អីយ៉ា គ្រាន់តែពាក្យ «ញញឹម» សៅ ឧត្តម និង មិត្តចាស់ ម៉ៅ ហាជី លេងឆ្លងឆ្លើយគ្នាមួយអ៊េម

បើគិតមកដល់ឆ្នាំ ២០២១ នេះ រយៈពេលប្រមាណជាង ៥ ឆ្នាំហើយ ដែលតារាចម្រៀង សៅ ឧត្តម និង តារាចម្រៀង ម៉ៅ ហាជី បានជំហានចូលវិថីសិល្បៈ បន្ទាប់ពីការប្រឡងចម្រៀងក្នុងកម្មវិធីរួមគ្នាគឺ Cambodia Idol រដូវកាលទី ១ និង បានក្លាយទៅជាតារាចម្រៀងអាជីព មានឈ្មោះបោះសំឡេងទទួលបានការគាំទ្រជាច្រើននោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើក្រឡេកទៅមើលមិត្តភាពរបស់តារាប្រុសរូបសង្ហាទាំង ២ រូបខាងលើ បើទោះជាពេលនេះ លោក សៅ ឧត្តម និង លោក ម៉ៅ ហាជី មិនបានរួមទ្រនំផលិតកម្មដូចគ្នាក៏ពិតមែន ប៉ុន្តែតារាចម្រៀងទាំង ២ រូបនៅតែជាមិត្តល្អនឹងគ្នាដូចដើម ។ កន្លងមកគេឧស្សាហ៍ឃើញអតីតបេក្ខភាព Cambodia Idol រដូវកាលទី ១ ទាំង ២ រូបនេះ ជួបគ្នាញឹកញាប់ណាស់ ។​ លើសពីនោះ បើក្រឡេកទៅមើលបណ្តាញសង្គមហ្វេសប៊ុកវិញ លោក សៅ ឧត្តម និង​ លោក ម៉ៅ ហាជី ឆ្លងឆ្លើយគ្នាមិនតិចនោះឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តួយ៉ាង នៅថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០២១ កន្លងទៅនេះ លោក សៅ ឧត្តម បានបង្ហោះរូបភាព អមខ្លឹមសារយ៉ាងវែងពាក់ព័ន្ធនឹងពាក្យថា «ញញឹម» ស្រាប់តែ លោក ម៉ៅ ហាជី ចូលទៅបញ្ចេញមតិនៅលើរូបភាពមិត្តភ្លែតតែម្តង​ ។ ក្នុងនោះលោក សៅ ឧត្តម បានរៀបរាប់ថា «បើគេថាអ្នកល្ងង់ ញញឹមហើយដើរចេញ បើគេថាអ្នកឆ្លាត ញញឹមហើយដាក់ខ្លួន បើគេថាអ្នកអស្ចារ្យ ញញឹមហើយពិចារណា» ស្រាប់តែលោក ម៉ៅ ហាជី តបវិញថា «Ok ញញឹមហើយចឹង» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្រាន់តែសារឆ្លើយឆ្លងប៉ុន្មានម៉ាត់នៅលើរូបភាពរបស់លោក សៅ ឧត្តម បានធ្វើឱ្យមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានចូលទៅបញ្ចេញមតិតៗគ្នាបន្ទាប់ពី Idol ទាំង ២ របស់ពួកគេ ។ លើសពីនោះ ក៏មានការលើកឡើងថាតារាចម្រៀងប្រុសទាំង ២ រូប ហាក់នៅតែមានសម្ព័ន្ធភាពល្អនឹងគ្នា ដូចកាលពីចូលប្រឡងដំបូងៗយ៉ាងដូច្នោះ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment