថ្លា បានឆ្លៀតដាំបន្លែចម្រុះក្នុងបរិវេណវត្ត ក្នុងបំណងកាត់បន្ថយការចំណាយផ្សេងៗអំឡុងពេលមានជំងឺកូវីដ១៩នេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ព្រះឧត្តមធរោ វន់ ឡាំ គ្រូសូត្រឆ្វេង វត្តបារាយណ៍មហានទិរតនា ឬហៅវត្តស្វាយរមៀត មានសង្ឃដីកាថា ដោយមើលឃើញពីការចំណាយក្នុងវត្តច្រើន ក៏ដូចជាចង់កាត់បន្ថយការចំណាយ ហើយព្រះសង្ឃមិនអាចចេញក្រៅបិណ្ឌបាតបាន ទើបព្រះអង្គរៀបចំការដាំបន្លែក្នុងដីទំនេរបរិវេណវត្ត។ ព្រះអង្គបន្ថែមថា ពីមុនការចំណាយប្រចាំថ្ងៃសម្រាប់ការធ្វើចង្ហាន់ក្នុងវត្ត គឺ ២០ម៉ឺនរៀល ដែលសព្វថ្ងៃកាត់បន្ថយនៅសល់ត្រឹមតែ ១២ម៉ឺនរៀលប៉ុណ្ណោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយសារធ្លាប់រៀនផ្នែកកសិកម្មពីមុនណាមួយដីក្នុងវត្តទំនេរផង ព្រះអង្គ វន់ ឡាំ ក៏ចាប់ផ្តើមឆ្ការដើម្បីរៀបចំដាំបន្លែ ក្នុងបំណងកាត់បន្ថយចំណាយបានខ្លះក្នុងអំឡុងពេលជំងឺកូវីដ១៩នេះ។ បន្លែដែលដាំក្នុងវត្តស្វាយរមៀតរួមមាន តាសក់ ននោង សណ្ដែកគួរ សាឡាត់ និងស្ពៃជាដើម ដែលបន្លែទាំងនោះជាបន្លែធម្មជាតិ មិនប្រើជីគីមី។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ព្រះអង្គ វន់ ឡាំ មានសង្ឃដីកាបញ្ជាក់ថា ក្រៅពីដើម្បីផ្គត់ផ្គង់ចង្ហាន់ព្រះសង្ឃក្នុងវត្តដែលមានជាង៥០អង្គបូករួមទាំងយាយជី និងកូនសិស្សលោកហើយនោះ បន្លែទាំងនោះក៏បានចែកទៅដល់ញាតិញោមនៅជុំវិញវត្តខ្លះផងដែរ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រភព៖ FreshNews ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

មិនទាន់ធូស្រាលទេ! ថ្ងៃនេះក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន៦១៦នាក់ថែមទៀត ខណៈអ្នកជំងឺចំនួន១៩០នាក់ជាសះស្បើយ…

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៦១៦នាក់ថែមទៀត ដែលភាគច្រើនជាអ្នករស់នៅរាជធានីភ្នំពេញ ខណៈអ្នកជំងឺចំនួន១៩០នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា អ្នកឆ្លងទាំង៦១៦នាក់ សុទ្ធសឹងជាករណីឆ្លងក្នុងសហគមន៍២០កុម្ភៈ ដែលរួមមានរាជធានីភ្នំពេញ ៥៤៦នាក់, ខេត្តកំពង់ស្ពឺម្នាក់, ខេត្តកំពង់ឆ្នាំង២នាក់, ខេត្តកោះកុង ២នាក់, ខេត្តកំពង់ធំ២នាក់, ខេត្តមណ្ឌលគីរី២នាក់, ខេត្តស្វាយរៀង២នាក់, ខេត្តកណ្តាល ២៤នាក់, ខេត្តព្រៃវែង៨នាក់, ខេត្តតាកែវ៧នាក់ និងខេត្តព្រះសីហនុ២០។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សម្រាប់អ្នកជាសះស្បើយទាំង ១៩០នាក់វិញ ម្នាក់ជាពលករមកពីថៃ និង១៨៩សុទ្ធសឹងជាអ្នកឆ្លងក្នុងសហគមន៍ នៃព្រឹត្តិការណ៍២០កុម្ភៈ ដោយទទួលទ្ធផលធ្វើតេស្តអវិជ្ជមាន២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ ដើម្បីតាមដានសុខភាព។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមជម្រាបថា គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ៩៩៧៥នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន ៩៤២៦នាក់, អ្នកជាសះស្បើយចំនួន ៣៤០០នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ៦៤៩៥នាក់, អ្នកស្លាប់ចំនួន ៧៤នាក់៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

ចូលរួមត្រេកអរ!​​​ ពេលនេះអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវប្រគល់ជូនពលរដ្ឋជាង៤០០គ្រួសារ រស់នៅតំបន់បិទខ្ទប់ នៅខណ្ឌជ្រោយចង្វារហើយ…

(ភ្នំពេញ)៖ អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ ជូនដល់ប្រជាពលរដ្ឋ នៅតាមខ្នងផ្ទះ និងរស់នៅក្នុងតំបន់បិទខ្ទប់ ព្រមទាំងមានជីវភាពខ្វះខាត នៅក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វារ សរុបបានចំនួន ៤៥៣គ្រួសារ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អំណោយដែលនាំយកមកចែកជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វារ នាឱកាសនេះ រួមមាន៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទី១៖ សង្កាត់ជ្រោយចង្វារ ១៥០គ្រួសារ ទី២៖ សង្កាត់ព្រែកលៀប ១១០គ្រួសារ ទី៣៖ សង្កាត់ព្រែកតាសេក ៤៨គ្រួសារ ទី៤៖ សង្កាត់បាក់ខែង ១៤គ្រួសារ និងទី៥៖ សង្កាត់ជ្រោយចង្វារ ១៣១គ្រួសារ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សម្រាប់ការចែកអំណោយនេះ គឺធ្វើឡើងដោយគ្មានការប្រមូលផ្តុំមនុស្សនោះទេ គឺលោកអភិបាលខណ្ឌ លោក ឃ្លាំង ហួត បាននាំដល់ចៅសង្កាត់ទាំង៥ ដឹកនាំក្រុមការចុះចែកដល់ខ្នងផ្ទះរបស់ប្រជាពលរដ្ឋតែម្តង ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

អាសូរខ្លាំងណាស់!​ ជួនពរប្អូនឆាប់ជាសះស្បើយណា ក្មេងប្រុសម្នាក់ ឆ្លងជំ ងឺកូវីដ១៩ ភ្លាមធ្វើឲ្យជំងឺទឹក នោ មផ្អែមរបស់ខ្លួនវិវត្តន៍ទៅជាធ្ង ន់ធ្ងរ កំពុងស ង្គ្រោះបន្ទាន់…

ហ្វេសប៊ុក ៈ ដូចដែលបងប្អូនបានជ្រាបហើយថាស្ថានភាពនៅក្នុងប្រទេសកម្ពុជាយើងពេលនេះមិនទា ន់មានភាពធូរស្បើយពីជំ ងឺកូវីដ១៩នៅឡើយទេ ខណៈអ្នកឆ្លងនៅក្នុងប្រទេសកម្ពុជាយើងកើនដល់រាប់ពាន់នាក់ហើយ និងមានអ្នក ស្លា ប់ ដោយសារជំ ងឺកូវីដ១៩ជាបន្តបន្ទាប់ផងដែរ ។ ដោយឡែកថ្មីៗនេះមាន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្មេងប្រុសម្នាក់គួរឲ្យអាណិតខ្លាំងណាស់ព្រោះតែឪពុកជាទីស្រឡាញ់របស់ខ្លួនទើបតែបាត់បង់ជីវិតដោយសារជំ ងឺកូវីដ១៩ ទៅថ្មីៗហើយពេលនេះប្អូនប្រុសដែលត្រូវជាកូនក៏បានឆ្លងជំ ងឺកូវីដនេះដែរ ពេលនេះកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យ មិត្តភាពខ្មែរ -សូវៀត ។ ជាក់ស្តែងនេះបើយោងតាមការបង្ហោះរបស់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហ្វេសប៊ុកផេកមួយឈ្មោះថា “ វេជ្ជ ឆន សុធារី/chhorn sotheary ឯកទេសជំ ងឺសួតនិងផ្លូវដង្ហើម” បានធ្វើការបង្ហោះបែបនេះថា៖ « ប្អូនប្រុសអាយុទើបតែ១៥ឆ្នាំ ឱពុកជាទីស្រឡាញ់ទើបតែបាត់បង់ជីវិតដោយសាកូវីត១៩ ខ្លួនក៏ឆ្លងជំងឺដែរ ដែរធ្វើអោយជំ ងឺទឹកនោមផ្អែមប្រភេទ១របស់ប្អូនវិវត្តន៍ទៅជា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ធ្ង ន់ធ្ងរនិងត្រូវស ង្គ្រោះបន្ទាន់តែម្នាក់ឯងក្នុងអាគារកូវីដជាមួយក្រុមគ្រូពេទ្យជួមុខមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។ នេះជារឿងដ៏ក្រៀ មក្រំដោយសារកូវី ដ១៩ សូមការពារខ្លួនអ្នកនិងគ្រួសារអ្នកពីកូវី ដ ១៩ 3កុំ ៣កាពារ។ អរគុណក្រុមគ្រូពេទ្យជួមុខមន្ទីរពេទ្យ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត khmer-Soviet Friendship Hospital » ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

ដំណឹងបន្ទាន់!!! អភិបាលរាជធានីភ្នំពេញ បញ្ជាក់ថា រាជធានីភ្នំពេញ នៅបន្តបិទខ្ទប់ដដែល ដោយមិនអនុញ្ញាតឱ្យពលរដ្ឋទូទៅចរាចរឡើយ, កងកម្លាំងមូលដ្ឋាន ត្រូវបន្តអនុវត្តវិធានការបិទខ្ទប់ (មានវិដេអូ)

(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា អភិបាលរាជធានីភ្នំពេញ បញ្ជាក់ថា រាជធានីភ្នំពេញ នៅបន្តបិទខ្ទប់ដដែល ដោយមិនអនុញ្ញាតឱ្យពលរដ្ឋទូទៅចរាចរឡើយ ហើយកងកម្លាំងមូលដ្ឋានទាំងអស់ ត្រូវបន្តអនុវត្តវិធានការបិទខ្ទប់បន្តទៀត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ការបញ្ជាក់របស់អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ បានធ្វើឡើងភ្លាមៗ បន្ទាប់ពីរាជរដ្ឋាភិបាល បានចេញសេចក្តីសម្រេចមួយ ដោយបញ្ចប់ការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស ដែលត្រូវបានសម្រេចដោយសេចក្តីសម្រេចលេខ ៤៤ សសរ ចុះថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ និងសេចក្តីសម្រេចលេខ៥១ សសរ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សេចក្តីសម្រេចនេះ បានអនុញ្ញាតឱ្យពលរដ្ឋទូទៅ ធ្វើដំណើរចេញចូលឆ្លងខេត្តបាន លើកលែងតែការចេញចូលនៅតំបន់បិទខ្ទប់ប៉ុណ្ណោះ ដែលក្នុងនោះមានរាជធានីភ្នំពេញ និងក្រុងតាខ្មៅជាដើម៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រភព៖ FreshNews ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

ក្តៅៗ! រាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីសម្រេចបញ្ចប់ការហាមឃាត់ធ្វើដំណើរ និងបញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស

(ភ្នំពេញ)៖ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញសេចក្តីសម្រេចបញ្ចប់ការហាមឃាត់ធ្វើដំណើរ និងបញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស នេះបើយោងតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបានផ្លូវការនៅមុននេះបន្តិច។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រកាស១ បានសម្រេចយ៉ាងដូច្នេះថា «បញ្ចប់ការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស ដែលត្រូវបានសម្រេចដោយសេចក្តីសម្រេចលេខ ៤៤ សសរ ចុះថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ និងសេចក្តីសម្រេចលេខ៥១ សសរ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល។ (ពោលគឺអាចចេញចូលឆ្លងពីខេត្តមួយទៅខេត្តមួយបាន)។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សម្រាប់ការធ្វើដំណើរចេញ-ចូល និងឆ្លងកាត់ភូមិសាស្ត្រនានា ដែលត្រូវបានបិទខ្ទប់ ត្រូវអនុវត្តតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្ដីពីការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល និងសេចក្តីសម្រេចពាក់ព័ន្ធនានារបស់រដ្ឋបាលរាជធានី ខេត្ត ដែលមានជាធរមាន»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមជំរាបថា សេចក្ដីសម្រេចនេះមានន័យថា រាជរដ្ឋាភិបាលបានសម្រេចអនុញ្ញាតឲ្យមានការចេញចូលរាជធានី-ខេត្ត ដូចធម្មតាឡើងវិញ ប៉ុន្ដែតំបន់ភូមិសាស្ដ្រដែលត្រូវបានបិទខ្ទប់ ពិសេសរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល គឺនៅអនុវត្តដដែល។ រហូតមានការសេចក្ដីសម្រេចថ្មីបន្ថែមទៀត៕ ប្រភព៖ FreshNews ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

ថ្មីៗនេះរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន១២៦នាក់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយយកសំណាកតាម Rapid Test…

អាជ្ញាធរខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ក្រោយយកសំណាកតាមរយៈ Rapid Test រួចមក មន្រ្តីសុខាភិបាលបានរកឃើញមនុស្សចំនួន១២៦នាក់ មានវិជ្ជមានកូវីដ១៩ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប៉ុន្តែយ៉ាងណានោះ ត្រូវរង់ចាំការធ្វើតេស្តដោយក្រសួងសុខាភិបាលម្តងទៀតនៅវិទ្យាស្ថានប៉ាស្ទ័រ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អាជ្ញាធរខេត្តបន្ទាយមានជ័យ បានប្រាប់អោយដឹង នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មន្រ្តីសុខាភិបាល និងអាជ្ញាធរ បានធ្វើយកសំណាកពីមនុស្សចំនួន៤៧០នាក់ ហើយរកឃើញវិជ្ជមានកូវីដ១៩ ចំនួន១២៦នាក់ ដោយធ្វើសំណាកលើកទី១លើមនុស្សចំនួន១២៧ រកឃើញវិជ្ជមាន៦៣នាក់ និងលើកទី២ ធ្វើសំណាកលើមនុស្សចំនួន៣៤៣ រកឃើញវិជ្ជមាន៦៣នាក់។ សម្រាប់អ្នកវិជ្ជមានទាំង១២៦នាក់ខាងលើនេះ គឺភាគច្រើនជាជនជាតិឥណ្ឌូណេស៊ី។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើតាមអាជ្ញាធរខេត្ត សម្រាប់អ្នកវិជ្ជមានទាំង១២៦នាក់ខាងលើនេះ ត្រូវបានមន្រ្តីសុខាភិបាលយកសំណាកទៅពិនិត្យបន្តនៅវិទ្យាស្ថានប៉ាស្ទ័របន្ថែមទៀតទើបផ្លូវការ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានសម្រេចបិទខ្ទប់ការធ្វើដំណើរចេញ-ចូលជាបណ្ដោះអាសន្ន ទីតាំងមួយចំនួនក្នុងភូមិសាស្ដ្រសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ក្រោយមានអ្នកឆ្លងជំងឺកូវីដ១៩។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងសេចក្ដីសម្រេចនោះ អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ទីតាំងនោះត្រូវបិទរយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាព នៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងភូមិសាស្ដ្រដែលត្រូវបានបិទខ្ទប់ និងទប់ស្កាត់ជំងឺនេះ មិនឲ្យឆ្លងរីករាលដាលទៅកាន់តំបន់ផ្សេងទៀត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទីតាំងដែលត្រូវបានបិទខ្ទប់នោះរួមមាន៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ * ទី១៖ ប៉ែកខាងជើងផ្លូវជាតិលេខ៥ ចាប់ពីផ្សារអគ្គៈ ប៉ែកខាងលិច រហូតដល់អូរព្រំដែនកម្ពុជា-ថៃ * ទី២៖ ប៉ែកខាងលិចផ្លូវផ្សារប៉ោយប៉ែតថ្មី (ផ្សារអគ្គៈ) រហូតដល់ព្រំប្រទល់រវាងភូមិសាមគ្គីមានជ័យ និងភូមិព្រៃព្រិច សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត * ទី៣៖ ចាប់ពីព្រំប្រទល់ភូមិសាមគ្គី និងភូមិព្រៃព្រិច សង្កាត់ប៉ោយប៉ែត រហូតដល់ព្រំដែនកម្ពុជា-ថៃ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ករណីផ្ទុះជំងឺកូវីដនៅក្រុងប៉ោយប៉ែត ជាប់ព្រំដែនថៃខាងលើនេះ…

Read More