បងគេបងយើងជួយចែករំលែកផង ដំណឹងបាត់បងស្រីជាទីស្រាញ់ បានដើរវង្វេងផ្លូវនៅទីក្រុងភ្នំពេញតែមិនដឹងថាគាត់ដើដល់កន្លែងណាហើយទេ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅថ្ងៃទី០4 ខែ​មិថុនា​​​ ឆ្នាំ​២០២១​ នេះ​ យោង​តាម​រយៈ​គណនី​ហ្វេសប៊ុក​បុរសម្នាក់ដែលមានឈ្មោះ Kosal Phoung បាន​ចែករំលែក​នូវ​ដំណឹងបាត់បង​ ស្រីម្នាក់ដោយគាត់បានដើរវង្វេងផ្លូវនៅទីក្រុងភ្នំពេញតែមិនដឹងថាគាត់ដើដល់កន្លែងណាហើយទេ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុង​នោះដែរ​ ម្ចាស់​គណនី​​ហ្វេសប៊ុក​ខាងលើ​បាន​បញ្ជាក​ថាគាត់ឈ្មោះ ភូង សំបូ ភេទ ស្រី កំពស់ 140ស.ម ស្រុកកំណើតនៅឃុំ កំពង់ថ្ម ស្រុក សន្ធុក ខេត្ត កំពង់ធំ បើមានបងប្អូនណាឃើញសូមជួយទាក់ទងមកលេខ0882493469,0885136053 ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

សូមកុំប្រហែសឲ្យសោះ! ពេលនេះ កម្ពុជា ជាប្រទេសទី ៧នៅអាស៊ាន រកឃើញកូវីដបំប្លែងខ្លួនថ្មីដ៏កាចសាហាវ ពិភពលោកកំពុងព្រួយបារម្ភខ្លាំងណាស់…

នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១នេះ តាមសេចក្ដីប្រកាសព័ត៌មានបន្ទាន់មួយរបស់ក្រសួងសុខាភិបាលនៃប្រទេសកម្ពុជា បានឱ្យដឹងថា វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានធ្វើតេស្ត Sequencing រកឃើញមានអ្នកផ្ទុក មេរោគកូវីដ-១៩ ដែលជាប្រភេទវីរុសបម្លែងថ្មី B.1.617 លើអ្នកជំងឺចំនួន ៣ រូប ដែលជាពលករកម្ពុជាត្រឡប់មក ពីប្រទេសថៃ តាមច្រកអូស្មាច់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមសេចក្ដីប្រកាសដដែល ក្រសួងបានបញ្ជាក់ថា វីរុសបម្លែងថ្មី ប្រភេទ B.1.617 ជាអ្វីដែលពិភពលោកមានការព្រួយបារម្ភខ្លាំង ត្រូវបានគេរកឃើញនៅបណ្តាប្រទេសចំនួន ៧ ហើយ នៅក្នុងតំបន់អាស៊ាន (ប្រទេសឥណ្ឌូណេស៊ី ប្រទេសម៉ាឡេស៊ី ប្រទេសហ្វីលីពីន ប្រទេសសិង្ហបុរី ប្រទេសថៃ ប្រទេសវៀតណាម និងប្រទេសកម្ពុជា) និងបណ្តាប្រទេសមួយចំនួនទៀតលើពិភពលោក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រសួងសុខាភិបាល បានធ្វើការណែនាំភ្លាមៗ ទៅមន្ទីរសុខាភិបាលខេត្តដែលពាក់ព័ន្ធ ក៏ដូចជាទៅគ្រប់ មន្ទីរសុខាភិបាលទាំងអស់ ឱ្យបង្កើនការយកចិត្តទុកដាក់ និងអនុវត្តឱ្យបានត្រឹមត្រូវតាមគោលការណ៍ប្រតិបត្តិ ស្តង់ដារបច្ចេកទេសការពារការចម្លងពីបុគ្គលម្នាក់ទៅម្នាក់ ដោយដាក់អ្នកជំងឺឱ្យនៅដោយឡែកពីគ្នា និងបន្តការ ស្រាវជ្រាវដោយហ្មត់ចត់ លើករណីដែលសង្ស័យ ឬពាក់ព័ន្ធទៅនឹងការចម្លងបន្តគ្នាផ្សេងៗទៀតនៅតាមទីតាំង ដែលមានការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមបញ្ជាក់អ្នកជំងឺទាំង ៣នាក់ ដែលផ្ទុកវីរុសប្រភេទថ្មីនេះរួមមាន៖ ១.ភេទស្រី អាយុ ២៧ឆ្នាំ កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យខេត្តឧត្តរមានជ័យ ២.ភេទប្រុស អាយុ ៤៦ឆ្នាំ កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យឯកភ្នំ ខេត្តបាត់ដំបង ៣.ភេទស្រី អាយុ ៤៣ឆ្នាំ កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យមោងឬស្សី ខេត្តបាត់ដំបង៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

បន្ទាន់!! ក្រសួងសុខាភិបាល ប្រកាសពីការរកឃើញមេរោ គកូវីដ១៩បំ ប្លែ ងខ្លួនថ្មីប្រភេទ B.1.617 ដែលជាប្រភេ ទមេ រោ គ គួរឱ្យព្រួ យបារម្ម…

(ភ្នំពេញ)៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១នេះ បានរកឃើញមេ រោ គបំ ប្លែ ង ខ្លួនថ្មីប្រ ភេ ទ B.1.617 ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅលើខ្លួនពលករ៣រូប ដែលត្រឡប់មកពីប្រទេសថៃ ដែលជាប្ រភេ ទ មេ រោ គគួរឱ្យ ព្រួ យបា រម្ភ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

អាណិតណាស់! វ៉ាន ឆរី ស្រែកកោកៗរកយុត្តិធម៌ បន្ទាប់ពីស្វាមីបោកប្រាស់ចិត្តលួចការប្រពន្ធថ្មី (មានវីដេអូ)

ហ្វេសប៊ុក៖ មហាជនខ្មែរជាច្រើន និងអ្នកតាមដានសិល្បៈអាយ៉ៃ ប្រកដជាស្កាល់ជាក់ជាមិនខាន អ្នកនាង វ៉ាន ឆរី ដែលជាដៃគូសម្តែងម្នាក់ជាមួយនឹងលោក ព្រហ្មម៉ាញ តែក្រោយពីរៀបការមានគ្រួសារទៅ អ្នកនាងហាក់ពុំបានចូលខ្លួនសម្តែងទៀតនោះឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ក្រោយពីស្ងាត់ពីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ ថ្មីៗនេះស្រាប់តែគេឃើញអ្នកចម្រៀងអាយ៉ៃរូបនេះ បានចេញវីដេអូស្រែកកោកៗរកយុត្តិធម៌ពេញបណ្ដាញសង្គម បន្ទាប់ពីអ្នកនាងបានរៀបការជាមួយស្វាមីអាណិកជនខ្មែរញូសឺឡែន ហើយត្រូវបានស្វាមីធ្វើបាបចិត្តលួចការប្រពន្ធក្រោយក្នុងខេត្តបន្ទាយមានជ័យ ទាំងមិនព្រមចូលខ្លួនដោះស្រាយជាមួយអ្នកនាងឡើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជុំវិញរឿងរ៉ាវ តាមរយៈវីដេអូ រកភាពយុត្តិធម៌នោះ អ្នកនាង វ៉ាន ឆរី ក៏បានលើដៃសំពះឱ្យឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ជួយអន្តរាគមន៍ដល់រូបនាងផង ព្រោះថានាងត្រូវបានប្ដីបោកប្រាស់ចិត្តបាត់បង់ទ្រព្យសម្បត្តិមួយចំនួន ថែមទាំងលួចទៅចុះអេតាស៊ីវិលប្រពន្ធថ្មីថែមទៀតផង ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

សូមជ្រាបពេលនេះ ឯកឧត្ដម ឃួង ស្រេង ប្រាប់មូលហេតុហើយ ម៉េចបានលែងបង្ហាញតួលេខ-ឈ្មោះអ្នកឆ្លងនៅភ្នំពេញ

តួលេខ អ្នកឆ្លងនៅរាជធានីភ្នំពេញ ក៏ដូចជាតាមបណ្តាខេត្ត មានការកើនឡើងយ៉ាងគំហុគនៅដើមថ្ងៃដំបូងនៃខែមិថុនានេះ ដែលមានអ្នកឆ្លងរហូតដល់ទៅ ៦០០ ទៅ ៧០០នាក់។ ដោយឡែក មួយរយៈក្រោយនេះ ក៏មានការខកខានមិនបានបង្ហាញ​អត្តសញ្ញាណអ្នកឆ្លងកូវីដ១៩ គឺដោយសារតែមានការលើកឡើងពីអង្គការសុខភាព WHO និង​ខ្វះខាតមន្រ្តីធ្វើការងារនេះ ដែល​ត្រូវទៅធ្វើការងារ​ប្រឆាំង​នឹងកូវីដ១៩។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ការលើកឡើងខាងលើ ជាការបញ្ជាក់របស់ឯកឧត្ដម ឃួង ស្រេង អភិបាល​រាជធានីភ្នំពេញ នៅក្នុងកិច្ចសម្ភាសន៍ ជាមួយវិទ្យុវាយោ កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ​២០២១ «ខ្ញុំអត់បង្ហាញ​ជាសាធារណៈ ដោយសារតែ​អង្គការ WHO ថា​កុំឱ្យប៉ះពាល់ ណាមួយទៀត ខ្ញុំខ្វះមន្រ្តី​ មន្រ្តីខ្ញុំត្រូវទៅធ្វើការងារ​​ច្រើនដើម្បីទប់ទល់នឹងកូវីដ»៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

មិនធម្មតាមែន!! បរទេសស្ញើចសរសើរព្រាត ពេលឃើញទិដ្ឋភាពក្រុងព្រះសីហនុថតពីលើអាកាស ជឿនលឿនខ្លាំង

ធ្លាប់តែសរសើរពីប្រទេសជិតខាង ដែលមានការរីកចម្រើនយ៉ាងស្គុះស្គាយទៅលើផ្នែកសំណង់អាគារ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធ តែអត់ទ្រាំមិនសរសើរមិនបាន ដែលសំណង់អគារយ៉ាងល្អប្រណីត កំពុងបណ្តែតខ្លួនយ៉ាងស្កឹមស្កៃលើទឹកដីនៃខេត្តមួយ ក្នុងប្រទេសកម្ពុជា រួមជាមួយហេដ្ឋារចនាសម្ព័ន្ធ ផ្លូវខ្វែងខ្វាត់ ពីទីតាំងតំបន់មួយទៅតំបន់មួយទៀត ដែលគួរជាមោទកភាព។ នេះបើតាមរូបភាព ១០ សន្លឹក ដែលថតដោយ Ny Steven ថ្មីៗនេះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តព្រះសីហនុ បានកំពុងវិវឌ្ឍខ្លួនយ៉ាងក្រៃលែងទៅលើសំណង់អគារធំៗ ដែលមានភាពល្អប្រណិត ទាំងរូបរាង ក៏ដូចជាការច្នៃប្រឌិតដែលកំពុងទាក់ទាញអ្នកវិនិយោគផ្សេងៗ ទាំងក្នុងនិងក្រៅប្រទេស ជាពិសេសជាងនេះទៅទៀតនោះ គឺហេដ្ឋារចនាសម្ព័ន្ធដែលកំពុងតែបង្ហាញខ្លួនយ៉ាងស្រស់ស្អាតជាទីចាប់អារម្មណ៍អ្នកដែលបានឃើញពីសម្រស់របស់វា។ ដោយសារតែការវិវឌ្ឍខ្លួនបានយ៉ាងល្អ បែបនេះ ហើយទើបខេត្តព្រះសីហនុបានក្លាយជាទីក្រុងនៃការចាបអារម្មណ៍របស់អ្នកវិនិយោគិន ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តោះមកមើលពីទិដ្ឋភាពពីលើអាកាសទីក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

សង្ខារមិនទៀងមែន! សូម​ចូល​រួម​រំលែក​ទុក្ខ​ផង​ បុរស​ម្នាក់​ស្រស់​សង្ហារ​ណាស់​ បែរជា​ទទួល​មរណភាព​ទាំង​វ័យ​ក្មេង​ ដោយ​សារ​តែ​…

នៅយប់ថ្ងៃទី០៣ ខែ​មិថុនា​​​ ឆ្នាំ​២០២១​ នេះ​ យោង​តាម​រយៈ​គណនី​ហ្វេសប៊ុក​បុរសម្នាក់ដែលមានឈ្មោះ​ Mengly Chhay បាន​ចែករំលែក​នូវ​ដំណឹង​ដ៏​ក្រៀមក្រំ​មួយ​ ខណៈដែល​​​មិត្តភ័ក្តិ​របស់​ខ្លួនម្នាក់បាន​ទទួល​មរណភាពចាកចោល​ក្រុម​គ្រួសារ​​ទាំង​វ័យ​ក្មេង​ដោយសារតែ​គាំង​បេះដូង​​ ពិត​ជា​គួរ​ឲ្យ​អាសូរ​ខ្លាំង​ណាស់​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុង​នោះដែរ​ ម្ចាស់​គណនី​​ហ្វេសប៊ុក​ខាងលើ​បាន​បង្ហាញ​ពី​អារម្មណ៍​ក្តុកក្តួល​ចិត្ត​ជាខ្លាំង​ និងបានសរសេរ​រៀបរាប់​ឲ្យ​ដឹងដែរ​ថា​៖​ «មិត្តល្អៗ​ R.I.P ណាសម្លាញ់​ ឯងនៅចាំបានថា​ យេីងទៅរៀនជាមួយគ្នា ជិះម៉ូតូជាមួយគ្នា តែពេលនេះឯងទៅហេីយ​ ទៅលែងបកក្រោយ​ សូមទៅអោយបានសុខណា វាពិតជាលឿនពេកហេីយ សូមអោយកេីតជាតិក្រោយអាយុវែង កុំអោយដូចជាតិនេះ គ្នាពិតជាសោកស្តាយណាស់ដែលមិនបានទៅជួប​ និងជូនដំណេីរឯងជាលេីកចុងក្រោយ​ Meng Hoo មិត្តល្អ»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹម​នឹង​ដំណឹង​ដ៏​សោកសៅ​បំផុត​នេះ​ មាន​ប្រិយមិត្ត​ ក៏​ដូច​ជា​មជ្ឈដ្ឋាន​មហាជនជាច្រេីន​​​ បាន​សម្តែង​នូវ​អារម្មណ៍​សោកស្ដាយ​ជាខ្លាំង​ ព្រមទាំងបាន​ផ្ញើ​សារ​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ដល់​គ្រួសារ​នៃ​ ស​ ព​ ផងដែរ​។ សូម​លេីកដៃ​ប្រណំបួងសួង​ជូន​វិញ្ញាណក្ខន្ធ​របស់ប្អូនប្រុស ឆាប់បាន​ទៅ​កាន់​សុគតិភព​កុំ​បី​ឃ្លៀងឃ្លាត​ឡើយ​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

ឃើញរូបក៏រំភើបដែរចិត្តធម៌មែន! ថៅកែពេជ្រ ទ្រី ដាណា ប្រកាសជួយលុយវះកាត់ជើងអូនតូច ដែលហើមយ៉ាងចម្លែក

នៅថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២០២១ នេះតាមរយៈគណនីផ្ទាល់របស់ លោកស្រី ទ្រី ដាណា បានផុសប្រកាសជួយថវិកាមួយចំនួន ដើម្បីឱ្យក្មេងប្រុសម្នាក់អាយុ ០៥ ឆ្នាំម្នាក់ អាចនឹងបានវះកាត់ជំងឺរបស់ខ្លួន និង សង្ឃឹមថាបានជាសះស្បើយដូចដើមវិញ ខណៈដែលប្អូនប្រុសមិនដឹងថាមានជំងឺឈ្មោះអ្វីនោះទេ ត្រឹមតែឃើញថាមានជើងហើមកង់ៗ ធំជាងក្បាលទៅទៀត ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរឱ្យដឹងផងដែរថា ប្អូនប្រុសដែលមានជំងឺចម្លែកនេះ មានអាយុ ០៥ ឆ្នាំ មានអាស័យដ្ឋានរស់នៅក្នុង ភូមិសំរោង ឃុំក្ដឿងរាយ ស្រុកកញ្ច្រៀច ខេត្តព្រៃវែង ដែលអាការរបស់គេ ឃើញមានហើមនៅត្រង់ជើងខាងស្ដាំយ៉ាងធំ ចេញជារាងស្ទើរមូល ជាពីរបីកង់ គួរឱ្យអាណិតអាសូរណាស់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមរយៈជំងឺដ៏ចម្លែក គួរឱ្យអាណិតអាសូរនេះហើយ បានធ្វើឱ្យមហាជនក្ដុកក្ដួលចង់ឃើញក្មេងប្រុសម្នាក់នេះ បានជាដូចគេដូចឯងវិញ ខណៈដែលលោកស្រី ទ្រី ដាណា ចេញមុខមកជួយចេញថវិកាព្យាបាលមួយចំនួនទៀតនោះ កាន់តែធ្វើឱ្យមហាជនកក់ក្ដៅ និង សង្ឃឹមថាបានឃើញក្មេងប្រុសកើតជំងឺចម្លែកខាងលើ បានទទួលការព្យាបាលឆាប់ៗនេះ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

អីយ៉ា! នៅសុខៗ មាន សូនីតា ស្រាប់តែបង្ហោះសារបង្កប់ន័យនេះឡើង ភ្ញាក់ផ្អើលជាខ្លាំង…

មិនត្រឹមតែមានសម្រស់ស្រស់ស្អាតតែម្យ៉ាងនោះឡើយ មហាជនអ្នកគាំទ្ររាជិនីក្រមា មាន សូនីតា ប្រាកដជាជ្រាបច្បាស់ពីសន្តានចិត្តដ៏ល្អរបស់តារាស្រីរូបនេះ ។ កន្លងមក មាន​ សូនីតា បានចូលរួមចំណែកការងារសង្គមយ៉ាងច្រើន មិនថាតែការងារសប្បុរសធម៌ ឬក៏ការចែករំលែកវប្បធម៌ អរិយធម៌កម្ពុជានោះឡើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លើសពីនោះ ថ្មីៗនេះតារាស្រីល្បីឈ្មោះខាងលើនេះ ក៏ទើបតែបានបង្កើត និង ចាប់ផ្តើមកម្មវិធីសប្បុរធម៌ «ជួយគ្នាក្នុងគ្រាលំបាក» ដើម្បីចែកជូនអាហារ និង ម៉ាស់ការពារជូនដល់កងកម្លាំងជួរមុខ និង អ្នកខ្វះខាតកំឡុងពេលការរាតត្បាតកូវីដ-១៩ ផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាការពិតណាស់ ក្នុងនាមជាអ្នកសិល្បៈមួយរូបដើរលើវិថីសិល្បៈអស់រយៈពេលប្រមាណជាង ១២ ឆ្នាំ មកនេះ រាជិនីក្រមា កញ្ញា មាន សូនីតា បានធ្វើរឿងជាច្រើនដើម្បីបំពេញតម្រូវចិត្តអ្នកគាំទ្រ ប៉ុន្តែស្រាប់តែកាលពីថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០២១ កន្លងទៅនេះ នាងបានបង្ហោះសារមួយឃ្លា ធ្វើឱ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក និង អ្នកគាំទ្រជាច្រើនចាប់អារម្មណ៍យ៉ាងខ្លាំង ក៏ព្រោះតែនាងបានលើកឡើងថា «អ្វីដែលនាងមិនអាចធ្វើបាន គឺផ្លាស់ប្ដូរខ្លួនឯង ដើម្បីអ្នកដទៃ» ​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សារនោះដែរ ក៏បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនមានការពេញចិត្ត ហើយខ្លះទៀតមានចម្ងល់ថា តើនេះជាន័យដែល មាន សូនីតា ចង់បញ្ជាក់ពីអ្វី ឬ គ្រាន់តែជាផ្នត់គំនិតទូទៅប៉ុណ្ណោះ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

ដំណឹងល្អ! ក្ដៅៗ ព្រឹកនេះសម្តេចសម្រេចបញ្ចូលអង្គការជំនួយនៃក្តីសង្ឃឹមសម្រាប់សហគមន៍ ជាសាលារដ្ឋ គ្រូៗ-បុគ្គលិកទាំងអស់ក្លាយជាមន្ត្រីរាជការ

សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ចូលសាលាអង្កការជំនួយនៃក្តីសង្ឃឹមសម្រាប់សហគមន៍ (វិទ្យាល័យអប់រំពិសេស ក្រុងតាខ្មៅ) ជាគ្រឹះស្ថានសាធារណ និងបញ្ជូលគ្រូ ២៦ នាក់ ចូលក្របខណ្ឌរដ្ឋ ចាប់ពីខែកុម្ភៈ ឆ្នាំ២០២១នេះតទៅ។ នេះបើតាម សេចក្តីប្រកាសរបស់ក្រសួងអប់រំ នាថ្ងៃទី ០៣ ខែ ឧសភា ឆ្នាំ២០២១ និងលិខិតជូនដំណឹង ដែលចុះនៅថ្ងៃទី​២៥ មករា ឆ្នាំ២០២១។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យោងតាមភាពចាំបាច់របស់ក្រសួងអប់រំ ក៏ដូចជាការសម្រេចរបស់រដ្ឋាភិបាល អង្កការជំនួយនៃក្តីសង្ឃឹម សម្រាប់សហគមន៍ នឹងប្រែក្លាយជាវិទ្យាល័យអប់រំពិសេស ក្រុងតាខ្មៅ ដែលមានទីតាំងស្ថិតនីភូមិ ព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ចាប់ពីឆ្នាំសិក្សា ២០២០-២០២១ នេះតទៅ។ មួយវិញទៀតនោះ គឺបញ្ជូលគ្រូបង្រៀន និងបុគ្គលិកអប់រំ ២៦ នាក់ ចូលទៅក្របខណ្ឌរដ្ឋ ហើយអ្វីដែលពិសេសជាងនេះទៅទៀត រដ្ឋនឹងផ្តល់ជំនួយឧបត្ថម្ភសម្រាប់ដំណើរការសាលារៀនផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរបញ្ជាក់ឲ្យដឹងដែរថា វិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ ជាវិទ្យាល័យអប់រំពិសេសទី៦ របស់ក្រសួងអប់រំ យុវជន និងកីឡា បន្ទាប់ពីវិទ្យាល័យអប់រំពិសេសទាំង៥ មានដូចជា ច្បាអំពៅ ភ្នំពេញថ្មី បាត់ដំបង សៀមរាប និងកំពង់ចាម ដែលជួយកុមារដែលមានពិការភាពគរថ្លង់ និងពិការភ្នែក រីឯវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅវិញ ជាវិទ្យាល័យអប់រំពិសេស តែមួយគត់នៅកម្ពុជា ដែលផ្តល់ការអប់រំពិសេសដល់កុមារដែលមានអូទីស្សឹម និងពិការសតិបញ្ញា ដែលមានគុណភាពខ្ពស់ ស្របតាមកម្មវិធីសិក្សារដ្ឋលើការអប់រំបរិយាបន្ន និងមានវិសាលភាពចាប់ពីកម្រិតមតេយ្យសិក្សា រហូតដល់ មធ្យមសិក្សា ក្នុងពេលអនាគត ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More