អីយ៉ាទៅដល់អាមេរិក ១ ខែកន្លះ សុគន្ធ និសា ចាយជីវិតលើទឹកដី Boston ជាមួយស្វាមីយ៉ាងមានសុភមង្គល

ហ្វេសប៊ុក៖ គិតត្រឹមដើមខែមិថុនា ឆ្នាំ២០២១ នេះ ពោលគឺរយៈពេល ១ ខែកន្លះមកហើយ ដែលតារាចម្រៀង សុគន្ធ និសា បានលាមាតុប្រទេសទៅកាន់ទឹកដីសហរដ្ឋអាមេរិកជាមួយនឹងស្វាមី ហើយមកដល់ពេលនេះនាងក៏មិនទាន់បានបង្ហើបនៅឡើយថា នឹងវិលត្រលប់មកវិញនៅពេលណានៅឡើយជាហេតុធ្វើ្ឲ្យអ្នកគាំទ្រហាក់កាន់តែនឹករឮកដល់តារាចម្រៀងរូបនេះយ៉ាងខ្លាំង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក យើងងាកមកមើលជិវិតរស់នៅឯទឹកដី Boson សហរដ្ឋអាមេរិករបស់ សុគន្ធ និសា វិញ បើទោះជាទៅដល់ប្រមាណជា ១ ខែកន្លះហើយក្តី ប៉ុន្តែមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនបានសង្កេតឃើថាអ្នកនាង និង ស្វាមី ទើបតែបានដើរកម្សាន្តនៅលើទឹកដីរស់នៅថ្មីរបស់ខ្លួននាមួយរយៈចុងក្រោយនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ថ្មីៗនេះដែរ សុគន្ធ និសា បានបង្ហាញភាពស្រស់ស្រាយដើរកម្សាន្តជាមួយនឹងស្វាមី នៅលើទឹកដី Boston ដោយមើលទៅពិតជាស្រស់ស្រាយ និង រីករាយយ៉ាងខ្លាំង ។ លើសពីនោះ មហាជនបានលើកឡើងថាអ្នកនាង សុគន្ធ និសា និង ស្វាមី មើលទៅពិតជាមានពេលវេលាផ្អែមល្ហែមយ៉ាងខ្លាំង ហើយអ្នកគាំទ្រក៏សង្ឃឹមថាអ្នកនាង នឹងទទួលបានសមាជិកថ្មីក្នុងពេលឆាប់ៗខាងមុខនេះ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

ភ្លឺភ្នែក!! ខឹងចិត្តគេថា ចេះតែចាយលុយប្រពន្ធ ស្រាប់តែស្វាមី សូដា នីតា បង្ហាញលុយទាំងបាច់ៗ

ពេលនេះតារាសម្ដែង សូដា នីតា កំពុងរួមរស់យ៉ាងមានក្ដីសុខជាមួយស្វាមីក្មេងដែលជាតារាសម្ដែងរូបសង្ហា ឈ្មោះ យុទ្ធ ឋានៈ ហើយពួកគេកាន់តែក្លាយជាគ្រួសារមួយយ៉ាងពេញលេញបន្ទាប់ពីតារាស្រីរូបនេះ សម្រាលបានកូនប្រុសដ៏ថ្លោសគួរឱ្យស្រឡាញ់ម្នាក់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដ្បិតថា សូដា នីតា និង ស្វាមី មិនបានរៀបការធំដុំតាមប្រពៃណី ប៉ុន្ដែពួកគេបានបើកហាងរកស៊ីជាមួយគ្នាដើម្បីបង្ហាញពីចំណងស្នេហ៍ដែលកាន់តែរឹងមាំរបស់ពួកគេ ។ ដោយឡែកស្រាប់តែថ្មីៗនេះ លោក យុទ្ធ ឋានៈ បានបង្ហោះសារដ៏គួរឱ្យភ្ញាក់ផ្អើលមួយនៅលើគណនីហ្វេសប៊ុក ខណៈមានអ្នកយល់ថា លោកមិនធ្វើការរកស៊ីអ្វី ចាំតែចាយលុយប្រពន្ធប៉ុណ្ណោះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយអារម្មណ៍ខឹងផង អន់ចិត្តផង ស្វាមីតារាសម្ដែង សូដា នីតា បានបង្ហាញលុយដុល្លារទាំងបាច់ ព្រមជាមួយសារយ៉ាងចាក់ដោតឆ្លើយតបទៅអ្នកដែលថាលោកចេះតែយកលុយប្រពន្ធចាយថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ «នេះជាលុយខ្ញុំរកបានខ្លះៗ និង ខ្សែ-ក ដែលបានធ្វើជូនប្រពន្ធខ្ញុំកន្លងមក នៅខ្លះទៀតដែលមិនបានថត ខ្ញុំផុសនេះមិនមានបំណងអ្វីផ្សេងឡើយ ព្រោះតែកន្លងមកមិនចង់បង្ហាញ មិនចង់ចេញមុខម៉ាត់ឱ្យបងប្អូនដឹង ដល់ថ្នាក់មានបងប្អូនសាច់ញាតិឆ្ងល់ ថាខ្ញុំមិនធ្វើការងារអីទេហី ចាយតែលុយប្រពន្ធទៅវិញ» ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

ឃើញមុខ គ្រឺតហ្មង! អីយ៉ា ស្ងាត់ៗ ឌី សូនីតា ទៅលាបំណន់បាត់ ហើយថែមទាំងដាក់ប៉ុន្មានប៉ុន្មានប៉ុស្តិ៍ ជាមួយអូន Smile ស្អាតៗណាស់

ហ្វេសប៊ុក៖ ដូចដែលប្រិយមិត្តនិងមហាជនបានដឹងហើយថា កាលពីយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ កន្លងមកនេះ តារាសម្តែង ឌី សូនីតា បានសម្រាលកូនស្រី របស់ខ្លួនដោយជោគជ័យហើយមានឈ្មោះថា Smile ជាពិសេសអូនមានមុខមាត់គួរឲ្យស្រលាញ់ខ្លាំងណាស់ ហើយមុខវិញដូចកូនកាត់បារាំងចឹង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណែកនៅព្រឹកម៉ិញនេះ នាថ្ងៃទី ០១ ខែមិថុនា ឆ្នាំ ២០២១ គេឃើញលោក អាឡិច ហ្សូរ៉ា បានបង្ហោះរូបភាពប៉ុន្មានសន្លឹក រួចប្រាប់យ៉ាងខ្លីថា ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកនៅព្រឹកមិញនេះ នាថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ នេះ គេបានឃើញលោក Alexora John បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ព្រមទាំងនិយាយថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “រីករាយទិវាកុមារអន្តរជាតិ សំរាប់កុមារទូទាំងសកលលោក ជាពិសេសកុុមារីដ៏តូច គួរអោយស្រលាញ់កូន Smile Xota Meyhana សូមទោសអូន Dy Sonita ដែលបងមិនបានជូនទៅលាបំណន់ជាមួយគ្នា ធ្វើការនៅតែខាងក្រៅ មិនហ៊ានទៅជិតទេ ជាពិសេសកូនតូច។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តែមិនអីទេកូនមាស់អេីយ, ម៉ែរបស់កូននៅច្រេីនកន្លែងទៀតណាស់(អាដែងណែរ, គួរតែយល់ហេីយ លាបំណន់កន្លែងផ្សេងទៀតចាំប៉ាឈឹមជូនកូនទៅណា អាក្បាលខូច Both of Your smiling is my happiness”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះដែរ តារាសម្តែង ឌី សូនីតា ក៏បានបញ្ជាក់បន្ថែមទៀតថា៖ “អូនបានទៅលាបំណន់លោកយាយរួចហើយ សំខាន់អូនចេះសំពះលោកយាយទៀតណាអ៊ុំពូមីង លាហើយភ្លាមច្រឡើមហួស”៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

ចូលរួមរំលែកទុកផង! ពេលនេះអតីតរដ្ឋមន្ត្រីក្រសួងសាធារណការ ឯកឧត្តម ត្រាំ អ៊ីវតឹក បានលាចាកលោកហើយ…

នៅរសៀលថ្ងៃទី ០១ ខែមិថុនា ឆ្នាំ ២០២១ នេះ តាមរយៈគណនីផ្ទាល់របស់ ឯកឧត្តម សួន សេរីរដ្ឋា រដ្ឋលេខាធិការ​ក្រសួងអភិវឌ្ឍន៍ជនបទ បានឱ្យបានដឹងថា ឯកឧត្តម ត្រាំ អ៊ីវតឹក បានទទួលមរណៈភាពហើយ ដែលឯកឧត្តមគឺជាទេសរដ្ឋមន្រ្តី​​ទទួល​បន្ទុក​បេសកកម្មពិសេស និង ធ្លាប់ជាអតីតរដ្ឋមន្រ្តីក្រសួងសាធារណការ​ និង​ ដឹកជញ្ជូន ដែលឯកឧត្តមបានទទួលមរណភាព ក្នុងអាយុ ៧២ ឆ្នាំ កាលពីម៉ោងជាង ២ រសៀល នាថ្ងៃទី ០១ ខែមិថុនា ឆ្នាំ ២០២១ នេះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​តាមរយៈការបាត់បង់នេះ ឯកឧត្តម សួន សេរីរដ្ឋា រដ្ឋលេខាធិការ​ក្រសួងអភិវឌ្ឍន៍ជនបទ បានបង្ហោះសាររៀបរាប់ថា «សូមឧទ្ទិសបួងសួងឱ្យដួងវិញ្ញាណក្ខន្ធ របស់ឯកឧត្តមប្រធាន ឱ្យបានទៅសោយសុខនៅស្ថានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ… ដែលការបាត់ការបាត់ ឯ.ឧ ទេសរដ្ឋមន្ត្រីប្រធានក្រុមការងារនាពេលនេះ គឺជាការបាត់បង់នូវធនធានមនុស្សដ៏សំខាន់របស់ជាតិ ។ ឯ.ឧ ជាចាស់ទុំដែលមាចរឹតដឹកនាំស្លូតបូត ម៉ឺងម៉ាត់ និង សម្តីសំដៅមួយៗច្បាស់ៗ ព្រមទាំងសាមញ្ញគួរជាទីគោរព និង យកគំរូរៀនសូត្រតាម» ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរឱ្យដឹងផងដែរថា ឯកឧត្តម ត្រាំ អ៊ីវតឹក ធ្លាប់កាន់តំណែង​ជា​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង ​ដឹកជញ្ជូនតាំង​ពី​ឆ្នាំ​ ២០០៨ រហូតដល់​ឆ្នាំ​ ២០១៦ លុះក្រោយមកលោកក៏បានផ្លាស់តំណែងមកជា ​​រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ ទូរគមនាគមន៍តាំង​ពី​ឆ្នាំ ​២០១៦ មករហូតដល់​ឆ្នាំ​ ២០២០ បន្ទាប់មកទើបបច្ចុប្បន្ននេះ ឯកឧត្តមគឺជាទេសរដ្ឋមន្រ្តី​​ទទួល​បន្ទុក​បេសកកម្មពិសេស ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

តើនៅចាំគាត់ទេ? វីរបុរស​រត់​ដើម្បី​មន្ទីរ​ពេទ្យ​កុមារ​អង្គរ ពេលនេះចាប់​ផ្ដើម​រំលឹក​អនុស្សាវរីយ៍​របស់​ខ្លួន​តាម​ខេត្ត​ទាំង​នេះ…

ដូច​ការ​គ្រោង​ទុក លោក អ៊ួន បឋម ហៅ​សាយ ដែល​ជា​តារា​ចម្រៀង​Original song បាន​ចាប់​ផ្ដើម​ដំណើរ​ទេសចរណ៍​បែប​ផ្សងព្រេង​តាម​ខេត្ត​មួយ​ចំនួន​ដែល​លោក​ធ្លាប់​មាន​អនុស្សាវរីយ៍​ច្រើន​នៅ​អំឡុង​ពេល​លោក​រត់​ស្ទើរ​គ្រប់​ខេត្ដ/ក្រុង នៃ​ប្រទេស​កម្ពុជា ដើម្បី​ប្រមូល​មូលនិធិ​សប្បុរសធម៌​ជួយ​ដល់​មន្ទីរ​ពេទ្យ​កុមារ​អង្គរ​កាល​ពី​ពេល​កន្លង​ទៅ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក អ៊ួន បឋម បាន​ប្រាប់​Sabay ថា រូប​លោក​បាន​ទៅ​កម្សាន្ត និង​ជួប​សួរសុខទុក្ខ​ពលរដ្ឋ​នៅ​ខេត្ដ​កំពត កោះកុង រួច​ហើយ ​ប៉ុន្ដែ​លោក​មិន​ចង់​បញ្ចេញ​វីដេអូ ឬ​រូបភាព​ដំណើរ​ទេសចរណ៍​នោះ ព្រោះ​លោក​មើល​ទៅ​ហាក់​មិន​ទំនង​នឹង​ស្ថានភាព​កូវីដ-១៩ មិន​ទាន់​ធូរស្រាល​នេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក អ៊ួន បឋម៖”យើង​ទៅ​ចោះ​ៗ​ទេ​បង! មិន​អាច​ទៅ​គ្រប់​ខេត្ត​ដែល​យើង​ធ្លាប់​រត់​ឆ្លងកាត់​ទេ ហើយ​បន្ទាប់​ពី​កំពត និង​កោះ​កុង ខ្ញុំ​គ្រោង​នឹង​ចេញ​ទៅ​សៀមរាប ព្រះវិហារ និង​រតនគិរី”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក អ៊ួន បឋម បញ្ជាក់​ថា ទេសចរណ៍​បែប​ផ្សងព្រេង​របស់​របស់​លោក និង​អតីត​ក្រុម​ការងារ​រត់ដើម្បី​សប្បុរធម៌​ជាមួយ​សាយ មាន​គោលបំណង​សំខាន់​៤ គឺ​ទី១ ជួយ​ឲ្យ​អារម្មណ៍​លោក​ស្រស់ស្រាយ និង​ទទួល​បាន​បទ​ពិសោធន៍​ថ្មី​ៗ​បន្ថែម ទី២ បាន​ជួប​សួរសុខទុក្ខ​ក្រុម​ការងារ និង​ពលរដ្ឋ​ដែល​ធ្លាប់​លោក​ស្នាក់អាស្រ័យ ទី៣ បាន​ផ្ដិត​យក​រូបភាព​តំបន់​ទេសចរណ៍​ដាច់​ស្រយាល ឬ​ផលិតផល​ពលរដ្ឋ​ដើម្បី​ផ្សព្វផ្សាយ​ដល់​មហាជន និង​ទី៤ បាន​ជួយ​មួយ​ផ្នែក​ដល់​ប្រាក់​ចំណូល​ពលរដ្ឋ​នៅ​តំបន់​ក្រខ្សត់ ឬ​ដាច់​ស្រយាល​តាម​រយៈ​ការ​ចាយ​វាយ​របស់​ក្រុម​លោក៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

ដំណឹងល្អណាស់! ចាប់ពីថ្ងៃនេះ តម្លៃប្រេងសាំង និងម៉ាស៊ូត នៅប្រទេសកម្ពុជា នឹងត្រូវលក់ក្នុងតម្លៃនេះ…

នាថ្ងៃទី ០១ មិថុនា ឆ្នាំ២០២១នេះ ក្រសួងពាណិជ្ជកម្ម បានប្រកាសពីតម្លៃលក់រាយរបស់ប្រេងសាំងលើទីផ្សារកម្ពុជា ក្នុងចន្លោះថ្ងៃទី ០១ ដល់ ថ្ងៃទី ១៥ មិថុនា ឆ្នាំ២០២១។ ដែលតម្លៃនោះត្រូវបានកំណត់ដូចខាងក្រោម ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ១. សាំងធម្មតា ៣.៨០០ រៀល/លីត្រ ២. ប្រេងម៉ាស៊ូត ៣.៤៥០ រៀល/លីត្រ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរបញ្ជាក់ថា តម្លែលក់រាយ ប្រេងសាំង និងប្រេងម៉ាសូតខាងលើ គឺបានសម្រេចបញ្ចុះតម្លៃ ៤សេនដុល្លា/លីត្រ ហើយចំពោះតម្លៃខាងលើនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី ១៥ មិថុនា នេះតទៅ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

មិនធម្មតាទេ!គ្រាន់តែផ្នូររបស់ មហាសេដ្ឋី​កាស៊ីណូ​​ម៉ា​កាវ លោកស្ទេ​ន​លី ហូ មានតម្លៃជាង៣លានដុល្លារ មឈូសជាង១លានដុល្លារ

ហុងកុង៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយហុងកុង បានរាយការណ៍មក សាកសពរបស់ មហាសេដ្ឋី​កាស៊ីណូ​​ម៉ា​កាវ លោក ស្ទេ​ន​លី ហូ ត្រូវបានគេយកទៅទីបញ្ចុះសព នៅ Chiu Yuen ដែលនៅជាប់នឹងផ្នូរឪពុកម្តាយ និងកូនស្រីដំបូងរបស់លោក ក្រោយមរណភាពអស់រយៈពេល ១ឆ្នាំ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកតាមប្រភពដដែល បានបន្តទៀតថា កន្លែងផ្នូរបស់លោកនេះក្រុមគ្រួសារដែលបានចំណាយប្រាក់សរុបចំនួន ២៥ លានដុល្លារហុងកុង (ប្រហែល៣,២ លានដុល្លារ) ដែលភាគច្រើនជាការចំណាយលើផ្នូររបស់អតីតមហាសេដ្ឋីនេះផ្ទាល់តែម្តង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែង ផ្នូរមួយនេះត្រូវបានជួសជុលសាជាថ្មី ដែលគ្របដណ្ដប់ដោយថ្មក្រានីតដែលមានតម្លៃថ្លៃកប់ពពក លើសពីនេះមឈូសស្តេចល្បែងមួយនេះ ត្រូវបានធ្វើពីឈើដែលមានកម្រលើលោក ដែលគេហៅថា Nanmu​ ដែលមានតម្លៃ ៨ លានដុល្លារហុងកុង (ប្រហែលជាង ១លានដុល្លារ) ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ត្រឡប់ទៅវិញ មហាសេដ្ឋី​កាស៊ីណូ​​ម៉ា​កាវ លោក ស្ទេ​ន​លី ហូ បានទទួលមរណភាពដោយជរាពាធ នៅថ្ងៃទី ២៦ ខែឧសភាឆ្នាំ ២០២០ ក្នុងជន្មាយុ ៩៩ ឆ្នាំ។ នៅថ្ងៃទី ៨ ខែកក្កដាឆ្នាំដដែល ពិធីបុណ្យសពត្រូវបានធ្វើឡើងយ៉ាងឧឡារិករយៈពេល ៣ ថ្ងៃ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យោងតាមប្រព័ន្ធផ្សព្វផ្សាយបានបញ្ជាក់ថា ដោយសារមូលហេតុ ក្រុមគ្រួសារត្រូវពន្យាពេល ១ ឆ្នាំ ក៏ព្រោះតែ ក្នុង ២០២០ ​គឺមិនមានថ្ងៃដែលល្អ ក្នុងការបញ្ចុះសពរបស់លោក ជាលទ្ធផល បានគ្រួសារក៏បានសម្រេចចិត្តលើកមកបញ្ចុះក្នុងឆ្នាំនេះវិញ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមទស្សនារូបភាពខាងក្រោម៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

ពាក្យប៉ុន្មានម៉ាតនេះ ពៅ បញ្ញាពេជ្រ បានធ្វើឲ្យមហាជនខ្លោចចិត្ត ខណៈរាប់ឆ្នាំហើយនៅតែមិនអាចក្រោកដើរបាន

ភ្នំពេញ៖ អស់រយៈពេលច្រើនឆ្នាំមកហើយ ដែលអតីតតរាចម្រៀង ពៅ បញ្ញាពេជ្រ នៅតែមិនទាន់អាចកម្រើកជើងបាន បើទោះជាប្រឹងត្រងត្រាប់ស្ដាប់ពេទ្យយ៉ាងណាក្តី។ ការខិតខំតស៊ូតាំងចិត្តយកឈ្នះភាពពិការរបស់ ពៅ បញ្ញាពេជ្រ នេះ មានការកោតសរសើរយ៉ាងក្រៃលែងថានាងជាមនុស្សដែលមានចិត្តធ្ងន់ដ្បិតការព្យាបាលជាហូរហែហាក់មិនទាន់បានផ្លែកផ្កា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប៉ុន្តែបើទោះជាការខិតខំប្រឹងប្រែងជាហូរហែរនៅមិនទាន់ទទួលបានផ្លែផ្លាក្ដី តែតារាអភ័ព្វរូបនេះនៅតែមិនអស់សង្ឃឹម ព្រោះជារឿយៗនាងតែងតែបង្ហាញអារម្មណ៍នៅលើបណ្ដាញសង្គមថា ថ្ងៃណាខ្លួននឹងអាចក្រោកដើរបានវិញជាក់ជាមិនខាន ។ កត្តានេះបានធ្វើឱ្យមហាជនមានការអាណិតអាសូរដល់រូបនាងជាខ្លាំង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក នាពេលថ្មីៗមកនេះ មហាជនកាន់តែខ្លោចចិត្តជាងនេះទៅទៀតនោះ ពៅ បញ្ញាពេជ្រ បានសរសេរនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា៖ “នាងខ្ញុំ ឈ្មោះ ពៅ បញ្ញាពេជ្រ បច្ចុប្បន្ន គឺបែបនេះ នាងខ្ញុំ ទទួលស្គាល់ការពិតថាខ្លួនបែបនេះ”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយនឹងសំណេរបញ្ជាក់ពីការឈឺចាប់យ៉ាងក្រៃលែង និងជាការឈឺចាប់ដែលមិនមាននរណាម្នាក់អាចយល់នេះ ក៏មានមតិជាច្រើនបានលើឡើងដោយផ្ដល់កម្លាំងចិត្តដល់រូបនាង និងជូនពរឱ្យនាងបានជាសះស្បើយអាចក្រោកឡើងដើរបានវិញក្នុងពេលឆាប់ៗផងដែរ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

សែនស្រណោះណាស់!តារាចម្រៀង ស៉ិន ឧត្តមផល្លា មុនពេល​ទទួល​មរណភាព​ បាន​បន្សល់​ទុក​បំណង​ប្រាថ្នា​ធំមួយ​ មិនទាន់​សម្រេច​

មហាជន​ជាច្រើន​បានមានការ​រន្ធត់​ចិត្ត​​ជាខ្លាំង​​ ចំពោះ​ដំណឹង​មរណភាព​របស់​តារា​ចម្រៀង​ និងជា​តាសម្តែងជេីងចាស់​ លោកស្រី ស៉ិន ឧត្តមផល្លា ដែលបាន​ទទួល​មរណភាព​នៅព្រឹក​ថ្ងៃ​ទី២៨​ ខែ​ឧសភា​ ឆ្នាំ​២០២១​ នេះ​ ដោយសារតែជំងឺមហារីកខួរក្បាលធ្ងន់ធ្ងរ ក្នុងវ័យ៤២ឆ្នាំ​ ពិត​ជា​គួរ​ឲ្យ​អាសូរ​ខ្លាំង​ណាស់​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មរណភាព​របស់​លោកស្រី​ ស៉ិន ឧត្តមផល្លា គឺជា​ដំណឹង​ដ៏សោកស្តាយមួយសម្រាប់អ្នកក្នុងចង្កោមសិល្បៈ ដែលបានបាត់បង់ធនធាន​ដ៏មាន​សមត្ថភាព​ និងជាការ​បាត់បង់​សមាជិក​ជាទី​ស្រឡាញ់​យ៉ាង​ជ្រាល​ជ្រៅ​ក្នុងក្រុម​គ្រួសារផងដែរ។ សូម​ជម្រាប​ថា​ លោកស្រី​ សុិន​ ឧត្ដម​ផល្លា​ បានរស់នៅជាមួយជំងឺមហារីកនេះរយៈពេល១ឆ្នាំមកហើយ ខណៈដំបូងឡើយ គឺមានជំងឺដុំសាច់កូនកណ្តុរនៅក (ក្រោមស្លឹកត្រចៀក) ប៉ុណ្ណោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណា​មិញ​ កាល​ពី​ថ្ងៃ​ទី២៤​ ខែមេសា​ ឆ្នាំ​២០២១​ កន្លះ​ទៅ​នេះ​ គឺមុនពេលជាងមួយខែដែល​លោក​ស្រី​ សុិន​ ឧត្ដម​ផល្លា​ បាន​ទទួល​មរណភាព​ ពោលពេលកំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ តារា​ស្រី​រូប​នេះបានបង្ហោះសារ​ទម្លាយ​ពី​ស្ថានភាព​ជំងឺ​របស់​ខ្លួន​ និងបាន​បង្ហាញ​ពី​បំណង​ប្រាថ្នា​ចុងក្រោយ​ផងដែរ​ ដោយបាន​សរសេរ​រៀបរាប់​ថា៖«បង​ប្អូន​តែង​តែ​ខមមិន​សួរ​ខ្ញុំ​ថា​តេី​ខ្ញុំ​កេីត​អី​មែន​ទេ​? ឥឡូវនេះ​ខ្ញុំ​សម្រេច​ថា​បង្ហាញ​ការ​ពិត​ហើយ​គឺ​ខ្ញុំ​កំពុង​តែ​រស់​នៅ​ជាមួយ​ជំងឺ​មហារីក​ដំណាក់​កាល​ចុង​ក្រោយ​ ក្នុង​ចិត្ត​ខ្ញុំ​គ្រាន់​តែ​ចង់ឃើញ​កូនៗខ្ញុំមានប្តីមានប្រន្ធរួចហេីយចាំយកខ្ញុំទៅពេលណាក៏បានដែរ»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​

Read More

នៅតែកើនឡើងនៅឡើយទេ!ថ្ងៃទី ១ ដើមខែ រកឃើញអ្នកឆ្លងកូវីដ ៦១៦ នាក់ អ្នកជាសះស្បើយ ៧៥៣ នាក់ ឯអ្នកស្លាប់មាន ៦ នាក់

នៅថ្ងៃទី ០១ ខែមិថុនា ឆ្នាំ ២០២១ នេះ ជុំវិញករណីជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជា ក្រសួងសុខាភិបាល បានប្រកាសព័ត៌មានឱ្យបានដឹងថា កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៦១៦ នាក់បន្ថែមទៀតហើយ ដែលក្នុងតួលេខនេះភាគច្រើនជាករណីឆ្លងក្នុងសហគមន៍ ដោយមានអ្នកធ្វើដំណើរក្រៅប្រទេសត្រឹមតែ ៣១ ករណី ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងតួលេខឆ្លងដ៏ច្រើននេះ តាមរយៈសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលបានបញ្ជាក់ផងដែរថា អ្នកបាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ នៅថ្ងៃនេះ មានចំនួន ០៦ នាក់ និង មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ អាចត្រឡប់ទៅផ្ទះវិញ គឺមានចំនួន ៧៥៣ នាក់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរឱ្យដឹងផងដែរថា គិតត្រឹមថ្ងៃទី ០១ ខែមិថុនា ឆ្នាំ ២០២១ នេះ ចំនួនករណីឆ្លងកូវីដ-១៩ ក្នុងប្រទេសកម្ពុជារួមមាន ៖ – ករណីឆ្លងសរុបទូទាំងប្រទេសឡើងដល់ ៣០៧១០ នាក់ – អ្នកជាសះស្បើយមានចំនួន ២៣៣៨៩ នាក់ – អ្នកស្លាប់ចំនួន ២២០ នាក់ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមអានព័ត៌មានលម្អិតខាងក្រោម ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More