ដំណឹងបន្ទាន់សូមជ្រាប! ខ្លោងទ្វារតាកាវ (ខាងលិច) នៅអង្គរធំ ត្រូវបិទបណ្តោះអាសន្ន ដោយសារមូលហេតុនេះ

អាជ្ញាធរជាតិអប្សរា តាមរយៈលិខិតចុះថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០២១ បានផ្ដល់ព័ត៌មានឱ្យបានដឹងថា ចាប់ពីថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២១ នេះតទៅ អាជ្ញាធរជាតិអប្សរា នឹងបិទចរាចរណ៍ខ្លោងទ្វារតាកាវ (ខ្លោងទ្វារខាងលិច) នៃអតីតរាជធានីអង្គរធំបណ្តោះអាសន្ន ដើម្បីធ្វើការជួសជុល រើថ្ម ដាក់ពង្រាយបំណែកថ្ម ផ្គុំថ្ម និង បំណែកចម្លាក់សម្រាប់ជួសជុលដែលចាំបាច់ត្រូវបិទខ្លោងទ្វារនេះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អាជ្ញាធរខាងលើ បានបន្ថែមឱ្យបានដឹងថា ការបិទចរាចរណ៍នេះ ធ្វើឡើងក្នុងគោលបំណងដើម្បីសម្រួលដល់ក្រុមការងារបច្ចេកទេសអាជ្ញាធរជាតិអប្សរា ក៏ដូចជា ធានានូវសុខសុវត្ថិភាពភ្ញៀវទេសចរជាតិ-អន្តរជាតិ និង បងប្អូនប្រជាពលរដ្ឋ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អាស្រ័យហេតុនេះ អាជ្ញាធរជាតិអប្សរាសង្ឃឹមថា ក្រសួង ស្ថាប័ន អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទេ្ទសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ទាំងអស់នឹងយោគយល់ ចូលរួមសហការបានយ៉ាងល្អប្រសើរ ដើម្បីភាពរលូននៃដំណើរការអភិរក្សសម្បត្តិដូនតាទាំងអស់គ្នា ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមអានសេចក្ដីលម្អិតនៅខាងក្រោម ​​​​​​​​​​​៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

ទីបំផុត ថៃ​ ចាប់ផ្តើមចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ តាមគម្រោងនឹងចាក់ឱ្យបានប្រជាជន ៧០% នៅចុងឆ្នាំនេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅថ្ងៃច័ន្ទ ទី៧ ខែមិថុនា ឆ្នាំ២០២១ ប្រទេសថៃ បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ទ្រង់ទ្រាយធំ ដែលបានរង់ចាំជាយូរមកហើយ ខណៈដែលប្រទេសនេះកំពុងប្រយុទ្ធប្រឆាំងនឹងរលកទី៣ឆ្លង រាលដាលដ៏អាក្រក់បំផុត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រដ្ឋាភិបាលថៃ មានគោលបំណងចាត់ចែងវ៉ាក់សាំងបង្ការចំនួន ៦ លានដូសដែលផលិតនៅក្នុងស្រុកនិងនាំចូលវ៉ាក់សាំង ស៊ីណូវ៉ាក់ នៅក្នុងខែនេះដោយសង្ឃឹមថាអាចបន្ធូរបន្ថយការព្រួយបារម្ភចំពោះកង្វះខាតការផ្គត់ផ្គង់។ នៅក្នុងសេចក្តីអត្ថាធិប្បាយតាមទូរទស្សន៍ នាយករដ្ឋមន្រ្តី លោក ប្រាយុទ្ធ ចាន់អូចា បាននិយាយថា “រដ្ឋាភិបាលនឹងធានាថាប្រជាជនគ្រប់រូបត្រូវបានទទួលការចាក់វ៉ាក់សាំងការពារ” ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រដ្ឋាភិបាល គ្រោងនឹងចាក់វ៉ាក់សាំង ៧០% នៃប្រជាជនថៃជាង ៦៦ លាននាក់នៅចុងឆ្នាំនេះ។ រហូតមកដល់ពេលនេះប្រជាជនចំនួន ២,៨ លាននាក់ដែលត្រូវបានគេចាត់ទុកថាងាយរងគ្រោះបំផុតរួមទាំងបុគ្គលិកផ្នែកសុខាភិបាល និងផ្នែកខាងដឹកជញ្ជូន បានទទួលការចាក់វ៉ាក់សាំងបង្ការដូសទី១៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

ពិតជាអស្ចារ្យមែនម្នាក់ៗលាន់មាត់ «វ៉ោវ» ពេលដឹងចំណុចពិសេសៗ ៨យ៉ាង ពីផ្លូវល្បឿនលឿនដំបូងបង្អស់នៅកម្ពុជា

គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដំបូងបង្អស់នៅក្នុងប្រទេសកម្ពុជា ប្រវែងសរុបជាង ១៩០គីឡូម៉ែត្រតភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ សម្រេចបានប្រមាណជាងពាក់កណ្ដាលហើយ តាមកិច្ចសន្យា គ្រោងបញ្ចប់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផ្លូវ High Way មួយខ្សែដ៏ថ្មីសន្លាង ជាសមិទ្ធផលដ៏អស្ចារ្យរបស់កម្ពុជាមួយនេះ មានលក្ខណៈពិសេសៗជាច្រើន ដែលអ្នកទាំងអស់គ្នា អាចមិនធ្លាប់ដឹង ។ ក្នុងនោះមានដូចជា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ១. គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ឆ្លងកាត់រាជធានីភ្នំពេញ ៨,៣០គីឡូម៉ែត្រ ខេត្តកណ្តាល ៩,១០គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺ ៨០,៨០គីឡូម៉ែត្រ ខេត្តកោះកុង ១,៩២គីឡូម៉ែត្រ និងខេត្តព្រះសីហនុ ៨៩,៨៩គីឡូម៉ែត្រ ចំណាយថវិកាសាងសង់សរុបប្រមាណ ២.០០០លានដុល្លារអាមេរិក ជាទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ២. ទទឹងតួផ្លូវសរុបនៃគម្រោងខាងលើនឹងត្រូវសាងសង់រហូតដល់ ២៤,៥ម៉ែត្រ ក្រាលបេតុងកៅស៊ូ (AC) កម្រាស់១០សង់ទីម៉ែត្រ ទទឹង២៣ម៉ែត្រ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ៣. គន្លងផ្លូវធ្វើចរាចរណ៍សម្រាប់រថយន្ដ ទទឹង១៥ម៉ែត្រ ចែកជា ៤គន្លង (២គន្លងទៅ ២គន្លងមក) ដែលគន្លងនីមួយៗមានទទឹង៣,៧៥ម៉ែត្រ អាចឱ្យយានយន្ត គ្រប់ប្រភេទបើកបរក្នុងល្បឿនរហូតដល់ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង និងកន្លែងខ្លះអាចដល់១២០គីឡូម៉ែត្រ ក្នុងមួយម៉ោង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ៤. ខឿនសួនចែកទិសចរាចរណ៍នៅចំកណ្តាលទ្រូងផ្លូវទទឹង ៣ម៉ែត្រ ចិញ្ចើមផ្លូវក្រាលបេតុងកៅស៊ូទទឹង២,៥០ម៉ែត្រ សងខាង និងចិញ្ចើមផ្លូវក្រាលគ្រួសក្រហមទទឹង ០,៧៥ម៉ែត្រសងខាង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ៥. មានការសាងសង់លូគ្រប់ប្រភេទចំនួន ២៦៣កន្លែង ស្ពានតូច៥កន្លែង ប្រវែងសរុប១០៥ម៉ែត្រ ស្ពានធំ និងស្ពានមធ្យម៨០កន្លែង ប្រវែងសរុប…

Read More

អីយ៉ាម៉្យាងដែរប្លែកណាស់! ពេញមួយពិធីបុណ្យសព តុបតែងសុទ្ធតែតុក្កតា Mickey Mouse ពេលដឹងការពិត រំជួលចិត្តណាស់…

នៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២១ ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ប្រទេសថៃបានរាយការណ៍ថា នៅវត្តមួយនៅខេត្ត Ratchaburi បានរៀបចំពិធីបុណ្យសពដ៏ចម្លែកមួយ មានការរចនាមឈូស និង បានរៀបចំតុបតែងជារូបតុក្កតា Mickey Mouse ដែលនេះជាពិធីបុណ្យសពរបស់ស្រ្តីម្នាក់អាយុ ៥០ ឆ្នាំ បានទទួលមរណភាពដោយជំងឺខ្សោយតម្រងនោម កាលពីថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២១ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កូនប្រុសអាយុរបស់គាត់បានរៀបរាប់ប្រាប់ថា ញ៉ោមម៉ែចូលចិត្តសន្សំរូបតុក្កតា ដង្កៀបសក់ និង របស់របរផ្សេងៗទៀតដែលមានរូបតុក្កតា Mickey Mouse ហើយញ៉ោមម៉ែបានប្រាប់អត្មាថា ប្រសិនបើញ៉ោមម៉ែស្លាប់ឱ្យរៀបចំពិធីបុណ្យសពដែលគួរឱ្យស្រឡាញ់មានតុក្កតា Mickey Mouse ហើយដាក់តុក្កតាក្នុងមឈូសផង ។ ទើបអាត្មារៀបចំពិធីបុណ្យសពបែបនេះ ហើយបានកុម្មង់មឈូសពិសេសមានបាញ់ថ្នាំរូបតុក្កតា ព្រមទាំងមានចែកអាល់កុល និង ម៉ាស់រូបតុក្កតា Mickey Mouse ដល់អ្នកមកបុណ្យផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំពោះតុក្កតា ២ នេះដែលបានតាក់តែងមុខរោងបុណ្យ គឺជាតុក្កតាដែលម៉ែស្រឡាញ់ខ្លាំងជាងគេ ព្រោះគាត់បានមកពី Disneyland ប្រទេសជប៉ុន ។ ក្រោយពីពិធីបុណ្យសពហើយ កូនប្រុសដែលជាព្រះសង្ឃនឹងទុកវាដើម្បីរំលឹកដល់ម្ដាយដែលបានស្លាប់ទៅហើយ ព្រមទាំងបានបញ្ជាក់ប្រាប់ទៀតថា ពិធីបុណ្យសព ១០០ ថ្ងៃខាងមុខក្រុមគ្រួសារបានគិតគ្នាថា ពួកគេនឹងរៀបចំបែបនេះម្ដងទៀត ព្រោះវាជាអ្វីដែលអាចធ្វើឱ្យម្ដាយជាលើកចុងក្រោយបាន ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

ឃើញហើយរំជួលចិត្តណាស់! «ខ្ញុំសុខចិត្តស្លា.ប់ បើឱ្យត្រឡប់ទៅវិញ» សម្ដីក្មេងប្រុសម៉ារ៉ុកហែលសមុទ្រភៀសខ្លួន យំអង្វរទាហានអេស្ប៉ាញ…

ក្មេង​ប្រុស​សញ្ជាតិ​ម៉ារ៉ុក​ម្នាក់ ដែល​ប្រើប្រាស់​ដប​ប្លាស្ទិក​ចង​ជាប់​ខ្លួន ហែល​ឆ្លង​ពី​ប្រទេស​ខ្លួន​ទៅ​តំបន់ Ceuta ប្រទេស​អេស្ប៉ាញ ក្នុង​សប្ដាហ៍​នេះបាន​និយាយ​ថា រូប​គេសុខ​ចិត្ត​ស្លាប់​ជាជាង​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​ម៉ារ៉ុក​វិញ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ទាហាន​អេស្ប៉ាញ មុន​បញ្ជូន​គេ​ត្រឡប់​ទៅ​វិញ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្មេង​ប្រុស​រូប​នេះ បាន​ធ្វើ​ឱ្យ​បណ្ដា​សារព័ត៌មាន​អន្តរជាតិ​ជាច្រើន​ចាប់​អារម្មណ៍​ជា​ខ្លាំង ខណៈ​រូប​គេ​បាន​អណ្ដែត​លើ​ទឹក​ជាមួយ​អាវ​យឺត​ពណ៌​ខ្មៅ គ្រប​លើ​ដប​ប្លាស្ទិក ដើម្បី​អាច​បណ្ដែត​ខ្លួន​ឆ្លង​ទៅ​ប្រទេស​អេស្ប៉ាញ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាម​សម្ដី​ទាហាន​អេស្ប៉ាញ​ម្នាក់​បាន​និយាយ​ថា «ក្មេង​នោះ​មិន​ចង់​វិល​ត្រឡប់​ទៅ​វិញ​ឡើយ ។ រូប​គេ​មិន​មាន​គ្រួសារ​នៅ​ប្រទេស​ម៉ារ៉ុក​ទេ ហើយ​គេ​ក៏​មិន​ខ្វល់​ឡើយ បើ​ទោះ​ជា​ត្រូវ​ស្លាប់​ក៏​ដោយ ។ គេ​សុខ​ចិត្ត​ស្លាប់ ជា​ជាង​ត្រឡប់​ទៅ​ម៉ារ៉ុក​វិញ» ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរ​បញ្ជាក់​ថា ក្មេង​ប្រុស​រូប​នេះគឺ​ជា​មនុស្ស​ម្នាក់ក្នុង​ចំណោម​ជន​ភៀស​ខ្លួន​ប្រមាណ ៨ ពាន់​នាក់ ដែល​បាន​ហែល​ឆ្លង​វារ​ឡើង​តាម​របង​ព្រំ​ដែន ចូល​តំបន់ Ceuta ក្នុង​សប្ដាហ៍​នេះ ក្រោយ​ក្រុង Rabat បន្ធូរបន្ថយ​ការ​ត្រួត​ពិនិត្យ​តាម​ព្រំដែន​នោះ ។ ប្រទេស​អេស្ប៉ាញ​ភ្លាមៗ ក៏​បាន​ដាក់​ពង្រាយ​ទ័ព​ទៅ​តំបន់ Ceuta ដើម្បី​ត្រួត​ពិនិត្យ​ច្រក​ព្រំដែន​ជាមួយ​ប្រទេស​ម៉ារ៉ុក ហើយ​ក៏​បាន​ហៅ​ស្ថានការណ៍​នេះ​ថា​ជា​វិបត្តិ​មួយ​សម្រាប់​អឺរ៉ុប ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រភព៖ Reuters ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

ទីបំផុតចេញលទ្ធផលហើយ! ប្តីរបស់ប្រពន្ធ និងកូនៗ៤នាក់ គឺជាឃា.ត.ករ ដុ.តផ្ទះ ហើយលោក មាស រិទ្ធី លំអិតថា… (មានវីដេអូ)

កាលពីម្សិលមិញ ក្រុមការងារចម្រុះ ECHO21 ត្រូវបានបង្កើតឡើងដើម្បីធ្វើការស៊ើបអង្កេតទៅលើករណីអគ្គីភ័.យនៅខេត្តកំពង់ឆ្នាំង ដែលបានបង្កអោយមនុស្សស្លា.ប់ចំនួន៥នាក់។ អង្គភាពការពារកុមារ (CPU) ក្នុងកិច្ចសហប្រតិបត្តិការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និងនាយកដ្ឋានបច្ចេកទេស និងវិទ្យាសាស្រ្តនៃក្រសួងមហាផ្ទៃ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បានរួមគ្នាបង្កើតក្រុមការងារចម្រុះ ECHO21 ដើម្បីធ្វើការស៊ើបអង្កេតទៅលើករណីអ.គ្គីភ័.យដែលបង្កអោយក្មេង៤នាក់មានអាយុ៩ឆ្នាំ, ៧ឆ្នាំ, ៧ឆ្នាំ និង៣ឆ្នាំ ព្រមទាំងម្តាយរបស់ពួកគេ បានបា.ត់ប.ង់ជីវិ.តនៅក្នុងឧប្បត្តិហេតុនេះកាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១។ ក្នុងពេលបច្ចុប្បន្ននេះ បុរសអាយុ៤១ឆ្នាំម្នាក់ ត្រូវជាប្តី និងឪពុករបស់ជនរ.ងគ្រោះកំពុងតែផ្តល់ការបំភ្លឺដល់កម្លាំងសមត្ថកិច្ច។ យើងនឹងផ្តល់ពត៌មានបន្ថែមនៅពេលក្រោម។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយបានបញ្ចប់ការស៊ើបអង្ខេតរួច បើយោងតាមសារព័ត៌មាន BTV Cambodia បានជូនដំណឹងចុងក្រោយថា: នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ តាមចម្លើយសារភាពនៅមុខសមត្ថកិច្ចជំនាញ ឈ្មោះ នុន សារ៉េត អាយុ៣៨ឆ្នាំ ជាឃា.ត.កសម្លា.ប់ និងដុ.តផ្ទះស្លា.ប់ប្រពន្ធកូនរបស់ខ្លួនរហូតដល់៥នាក់ ដោយបានសម្លា.ប់ចោលទាំងអស់មុនពេលដុតផ្ទះ៕ សូមទស្សានវីដេអូខាងក្រោមនេះ: ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

ជួយស៊ែរបន្ទាន់!! ប្រធានអង្គការ សុខភាពពិភពលោក(WHO) បានថ្លែងថា វីរុសកូវីដ បំប្លែងថ្មី ជំនួសតំណែងវីរុសចាស់ រាលដាលលើប្រទេសចំនួន ១២៥ ហើយ…

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK បានឱ្យដឹងថា ប្រធានអង្គការសុខភាពពិភពលោក បានថ្លែង អំពី វីរុសកូវីដ-១៩ បំប្លែងខ្លួនប្រភេទថ្មី បានកំពុងជំនួសវីរុសប្រភេទដើមនៅក្នុង ប្រទេសអង់គ្លេស អាហ្វ្រិកខាងត្បូង និង ប្រទេសនៅតំបន់អាមេរិកឡាទីន គឺ ប្រេស៊ីល ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណែករបាយការណ៍ដែល WHO បានចុះផ្សាយកាលពីថ្ងៃពុធម្សិលមិញបានបង្ហាញថា វីរុសកូវីដប្រភេទថ្មីដែលរកឃើញនៅប្រទេសអង់គ្លេស បានចម្លងទៅកាន់ប្រទេស ៧ផ្សេងទៀត ក្នុងរយៈពេលត្រឹម១សប្តាហ៍ប៉ុណ្ណោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅក្នុងរបាយការណ៍ដដែលនោះ WHO បានបញ្ជាក់ថា ករណីឆ្លងវីរុសកូវីដ-១៩ បំប្លែងខ្លួនប្រភេទថ្មីកំពុងរីករាលដាលយ៉ាងលឿន នៅក្នុងប្រទេស អង់គ្លេស និង អាហ្វ្រិកខាងត្បូង រាប់ចាប់តាំងពីកំឡុងខែតុលាឆ្នាំ ២០២០ ដែលករណីភាគច្រើនត្រូវបានរកឃើញនៅក្នុងប្រទេសទាំងអស់នោះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរឱ្យដឹងថា​ មកទល់ពេលនេះមាន​ ប្រទេសចំនួន ១២៥ នៅលើពិភពលោកកំពុងមានអ្នកផ្ទុកវិជ្ជមានកូវីដ-១៩ ប្រភេទថ្មី។ ចំពោះតួលេខអ្នកឆ្លងកូវីដបំប្លែងខ្លូនថ្មីនេះ កើនឡើងជាលំដាប់ ជាពិសេស នៅ ប្រទេស បារាំង ឥណ្ឌា និង ប្រេសុីល៕​ ប្រភព៖ Sabay News ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

CEO ក្រុមហ៊ុនវ៉ាក់សាំងមួយថា «កូវីដ-១៩ អាចនឹងនៅជាមួយយើងជារៀងរហូត»

នាយក​ប្រតិបត្តិ​ប្រចាំ​ក្រុមហ៊ុន​វ៉ាក់សាំង​កូវីដ-១៩ Moderna បាន​ព្រមាន​កាល​ពី​ថ្ងៃ​ពុធ ទី ១៣ ខែ​មករា ឆ្នាំ ២០២១ វីរុស​កូវីដ-១៩ ដែល​រាតត្បាត​ពាសពេញ​ពិភពលោក​នេះ នឹង​នៅ​តែ​លង​បន្លាច​យើង​ជា​រៀង​រហូត ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មន្ត្រី​សុខភាព​សារធារណៈ និង​អ្នក​ជំនាញ​ផ្នែក​ជំងឺ​ឆ្លង បាន​និយាយ​ដែរ​ថា វីរុស​កូវីដ ១៩ អាច​មាន​លទ្ធភាព​ខ្ពស់​នឹង​ក្លាយ​ទៅ​ជា​ជំងឺ​ធម្មតា ពោល​គឺ​មាន​ន័យ​ថា ​វា​នឹង​មាន​វត្តមាន​គ្រប់​ពេល​ក្នុង​សហគមន៍ បើ​ទោះ​បី​ជា​ពេល​ខាង​មុខ​វា​ស្ថិត​ក្នុង​កម្រិត​តូច​ទាប​ជាង​ឥឡូវ​ក៏​ដោយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្រប​ពេល​គ្នា​នោះ​ដែរ លោក Stephane Bancel នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Moderna ក៏​បាន​សម្ដែង​ការ​យល់ស្រប​ដូច​គ្នា​កាល​ពី​ថ្ងៃ​ពុធ​សប្ដាហ៍​មុន​នេះ​ថា កូវីដ-១៩ នឹង​ក្លាយ​ជា​ជំងឺ​ធម្មតា ។ ថ្លែងក្នុងសន្និសីទថែទាំសុខភាព JPMorgan លោក Stephane បាននិយាយថា «កូវីដ-១៩ នឹង​មិន​រលាយ​ទៅ​វិញ​ឡើយ ។ យើង​នឹង​នៅ​ជាមួយ​វីរុស​នេះ អាច​នឹង​ជា​រៀង​រហូត» ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រភព៖ cnbc ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

ក្រសួងប្រកាសអនុញ្ញាតឱ្យបើកក្លឹបហាត់ប្រាណ និង ការលេងកីឡាគ្រប់ប្រភេទវិញហើយ

នៅថ្ងៃទី ៣១ ខែធ្នូ​ ឆ្នាំ ២០២០នេះ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីប្រកាស ឱ្យបើកដំណើរការឡើងវិញ នូវអាជីវកម្មក្លឹបហាត់ប្រាណ និងលេងកីឡាដើម្បីសុខភាព ការប្រកួតលីគ និងការប្រមូលផ្ដុំរបស់ក្រុមជម្រើសជាតិជាជំហានៗ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ត្រូវបានបញ្ចប់ ក្រសួងអនុញ្ញាតឱ្យបើកដំណើរការឡើងវិញនូវអាជីវកម្មក្លឹបហាត់ប្រាណ និងលេងកីឡាដើម្បីសុខភាព ការប្រកួតលីគ និង ការប្រមូលផ្ដុំរបស់ក្រុមជម្រើសជាតិជាជំហានៗ ដើម្បីលើកកម្ពស់សុខភាព និងការហាត់ហ្វឹកហ្វឺនពង្រឹងបច្ចេកទេស និង គុណផលរបស់កីឡាករ កីឡាការិនីសម្រាប់ត្រៀមលក្ខណៈឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ ឆ្នាំ២០២១ នៅប្រទេស វៀតណាម និងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា ដោយត្រូវគោរពតាមវិធានសុវត្ថិភាពសុខភាព របស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់ ដូចខាងក្រោម ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ១- ត្រូវអនាម័យ ជាប្រចាំ ដោយលាងសំអាតដៃនឹងសាប៊ូ ទឹកអាល់កុល ដែលសម្លាប់មេរោគ ពាក់ម៉ាស់ និងវាស់កម្តៅ ២- រក្សាគម្លាតសុវត្ថិភាពបុគ្គល ១.៥ម៉ែត្រ ៣- ទីកន្លែងហ្វឹកហាត់ ហាត់ប្រាណ និងកន្លែងលេងកីឡាត្រូវបាញ់ថ្នាំសម្លាប់មេរោគ និងធ្វើអនាម័យជាប្រចាំ ៤- ទីកន្លែងហ្វឹកហាត់ ហាត់ប្រាណ និងកន្លែងលេងកីឡា ត្រូវណែនាំឲ្យអ្នកចូលហាត់ប្រាណ និងលេងកីឡា ចុះឈ្មោះ ផ្តល់លេខទូរស័ព្ទ និងអាសយដ្ឋានច្បាស់លាស់សម្រាប់ទំនាក់ទំនង ៥- ត្រូវធានាថាកន្លែងហ្វឹកហាត់ ហាត់ប្រាណ និងលេងកីឡា មិនមែនជាកន្លែងឆ្លងកូវីដ១៩ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

ប្រមុខរាជរដ្ឋាភិបាល ប្រកាសជាផ្លូវការ ក្នុងឆ្នាំ ២០២១ ថ្ងៃឈប់សម្រាកនៅកម្ពុជាមាន ២១ ថ្ងៃ

ប្រមុខរាជរដ្ឋាភិបាល បានចេញអនុក្រឹត្យជាផ្លូវការស្ដីពីប្រតិទិនឈប់សម្រាកសម្រាប់មន្ត្រីរាជការ កម្មករ និយោជិត សម្រាប់ឆ្នាំ ២០២១ នេះ ។ ក្នុងនោះមន្ត្រីរាជការ កម្មករ និយោជិត ទាំងអស់នឹងបានឈប់សម្រាកចំនួន ២១ ថ្ងៃ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More