គ្មានអ្នកណាចង់ឲ្យកើតឡើងនោះទេ! ក្រោយ អភិបាលខណ្ឌពោធិ៍សែនជ័យ លោក ហែម ដារិទ្ធិ បានឆ្លងកូវីដ១៩ ស្រាប់តែរូបលោក ពោលពាក្យយ៉ាងក្តុកក្តួលទៅកាន់កូនៗ យ៉ាងដូច្នេះថា…

ភ្នំពេញ៖ កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ នេះ មាហជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីមានសារព័ត៌មានជាច្រើនបានធ្វើការបង្ហោះផ្សាយ ក៏ដូចជានៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់របស់លោក ហែម ដារិទ្ធិ ដែលជាអភិបាលខណ្ឌពោធិ៍សែនជ័យ បានប្រកាសថាលោកបានឆ្លងនូវជំងឺកូវីដ១៩។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ អភិបាលខណ្ឌពោធិ៍សែនជ័យ លោកហែម ដារិទ្ធិ តាមប្រភពព័ត៌មានបានឲ្យដឹងថា លោកបានឆ្លងជំងឺកូវីដ១៩ ក្រោយពីមានអាការៈមិនស្រួលខ្លួន លុះពេលពិនិត្យសុខភាពស្រាប់តែមានវិជ្ជមាន COVID-19 ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះផងដែរ លោកបានសរសេរលើគណនេយ្យហ្វេសបុករបស់លោកយ៉ាងដូច្នេះថា៖ “សូមបងប្អូនថែរក្សាសុខភាព ទោះកីឡាខ្លាំងមិចក៍ដោយ អោយតែប្រហែសគឺវាតោងយើងហើយ តែកុំភ្លេច ៣ការពារ ៣កុំ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង ដោយលោកបានឆ្លងជំងឺនេះដោយមិនដឹងខ្លួន ក្នុងអំឡុងពេលនោះលោកក៏បាននៅជួបជុំកូនៗដូចសព្វមួយដង ដោយនៅមុននេះបន្តិចលោកក៏បានសរសេរសារបង្ហោះសុំទោសពីការធ្វេសប្រហេសទៅកាន់កូនៗបែបនេះថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“ជូនពរកូនស្រីមានសុខភាពល្អ! អោយប៉ាសូមទោស ដែលប៉ាបានពរកូន អោយកូនជិះករដើរមើលចំការ ដោយមិនដឹងថាប៉ាមានជម្ងឺនេះតាំងពីពេលនាមក ។ សង្ឍឹមថាកូនៗមានសុខភាពល្អ ទាំងអស់គ្នា”៕ សូមទស្សនារូបភាពខាងក្រោម៖។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment