មានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញ តន់ ច័ន្ទសីម៉ា ប៉ះគ្នាលើកដំបូងជាមួយលោក ខេមរៈ សិរីមន្ត ហើយបានប្រាប់យ៉ាងដូច្នេះថា…

ភ្នំពេញ៖ នៅមុននេះន្តិចមានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅរូបភាពជាច្រើនសន្លឹករបស់តារាចម្រៀង កញ្ញា តន់ ច័ន្ទសីម៉ា ថតជាមួយនិងតារាចម្រៀងលោក ខេមរៈ សិរីមន្ត ដោយរូបភាពនោះបានបង្ហាញថាពួគេកំពុងតែធ្វើការងារធំមួយជាមួយគ្នាជាលើកដំបូង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រូបភាពទាំងនោះត្រូវបានបង្ហោះលើផេកផ្លូវការរបស់កំពូលតារាចម្រៀងក្នុងផលិតកម្ម Galaxy Navatra តែ ម្ដង។ អមជាមួយរូបជាច្រើនសន្លឹកនោះ កញ្ញា តន់ ច័ន្ទសីម៉ា បានសរសេររៀបរាប់បែបនេះ(ថ្ងៃនេះបំពេញការងាជាមួយលោកពូ ខេមរៈ សិរីមន្តជាលើកដំបូង សូមផ្ញើរក្ដីនឹករលឹក ដល់ពុកម៉ែ បង ប្អូន ផង បងប្អូនទាយមើលថាសីម៉ាអាយុតិចជាងគាត់ប៉ុន្មានឆ្នាំ?)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តដែលបានឃើញរូបភាពទាំងនេះភ្លាម អាចជាមានការភ្ញាក់ផ្អើល ហើយអាចស្មានបានភ្លាមៗថា តារា ចម្រៀង ខេមរៈ សិរីមន្ត ច្បាស់ជារត់មកជ្រកក្រោមផលិតកម្ម Galaxy Navatra របស់អ្នកឧកញ៉ាវ័យក្មេង ឡេង ណា វ៉ាត្រា ហើយមើលទៅ ត្បិតអីបើមើលទំនាក់ទំនងរវាងអ្នកឧកញ៉ា ឡេង ណា វ៉ាត្រា និង តារាចម្រៀងលោក ខេមរៈ សិរីមន្ត គឺមានភាពស្និទ្ធស្នាលខ្លាំងណាស់ ដែលទំនងគេអាចវាយតម្លៃថានៅថ្ងៃណាមួយច្បាស់ជា សិរីមន្ត រត់មកជ្រកក្រោមផលិតកម្ម Galaxy Navatra ជាក់ជាមិនខាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បែបនេះក្ដីមិនទាន់មានរឿងនោះកើតឡើងនៅឡើយទេគិតមកដល់ម៉ោងនេះ ព្រោះលោក ខេមរៈ សិរីមន្ត មិន ទាន់ចប់កុងត្រាជាមួយផលិតកម្មដែលលោកកំពុងតែច្រៀងឲ្យឡើយទេ។ ការជួបគ្នារបស់កញ្ញា តន់ ច័ន្ទសីម៉ា និង លោក ខេមរៈ សិរីមន្ត ត្រូវបានប្រភពច្បាស់ការដែលគួរឲ្យទុកចិត្តមួយបញ្ជាក់ឲ្យដឹងថា ពួកគេទាំងពីរបានបំពេញ ការងារថតស្ប៉តពាណិជ្ជកម្មឲ្យក្រុមហ៊ុនធំលំដាប់អន្តរជាតិមួយ។ ប្រភពដដែលនោះមិនបានទម្លាយឈ្មោះក្រុមហ៊ុន ដែលកំពូលតារាចម្រៀងទាំងពីរថតឲ្យនោះឡើយទេ ហើយចំពោះតម្លៃខ្លួននៃការថតវិញក៏មិនបានទម្លាយឲ្យដឹងនោះដែរ គ្រាន់តែប្រាប់ថា ពួកគេទាំងពីរជាតារាគ្រេត A ដូចនេះតម្លៃខ្លួនក៏ទៅតាមនោះដូចគ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនអាចស្នើសុំការបញ្ជាក់លំអិតពីសំណាក់កញ្ញា តន់ ច័ន្ទសីម៉ា បានឡើយទូរសព្ទរបស់នាងខលចូលមិនមានអ្នក ទទួល។ចំណែកលោក យឹម តាស្រង់ អ្នកគ្រប់គ្រងទូទៅរបស់ផលិតកម្ម Galaxy Navatra បានប្រាប់ថា មិន មានវត្តមានរបស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ចូលក្នុងផលិតកម្ម Galaxy Navatra នោះទេ។ ដូចនិង ការលើកឡើងពីប្រភពខាងលើ លោក យឹម តាស្រង់ បញ្ជាក់ថា តន់ ច័ន្ទសីម៉ា គ្រាន់តែកិច្ចការធំមួយជាមួយ លោក ខេមរៈ សិរីមន្ត លើការងារថតស្ប៉តពាណិជ្ជកម្មប៉ុណ្ណោះ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment