ឥណ្ឌាផ្ទុះ ខ្លាំងពេក រដ្ឋមន្ត្រីពាណិជ្ជកម្ម សុំគោល​ការណ៍​ពី សម្តេចតេជោ ហ៊ុន សែន ផ្អាកការនាំចូលសាច់ពីប្រទេស​ឥណ្ឌា

លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានស្នើ​ទៅ​ សម្ដេចអគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជាសុំការសម្រេច​លើ​វិធានផ្អាកការ​នាំចូល​សាច់​បង្កក​ពី​ឥណ្ឌាស្រប​ពេលដែល​ប្រទេស​ឥណ្ឌាកំពុង​ប្រឈម​ខ្លាំង​នឹង​ការឆ្លង​រាលដាល​នៃ​វីរុស​កូ​វីដ​-១៩​ដែល​ប​ម្លែងខ្លួនថ្មី​។​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លិខិត​ផ្ញើ​ជូនទៅ​សម្ដេចនាយក​រដ្ឋមន្ត្រី​នៅថ្ងៃទី ៣០ ខែមេសា លោក​រដ្ឋមន្ត្រី បានស្នើ​សុំ​គោលការណ៍​សម្រេច​លើការ ឃាត់ទុក​ទំនិញ​ដែល​នាំចូល​ប្រទេស​កម្ពុជា​និង​ផ្អាក​នាំចូល​ជា​បណ្ដោះអាសន្ន នូវ​ការ​នាំចូល​សាច់​បង្កក និង​មុខទំនិញ​បង្កក​ដែល​នាំចូល​មកពី​ប្រទេស​ឥណ្ឌា​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោករដ្ឋមន្ត្រីក៏បាន ស្នើ​សុំ​គោលការណ៍​សម្រេច​ពីស​ម្ដេច​តេ​ជោ ជុំវិញ​ការបង្កើត​គណៈកម្មការ​ចំពោះ​កិច្ច​មួយ​សម្រាប់​ស្រាវជ្រាវ និង​ត្រួតពិនិត្យ​មេរោគកូ​វីដ​១៩ ជាពិសេសវីរុស កូរីដ១៩ លើសាច់និងមុខទំនិញបង្កកដែលមានហានិភ័យខ្ពស់ទាំងនេះរួមទាំងស្នើសុំការកិច្ចសហការពីរដ្ឋាភិបាលឥណ្ឌាក្នុងការស្រាវជ្រាវរកប្រភពនិងបញ្ជាក់ពីការពាក់ព័ន្ធ នៃអ្នកបម្រើការផលិតវេចខ្ចប់បង្កក និងដឹកជញ្ជូននូវ ផលិតផលនេះជាមួយនឹងអ្នកពាក់ព័ន្ធដែលកំពុងឆ្លងជំងឺកូដ-១៩ ប្រភេទថ្មីនេះនៅប្រទេសឥណ្ឌា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងករណ៏ត្រូវបាន រកឃើញថាផលិតផលនេះមានជាប់ពាក់ព័ន្ធ ឬមានផ្ទុកនូវវីរុសកូវីដ១៩ ក្រុមការងារនឹងអនុវត្តតាមវិធានច្បាប់រួមទាំងការកំទេចផលិតផលសាច់បង្គកនិងមុខទំនិញបង្កកនាំ ចូលពីប្រទេសឥណ្ឌានេះ ហាមឃាត់ការនាំចូលនិងស្រាវជ្រាវរកផលិតផលដែលបានចែកចាយហើយដើម្បីកំទេចចោលដោយធ្វើការពន្យល់ទៅភាគីឥណ្ឌាដើម្បីចៀសវាងការ ភាន់ច្រឡំវិធានការដែលបានចាត់និងវិធានការតបតផ្នែកពាណិជ្ជកម្មនិងការទូត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រហូតមកដល់បច្ចុប្បន្ននេះគឺមិនទាន់មានការបញ្ជាក់ណាមួយឬឯកសារវិទ្យាសាស្ត្រ (Scientific Study) ណាមួយពី​ស្ថាប័ន​អន្តរជាតិជាពិសេ សពីអង្គការសុខភាពពិភពលោក (World Health Organization) ថាមានការចម្លងវីរុស​កូវីដ១៩ តាមរយៈសំបកវេចខ្ចប់ ឬសាច់ស្រស់នៅឡើយទេជាពិសេសអង្គការស្បៀង និងកសិកម្មសហប្រជាជាតិ (FAO) និងរដ្ឋបាលចំណីអាហារនិងឱសថអាមេរិក (US FDA) ធ្លាប់បានបញ្ជាក់ថាគ្មានទិន្នន័យណាបានបង្ហាញថាការឆ្លងកូវីដ-១៩ បណ្តាល មកពីសំបកវេចខ្ចប់និងសាច់បង្កកនោះទេ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប៉ុន្តែរដ្ឋាភិបាលនៃប្រទេសមួយចំនួនរួមទាំងប្រទេសចិនផងដែរធ្លាប់បានចាត់វិធានការបង្ការហានិភ័យតាមរយៈការហាមឃាត់និង ដុតកំទេចផលិតផលដែលមានហានិភ័យនេះផងដែរ។ ដោយឡែកចំពោះការត្រួតពិនិត្យនិងធ្វើតេស្តត្រួតពិនិត្យរកវីរុសកូវីដ១៩ លើសាច់បង្កកនិងមុខទំនិញដែលមានហានិភ័យខ្ពស់គឺជាវិធានការបង្ការហានិភ័យដោយមូលហេតុថាការផ្អាកជាបណ្តោះអាសន្នដោយឈរលើមូលដ្ឋានការពារសុខភាពសាធារណៈ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​ក្រសួងពាណិជ្ជកម្មបាន​ស្នើសុំ​គោលការណ៍​ពី​សម្ដេចនាយក​រដ្ឋមន្ត្រីបែបនេះ​បន្ទាប់ពី​កម្ពុជា​បានសម្រេច​ហាមឃាត់​អ្នកដំណើរ​ទាំងអស់​ធ្វើដំណើរ​មកពីឬ​ឆ្លងកាត់​ប្រទេសឥណ្ឌា ​មិន​ឲ្យ​ចូល​ប្រទេស​កម្ពុជា​ជា​បណ្ដោះអាសន្ន​សិនដោយសារតែ​ការឆ្លង​រីក​រាលដាល​នៃ​មេរោគ​កូ​វីដ​-១៩​ទម្រង់​ថ្មី B1617 កំពុង​ផ្ទុះឡើង​ខ្លាំង​នៅក្នុង​ប្រទេស​ឥណ្ឌា​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យោងតាម​តួលេខ​ចេញ​ដោយ​អង្គការ​សុខភាព​ពិភពលោក​កាលពី​កន្លងទៅនេះ​បាន​ឲ្យ ដឹងថាឥណ្ឌា​មាន​អ្នក​វីរុស​កូ​វីដ​-១៩​សរុប​រហូតដល់​ជិត ២០​លាន​នាក់​ហើយ ក្នុងនោះ​មនុស្ស​ដល់​ទៅជិត ៣​សែន​នាក់ បាន​ស្លាប់​ដោយសារ​ផ្លូវដង្ហើម​នៃ​វីរុសមួយ​នេះ៕ ប្រភព៖ កម្ពុជាថ្មី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

ដំណឹងសំខាន់! សូមស្ដាប់ការបកស្រាយរបស់លោកជំទាវ ឳ វណ្ណឌីន ពាក់ព័ន្ធនឹងវ៉ាក់សាំងកូវីដ-១៩ (មានវីដេអូ)

ភ្នំពេញ៖ នាពេលបច្ចុប្បន្ន យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ កំពុងប្រព្រឹត្ដទៅ នៅតាមបណ្ដាប្រទេសជាច្រើនជុំវិញពិភពលោក។ ក្នុងនោះ ប្រទេសកម្ពុជាក៏បាននឹងកំពុងចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ជូនប្រជាជនជាបន្ដបន្ទាប់ផងដែរ ដើម្បីជាការឆ្លើយតប និងបង្ការការរីករាលដាលនៃជំងឺរាតត្បាតសកលដ៏កាចសាហាវនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងនេះ សង្កេតឃើញថាមានពលរដ្ឋមួយចំនួន ហាក់នូវមានចម្ងល់ខ្លះៗពាក់ព័ន្ធនឹងប្រភេទវ៉ាក់សាំង ក៏ដូចជាលក្ខខណ្ឌក្នុងការចាក់វ៉ាក់សាំងជាដើម។ តួយ៉ាង ថ្មីៗនេះ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន បានធ្វើការបកស្រាយលើសំណួរដែលតែងតែត្រូវបានសាកសួរញឹកញាប់ដូចជា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ១.តើវ៉ាក់សាំង ស៊ីណូវ៉ាក់ និង ស៊ីណូហ្វាម ខុសគ្នាយ់ាងណា? ២.តើស្ត្រីមានផ្ទៃពោះ អាចចាក់វ៉ាក់សាំង បានទេ? ៣.តើស្ត្រីបំបៅកូនដោយទឹកដោះ អាចចាក់វ៉ាក់សាំងបានទេ? ៤.តើពេលណា ត្រូវចាក់ វ៉ាក់សាំងដូសទី២របស់ CoviShield របស់ AstraZeneca? ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហើយដើម្បីទទួលជ្រាបនូវចម្លើយនៃសំណួរទាំងអស់ខាងលើ សូមស្ដាប់ការបកស្រាយដោយផ្ទាល់ របស់លោកជំទាវ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

គួរអោយសរសើណាស់! មេបញ្ជាការរងយោធភូមិភាគទី៥ ចុះចែកស្បៀងអាហារជូនពលរដ្ឋរស់នៅតំបន់បិទខ្ទប់ក្នុងក្រុងប៉ោយប៉ែត

(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងយោធភូមិភាគទី៥ លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ អមដំណើរលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងអាជ្ញាធរពាក់ព័ន្ធ នាថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១នេះ បានចុះចែកស្បៀងអាហារជូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់បិទខ្ទប់ចំនួន ៣ភូមិ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រជាពលរដ្ឋទាំងនោះរួមមាននៅភូមិក្បាលស្ពាន១ ចំនួន ៥៥គ្រួសារ ភូមិក្បាលស្ពាន២ ចំនួន ១១៧គ្រួសារ និងភូមិសាមគ្គីមានជ័យ ចំនួន ១៧គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបានអង្ករ ២៥គីឡូក្រាម មី ១កេស។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងឱកាសនោះ លោកមេបញ្ជាការរងយោធភូមិភាគទី៥ បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋត្រូវចូលរួមពាក់ម៉ាសជាប់ជាប្រចាំ រក្សាគម្លាត លាងដៃនឹងទឹកអាល់កុល ឬជែល ព្រោះទីផ្សារមានមនុស្សច្រើនដូចនេះ ត្រូវតែចូលរួមការពារទាំងអស់គ្នា ដោយអនុវត្តតាមវិធានការ (៣ការពារ ៣កុំ) របស់ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងតែឆ្លងរីករាលដាលនៅរាជធានីភ្នំពេញ និងក្រុងប៉ោយប៉ែត ក៏ដូចជាខេត្តដទៃទៀតផងដែរ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រភព៖ Fresh News ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

ទីបំផុត លោកអភិបាលស្រុកសាមគ្គីមានជ័យ ថាពិតជាបាន បា ញ់ គោអ្នកស្រុកដែលចូលសុីស្មៅ ក្នុងបរិវេនសាលាស្រុកពិតមែន ហើយព្រមសង ៤លានរៀលដើម្បីបញ្ចាប់រឿង…

(កំពង់ឆ្នាំង)៖ សត្វគោមួយក្បាលក្នុងចំណោមសត្វគោជាង ១០ក្បាលដែលចូលទៅស៉ីស្មៅនៅក្នុងបរិវេណសាលាស្រុកសាមគ្គីមានជ័យ បានត្រូវគ្រា.ប់.កាំ.ភ្លើ.ង.ចំ.ក្បា.ល.ដេ.ក.ងា.ប់.នៅនឹងកន្លែង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដែលករណីនេះ ត្រូវបានអ្នកស្រុកចោទប្រកាន់ថា លោកអភិបាលស្រុកគឺជា.អ្នក.បា.ញ់.ដោ.យសារតែខឹងសត្វគោរបស់អ្នកស្រុកចូលទៅស៉ីស្មៅ ជុះអា.ចម៏រញ៉េរ.ញ៉ៃពេញសាលាស្រុក តែតាមសមត្ថកិច្ចដែលចុះទៅស្រាវជ្រាវបានអះ.អា.ងថាតាមពិតលោកអភិបាលស្រុកគ្មា.នចេ.ត.នាបា..ញ់ស.ម្លា.ប់.ស.ត្វ.គោរបស់អ្នកស្រុកនោះទេ គឺគាត់បា.ញ់ភ្ជុ.ចដីស្ដារកាណុងកាំភ្លើ.ង តែគ្រា.ប់បានផ្លា.តទៅត្រូវសត្វគោ.ងា.ប់.តែម្ដងទៅ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ករណីលោកអភិបាលស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ប្រើប្រា.ស់កាំភ្លើ.ងអា.កា.បា.ញ់ត្រូវគោអ្នកស្រុកងា.ប់.ខា.ងលើនេះ បានកើតឡើងកាលពីល្ងាចថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ម្សិលមិញនេះ ស្ថិតក្នុងបរិវេណសាលាស្រុកតែម្ដង ខណៈដែលលោក វន សុផា អភិបាលស្រុកសាមគ្គីមានជ័យ បានយក.កាំ.ភ្លើ.ងអា.កាស្វា.យបត់មកបា.ញ់សាកស្ដារកាណុងបណ្តាលឲ្យគ្រា.ប់ផ្លា.តទៅត្រូវសត្វគោអ្នកស្រុក តែក្រោយមកស.មត្ថ.កិច្ចបានហៅម្ចាស់គោទៅសម្របសម្រួលដោយផ្ដល់សំណ.ងចំនួន៤លានរៀលបញ្ច.ប់រឿ.ងដោយសម.ត្ថ.កិច្ចជាអ្នកយកសត្វគោដែលងា.ប់នោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមប្រជាពលរដ្ឋដែលនៅជុំវិញសាលាស្រុកសាមគ្គីមានជ័យ បានបញ្ជាក់នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១នេះ ឲ្យដឹងថា នៅវេលាម៉ោងប្រមាណ៣រសៀល ថ្ងៃទី៣០ ខែ មេសា ឆ្នាំ២០២១ ពួកគាត់បានឮសំ.ឡេ.ងផ្ទុះអា.វុ.ធចំនួន ២គ្រាប់ នៅក្នុងសាលាស្រុក បន្ទាប់មកឃើញមានសត្វគោមួយហ្វូងដែលគេលែងចោលកំពុងដើរស៉ីស្មៅនៅក្នុងបរិវេណសាលាស្រុករ.ត់ចេញប្រសាច ហើយក៏មានសត្វគោឈ្មោលមួយក្បាលដេ.ក.ងា.ប់.នៅក្នុងសាលាស្រុកដោយមានស្នា.មរបួ.សត្រ.ង់.ក្បា.លផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកប្រជាពលរដ្ឋ២នាក់ប្តីប្រពន្ធដែលជាម្ចាស់គោ ប្តីឈ្មោះ ខែក គឿន អាយុ៤៥ឆ្នាំ ប្រពន្ធឈ្មោះ ឡឹក ស្រី មានទីលំនៅក្នុងភូមិមានកលិច ឃុំមានក ស្រុកសាមគ្គីមានជ័យ បានរៀបរាប់បញ្ជាក់ប្រាប់នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ នេះ ឲ្យដឹងថា គាត់មានគោចំនួន១៣ក្បាល បានលែងឲ្យដើរស៊ីស្មៅ នៅក្រៅភូមិឯណោះទេ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តែទម្លាប់នៅពេលដែលមានមេឃរកភ្លៀង គោរបស់គាត់តែងតែរត់មកផ្ទះវិញ តែដោយសារផ្ទះគាត់នៅជិតសាលាស្រុកខាងលើនេះ ទើបគោគាត់បានចូលទៅស៉ីស្មៅនៅក្នុងបរិវេណសាលាស្រុកដូចសព្វដង។ ពួកគាត់បានឲ្យដឹងទៀតថា នៅល្ងាចថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ គោរបស់គាត់បានត្រឡប់មកផ្ទះវិញតាំងពីថ្ងៃ ហើយវាក៏បានចូលទៅស៉ីស្មៅក្នុងបរិវេណសាលាស្រុកដូចដែលធ្លាប់ចូលទៅស៉ីដូចរាល់ដង។លុះនៅវេលាម៉ោងប្រមាណជា៤រសៀល មានប្រជាពលរដ្ឋនៅក្នុងភូមិបានមកប្រាប់គាត់ថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គោរបស់គាត់១ក្បាលត្រូវបានគេ.បា.ញ់.ងា.ប់.នៅក្នុងសាលាស្រុក បន្ទាប់ពីទទួលបានដំណឹងនេះ ភ្លាមគាត់ក៏បានទៅសាលាស្រុកនឹងបានឃើញ គោរបស់គាត់មួយក្បាលងា.ប់ពិតប្រាកដមែនដោយមានស្នាមរបួសត្រង់ក្បា.ល.ធ្លា.យមកក្រោយទៀតផង។ នៅល្ងាចនោះផងដែរ គាត់ដែលជាម្ចាស់គោត្រូវបានស.ម.ត្ថ.កិ.ច្ចហៅទៅចរចាដោះស្រាយនៅសាលាស្រុកសាមគ្គីមានជ័យ ដោយគេស.ងសំ.ណ.ងមកឱ្យគាត់ដែលជាម្ចាស់គោចំនួន៤ លានរៀល ចំណែកគោបានប្រគ.ល់ឱ្យសម.ត្ថ.កិច្ច។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជុំវិញករណីខាងលើនេះលោកឧត្តមសេនីយត្រី អៀរ ប៊ុនធឿន ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង…

Read More

តបវិញហើយ! បុរសដែលហែកលុយរបស់ នារីម្នាក់ដែលជ្រុះតាមផ្លូវ ចេញមុខវីដេអូបកស្រាយហើយ ដោយប្រាប់ថា… (មានវីដេអូ)

មហាជនជាច្រើនបានហួសចិត្ត ក្រោយពីបានមើលវីដេអូដែលបង្ហោះនៅលើហ្វេសបុកផេចរបស់ ឧត្តមសេនីយ៍ ទី ចំរើនកុសល ដោយបង្ហាញនៅទង្វើមិនល្អមួយក្នុងសង្គម គឺមានបុរសម្នាក់ រើសបានលុយចំនួន ២០ ដុល្លា របស់នារីម្នាក់ដែលបានជ្រុះតាមផ្លូវ តែនៅពេលដែលនាងទៅសុំវិញ ស្រាប់តែបុរសនោះបែជាខឹង រហូតចាប់លុយគ្នា២០ដុល្លានឹងហែកចោលនៅនឹងមុខនាងតែម្តង ហើយក៏បើកឡានចេញទៅ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែង នារីរ.ងគ្រោះដែលមានគណនីហ្វេសបុកឈ្មោះ Nith Nith បានរៀបរាប់ថា: បងប្អូនជួយមើលទៅ លុយខ្ញុំជ្រុះហើយ ខ្ញុំសុំគាត់ តាមសម្រួល ហើយមិចគាត់ មិនព្រមឲ្យខ្ញុំហើយ និយាយចេញ ឡើងថា បើប្រាប់គាត់ពី ដំបូងថា លុយខ្ញុំគាត់ឲ្យបាត់ ហើយចុះខ្ញុំប្រាប់ ចាលុយខ្ញុំជ្រុះខ្ញុំសូមវិញ បានអត់ពូគាត់ថាមែនលុយខ្ញុំ ហើយខ្ញុំខំបកមក រើសវិញហើយមិច គាត់នៅទេ អោនរើសទៀត លុយ ២០ដុល្លារវាមិនច្រើន ទេសម្រាប់អ្នក តែច្រើន សម្រាប់ខ្ញុំធ្វើការរាល់ថ្ងៃ ទម្រាំបាន លុយប៉ុណ្ណឹង សម័យកូវិដពិ បាករក ខ្លាំងណាស់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយពីទទួលការរិះគ.ន់ច្រើនឡើងៗក្នុងបណ្តាញសង្គម នៅមុននេះបន្តិច បុរសដែលហែកលុយគេចោលនោះ បានចេញវីដេអូមកបញ្ជាក់ការពិត និងរៀបរាប់ដើមហេតុរហូតដល់ចប់ផងដែរ៕ ចង់ជ្រាបច្បាស់សូមទស្សានវីដេអូខាងក្រោមនេះ: ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

សាហាវពេកហើយលោក! ពេលនេះសមត្ថកិច្ចឃាត់ខ្លួនបានប្តី ដែលវា.យប្រពន្ធទាំងកូនក្នុងដៃដូចសត្វធាតុ ដែលបានរត់ទៅពួននៅកន្លែងពិសេសមួយគឺ….

សូមរំលឹកបន្តិចថា កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ មហាជនជាច្រើនបានប្រតិកម្មទៅនឹងទង្វើរបស់ប្តីម្នាក់ ផឹកស្រាស្រវឹង ហើយបានវា.យទា.ត់ធា.ក់ប្រពន្ធដូចសត្វធាតុ ជាពិសេសប្រពន្ធក៏កំពុងតែពកូនក្នុងដៃទៅទៀត ដោយហេតុការណ៍នេះបានកើតឡើងនៅឯ ភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យោងតាមប្រភពព័ត៌មានរបស់ កម្លាំងនគរបាលអធិការដ្ឋានស្រុកសាលាក្រៅ បានឲ្យដឹងថា ក្រោយពីរត់គេចខ្លួនបាន២ថ្ងៃ ពេលនេះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបុរសជាប្តីបានហើយ ដោយបានរត់ទៅពួននៅសម្ងំលាក់ខ្លួននៅលើភ្នំ ក្រោយកាស៊ីណូម្កុដពេជ្រ ក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។ គួរបញ្ជាក់ថា បុរសជាប្តីមានឈ្មោះថា អៀន អំ អាយុ៣៧ឆ្នាំ ជាកម្មករសំណង់ និងជាសន្តិសុខយាមនាពេលយប់ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះ បាត់ សាវេត អាយុ២៩ឆ្នាំជាមេផ្ទះ មានកូន៣នាក់ក្នុងបន្ទុក កូនប្រុសច្បង១ ស្រី២នាក់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក មាឃ សារ៉ន អធិការនគរបាលស្រុកសាលាក្រៅ បានឱ្យដឹង កាលពីព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១នេះថា ជនជាប្តី ត្រូវបានកម្លាំងរបស់លោកចាប់ឃាត់ខ្លួន និងនាំយកទៅទុកនៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីសាកសួរបន្ថែមបន្តរៀបចំកសាងសំណុំរឿង និងសុំគោលការណ៍ពីថ្នាក់លើ ដើម្បីចាត់ការតាមនីតិវិធី៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

កុំចេះតែហៀន!!!បុគ្គលម្នាក់ក្លែងបន្លំជាបុគ្គលិក Foodpanda ត្រូវនគរបាលរាជធានីភ្នំពេញ ហៅធ្វើកិច្ចសន្យាអប់រំហើយ

(ភ្នំពេញ)៖ បុគ្គលម្នាក់ដែលក្លែងបន្លំជាបុគ្គលិក Foodpanda ដើម្បីអាចចរាចរណ៍បានដោយសេរីនោះ ត្រូវនគរបាលរាជធានីភ្នំពេញ ហៅទៅធ្វើកិច្ចសន្យាអប់រំ។ នេះបើតាមការផ្សាយរបស់ស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០៩៖៣០នាទី ឈ្មោះ ជាប វាសនា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន Foodpanda បានប្រទះឃើញឈ្មោះ សុខ ហាំងលាង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ១១ ផ្លូវជាតិលេខ៥ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ បានជិះម៉ូតូដឹកសម្ភារដោយយកធុងរូបខ្លាឃ្មុំ ពណ៌ផ្កាឈូក របស់ក្រុមហ៊ុន Foodpanda ហើយអត់មានពាក់កាត និងឯកសណ្ឋានរបស់ក្រុមហ៊ុន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយមានការសង្ស័យ មិនមែនជាបុគ្គលិករបស់ក្រុមហ៊ុន គាត់ក៏បានជិះម៉ូតូដេញតាមតាំងពីម្ដុំផ្សារដើមគ រហូតមកដល់ចំណុចកើតហេតុ ចំណុចមុខផ្ទះគ្មានលេខ ផ្លូវលេខ២៧១ ក្រុមទី៣៥ ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ពេលនោះសមត្ថកិច្ចប៉ុស្តិនគរបាលរដ្ឋបាលផ្សារដើមថ្កូវបានចុះទៅដល់ ទីតាំង ហើយក៏បាននាំយកភាគីទាំងពីរមកប៉ុស្តិ៍នគរបាលរដ្ឋបាលដើម្បីសួរនាំ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពេលមកដល់ប៉ុស្តិ៍នគរបាលរដ្ឋបាល ភាគីខាងក្រុមហ៊ុន Foodpanda បានធ្វើលិខិតសំណូមពរមកសមត្ថកិច្ច ដោយមិនធ្វើការប្ដឹងផ្ដល់ទៅលើឈ្មោះ សុខ ហាំងលាង ទេ គ្រាន់តែសូមឲ្យសមត្ថកិច្ចធ្វើការណែនាំអប់រំ និងធ្វើកិច្ចសន្យា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយធ្វើការណែនាំ អប់រំ និងធ្វើកិច្ចសន្យារួច សមត្ថកិច្ចក៏បានអនុញ្ញាតឲ្យបុគ្គលដែលក្លែងបន្លំជាបុគ្គលិក Foodpanda វិលទៅគេហដ្ឋានវិញ នឹងបានដកហូតសម្ភារ:សំបកធុង Foodpanda ដើម្បីប្រគល់ជូនខាងភាគីក្រុមហ៊ុនវិញ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រភព៖ Fresh News ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

សូមប្រុងប្រយ័ត្ន! ថ្ងៃនេះក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៣៨៨នាក់ ខណៈអ្នកជំងឺចំនួន៤៨នាក់ជាសះស្បើយ

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៣៨៨នាក់ ខណៈអ្នកជំងឺចំនួន៤៨នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា អ្នកឆ្លងទាំង៣៨៨នាក់ មានម្នាក់ជាពលករខ្មែរ ដែលទើបត្រឡប់មកពីប្រទេសថៃ និងចំនួន៣៨៧នាក់ ជាករណីឆ្លងក្នុងសហគមន៍២០កុម្ភៈ ដែលរួមមានរាជធានីភ្នំពេញ ៣៣១នាក់, ខេត្តសៀមរាប ១នាក់, ខេត្តស្វាយរៀង ១នាក់, ខេត្តតាកែវ ២នាក់, ខេត្តកំពង់ចាម ២នាក់, ខេត្តកំពង់ស្ពឺ ៣នាក់, ខេត្តកណ្តាល ៤នាក់, ខេត្តព្រៃវែង ៨នាក់ និងខេត្តបន្ទាយមានជ័យ ៣៥នាក់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សម្រាប់អ្នកជាសះស្បើយទាំង៤៨នាក់វិញ សុទ្ធសឹងជាអ្នកឆ្លងក្នុងសហគមន៍ នៃព្រឹត្តិការណ៍២០កុម្ភៈ ដោយទទួលទ្ធផលធ្វើតេស្តអវិជ្ជមាន២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ ដើម្បីតាមដានសុខភាព។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹក ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ១៣,៧៩០នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន១៣,២៣៧នាក់, អ្នកជាសះស្បើយចំនួន ៥,២០០នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ៨៤,៨៧នាក់, អ្នកស្លាប់ចំនួន ៩៦នាក់ និងអ្នកជំងឺកូវីដ១៩ ស្លាប់ដោយជំងឺផ្សេងមានចំនួន ៧នាក់៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រភព៖ Fresh News ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

ចូលរួមរំលែកទុក្ខផង! ថ្ងៃនេះក្រសួងសុខាភិបាល ប្រកាសពីការស្លាប់របស់មនុស្ស៣នាក់បន្ថែមទៀត ដោយសារជំងឺកូវីដ១៩

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់អំពីការស្លាប់របស់មនុស្ស៣នាក់បន្ថែមទៀត ដោយសារជំងឺកូវីដ១៩។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមអានសេចក្តីប្រកាសខាងក្រោម ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រភព៖ Fresh News ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

ក្រោយ លឹម ជាឡាយ រៀបរាប់ទាំងក្តុកក្តួលទទួលយកមិនបាន ក្រោយឪពុក គៀត សុវណ្ណឡាង លាចាកលោកទៅ…

មហាជនអ្នកគាំទ្រជាច្រើន ប្រាកដជាធ្លាប់បានដឹងមកហើយពីទំនាក់ទំនងល្អរបស់តារាសម្តែងលោក លឹម ជាឡាយ និង កញ្ញា គៀត សុវណ្ណឡាង នៅក្នុងវិថីសិល្បៈ និង ជីវិតខាងក្រៅ ហើយតារាសម្តែងប្រុសរូបនេះ ក៏មានភាពស្និទ្ធស្នាលជាមួយនឹងក្រុមគ្រួសារ​ ឪពុកម្តាយ បងប្អូន របស់តារាស្រីរូបនេះដូចគ្នា ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បន្ទាប់ពីឪពុកកញ្ញា​ គៀត សុវណ្ណឡាង បានលាចាកលោកកាលពីយប់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២១ នោះ លោក លឹម ជាឡាយ ក៏បានបង្ហោះសារទាំងយប់ភ្លាមៗចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសាររបស់នាង ។ លោកក៏បានរៀបរាប់សារក្តុកក្តួលយ៉ាងវែងអន្លាយរៀបរាប់ពីក្តីស្រឡាញ់របស់លោកទៅកាន់លោកឪពុករបស់ គៀត សុវណ្ណឡាង កាលនៅរស់ ដែលជាលោកពូដ៏ល្អរបស់លោកថែមទៀតផង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក លឹម ជាឡាយ បានរៀបរាប់ថា «សូមទៅកាន់ទីស្ងប់សុខ កើតជាតិក្រោយកុំដូចជាតិនេះ ! សូមឱ្យលោកពូមានអាយុវែង ។ RIP លោកពូជាទីស្រឡាញ់ លឿនណាស់ ! ខ្ញុំបាទបាននៅមួយគាត់រយៈពេលខ្លីដែរ រយៈពេលខ្លីមានអារម្មណ៍ មានអានុស្សាវរីយ៍ជាមួយគាត់ច្រើនណាស់ និង កី្តសុខណាស់ ។ គាត់ជាមនុស្ស ដែលគួរឱ្យគោរពស្រឡាញ់ខ្លាំងណាស់ មិនគួរសោះឡើយ សម្រាប់ខ្ញុំពិតជាទទួលយកមិនបានទេ លឿនពេកហើយលោកពូ» ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More