រំភើបជំនួស! ជប៉ុនជ្រើសរើសលោក ព្រាប សុវត្ថិ តំណាងឲ្យកម្ពុជា ចូលរួមក្នុងកម្មវិធីមួយដែលប្រជុំទៅដោយកំពូលតារាអាស៊ាន..(មានវីដេអូ)

ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានស្គាល់ច្បាស់ហើយថាលោក ព្រាប សុវត្ថិ តារាចម្រៀងប្រចាំផលតិកម្ម Galaxy Navatra បានលេចមុខតំណាងឲ្យប្រទេសកម្ពុជា ចូលរួមកម្មវិធីមួយដែលផ្តួចផ្តើមគំនិតដោយប្រទេស ជប៉ុន ហៅថា “ONLINE ASEAN-Japan Music Festival”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ថានទូត ជប៉ុន ប្រចាំ នៅ កម្ពុជា បាន ប្រកាស កម្មវិធី នេះ កាល ពី ថ្មី ៗ នេះ ដោយ ការ អះអាង ថា កម្មវិធី នឹង ដំណើរ ឆាប់ ៗ ដើម្បី ផ្ដល់ ពិសោធន៍ ថ្មី មួយ ដល់ ប្រជាជន កម្ពុជា អាច កម្សាន្ត ជាមួយ កម្មវិធី តន្ត្រី ប្រមូល ផ្ដុំ ដោយ កំពូល តារា ចម្រៀង ប្រទេស ក្នុង តំបន់ អាស៊ាន ជា ច្រើន ដោយ មិន ចាំ បាច់ ចេញ ពី ផ្ទះ នោះ ឡើយ ហើយ នោះ គឺ “មហោស្រពតន្ត្រីជប៉ុន-អាស៊ានតាមអនឡាញ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កម្មវិធី នេះ កើត ឡើង ដើម្បី រឹត ចំណង ទាក់ ទង របស់ ជប៉ុន ជាមួយ បណ្ដា ប្រទេស ក្នុង តំបន់ អាស៊ាន ក្នុង បរិបថ ពិភព លោក គម្រាម គំហែងដោយ សារ កូវីដ ១៩។ ស្ថានទូត ជប៉ុន នៅ កម្ពុជា បាន គូស បញ្ជាក់ ថា “តារាចម្រៀងតំណាងមកពីបណ្តាប្រទេសអាស៊ាន និងជប៉ុនបានចូលរួមក្នុងមហោស្រពតន្រ្តីជប៉ុន-អាស៊ាននេះ ក្នុងនោះតំណាងប្រទេសកម្ពុជា គឺលោក ព្រាប សុវត្ថិដែលជាតារាចម្រៀងម្នាក់ដ៏មានប្រជាប្រិយបំផុតនៅកម្ពុជាក៏មានវត្តមានផងដែរ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ ចាក់ ផ្សាយ កម្មវិធី នេះ បាន ចាប់ ផ្ដើម កាល ពីថ្ងៃសៅរ៍ ទី៥ ខែមិថុនា ដល់ថ្ងៃសុក្រ ទី១១ ខែមិថុនា តាមគេហទំព័រយូធូបផ្លូវការ របស់ កម្ពុជា។ ក្រៅ ពី នេះ លោក លោកស្រី ក៏អាចស្វែងរកនិងរីករាយទស្សនាវីដេអូពីមុនៗតាមគេហទំព័រនេះផងដែរ។ នៅ វីដេអូ ចម្រៀង ប្រមូល ផ្ដុំ ដោយ តារា ចម្រៀង ល្បី ៗ ប្រចាំ តំបន់ អាស៊ាន លោក ព្រាប សុវត្ថិ បាន នាំ យក បទ ចម្រៀង មួយ បទ ក្នុង ផលិតកម្ម Galaxy Navatra ទៅ ចូល រួម ជាមួយ កម្មវិធី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment