អីយ៉ា ប៉ែន ស្រីពេជ្រ សូ៊ធ្វើរឿងមួយនេះជូន មុនថ្ងៃកំណើត ខណៈអ្នកនាង កែវ ចាន់និមល ត្រូវចេញដំណើរទៅឆ្ងាយ

ភ្នំពេញ៖ កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ នេះ មហាជនក៏ដូចជាហ្វេនៗ និង មិត្តក្នុង ក្រៅរង្វង់សិល្បៈជាច្រើនបានចូលរួមជូនពរពិធីការិនី កែវ ចាន់និមល នៅថ្ងៃខួបកំណើត ហើយជាមួយគ្នានេះ ពិធីការិនីល្បីឈ្មោះរូបនេះ ក៏ត្រូវបានអ្នករាប់អានជាច្រើនបានផ្ញើកាដូជាបន្តបន្ទាប់ទៅឲ្យនាងទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក នាថ្ងៃដដែលផងនេះ ក្នុងចំណោមអ្នកស្និទ្ធស្នាលជាច្រើននាក់ គឺមានពិធីការិនីរួមទ្រនំ អ្នកនាង ប៉ែន ស្រីពេជ្រ ក៏បានធ្វើរឿងមួយជូនដល់ អ្នកនាង កែវ ចាន់និមល ដូចគ្នាដែរ ពោលគឺ ប៉ែន ស្រីពេជ្រ បានទិញនំខេកជាកាដូដល់អ្នកនាងផងដែរ ។ លើសពីនោះ អ្នកនាង ប៉ែន ស្រីពេជ្រ បានទិញនំអបអរថ្ងៃកំណើត អ្នកនាង កែវ ចាន់និមល មុនមួយថ្ងៃទៀតផង ក៏ព្រោះមូលហេតុមួយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាង ប៉ែន ស្រីពេជ្រ បានរៀបរាប់ថា «រីករាយថ្ងៃកំណើត បងស្រីសំនប់ចិត្ត កែវ ចាន់និមល បានត្រឹមតែផ្ញើនំខួបឱ្យបងមុនថ្ងៃ ព្រោះស្អែកបងត្រូវចេញដំណើរទៅឆ្ងាយហើយ ។ ជូនពរបងសុខភាពល្អ ធ្វើដំណើរដោយសុវត្តិភាព ជាពិសេសជោគជ័យគ្រប់កិច្ចការប៉ងប្រាថ្នា ។ ឆ្នាំនេះ មិនដូចឆ្នាំមុន» ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment