សុខាមិនធម្មតាមែន​! លួចលុយគេហេីយ​ បែរជាហ៊ានចេញមុខប្រកាសក្ដែងៗ​ ព្រមានប្ដឹង​ ទៅកាន់ម្ចាស់លុយទៀតផង​ ក្រោមហេតុផលមួយនេះគឺ

កាលពីរសៀល​ ថ្ងៃទី០៥​ ខែមិថុនា​ ឆ្នាំ២០២១នេះ​ លោក​ អុឹម​ ជីវ៉ា​ បានទៅជួបនឹងបុគ្គល​ សុខា​ នេះម្ដងទៀត​ និងបានជូនទៅបេនឡាន​ ផ្សារថ្មី​ ហេីយថែមទាំងបានឱ្យលុយចំនួន​ ១០មុឺនរៀល​ ដេីម្បីឱ្យបុគ្គលនេះទៅស្រុក​ និងសង្ឃឹមថាអស់កម្ម​ ពារ​ និងគ្នាចុះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ​ ក្រោយរំលងមិនបានប៉ុ​ន្មានថ្ងៃផង​ ស្រាប់តែបុគ្គលរូបនេះ​ ហ៊ានធ្វេីទង្វេី​ ដ៏ប្រហេី.ន​ ដោយលួចលុយរបស់អ្នកលក់អនឡាញម្នាក់​ ឈ្មោះ​ ចែយូ​ ធ្វេីឱ្យម្ចាស់លុយមានការខឹងសម្បារយ៉ាងខ្លាំង​ រហូតតែបុគ្គលនេះ​ ត្រូវបានម្ចាស់លុយ​ ទះមួយកំផ្លៀង​ ចំណែកឯសុខានេះវិញ​ បានត្រឹមតែឈរយកដៃស្ទាបមុខ​ ព្រោះឈឺខ្លាំង​ ទាំងមិនមានភាពអៀនខ្មា.ស់បន្ដិចសោះឡេីយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រឿងលួចលុយរបស់គេមិនទាន់ចប់ផង​ ស្រាប់តែបុគ្គល​ សុខាសុខា​ ហ៊ានស្រែកក្ដែងៗតាមបណ្ដាញសង្គម​ តិចតុក​ ដោយព្រមានប្ដឹង​ ចែយូ​ វិញ​ ពីបទប្រេីប្រាស់អំពេីហិ.ង្សាមកលេីខ្លួន​ និងបានបញ្ជាក់យ៉ាងច្បាស់ៗទៀតថា​ គឺមានមហាជនច្រេីនណាស់​ ដែលបានគាំទ្រចំពោះសកម្មភាពរបស់ខ្លួន​ ក្នុងការប្ដឹង​ ចែយូ​ វិញ​។ តែយ៉ាងណាក្ដី​ ចំពោះរឿងដ៏ស្មុគស្មាញមួយនេះ​ យេីងនៅពុំទាន់ដឹងថា​ យ៉ាងណានោះទេ​ មានតែរង់ចាំទស្សនាភាគបន្ដទៀត​ តែប៉ុណ្ណោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

អីយ៉ា ចំថ្ងៃខួបកំណើត ពេជ្រ សោភា ស្រាប់តែលោក ឆឹម សក្តដា ជូនពរឡើងផ្អែម តែឆ្លៀតផ្តាំរឿងអស់សំណើចមួយ

ភ្នំពេញ៖ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ នេះ តារាចម្រៀងស្រីដ៏ល្បីល្បាញ ពេជ្រ សោភា បានរៀបចំឆ្លងខួបកំណើតអាយុ ៣៧ ឆ្នាំ យ៉ាងស្ងៀមស្ងាត់បំផុត តែយ៉ាងណាគេក៏ឃើញមានវត្តមានតារាសម្តែង ឆឹម សក្តដា ដែលជាសង្សារបណ្តូលចិត្តចូលរួមជូនពរនាងដោយផ្ទាល់ផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជូនពរផ្ទាល់មាត់មិនអស់ចិត្ត តារាប្រុសរូបសង្ហា ឆឹម សក្ដដា បានបង្ហោះរូបថតផ្អែមល្ហែមជាច្រើនសន្លឹកនៅលើគណនីហ្វេសប៊ុក ធ្វើឱ្យអ្នកគាំទ្រលួចច្រណែននឹងស្នេហារបស់ពួកគេទាំងពីរមិនស្ទើរឡើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនត្រឹមតែបង្ហោះរូបថតស្វីតៗបង្ហាញពីក្ដីស្នេហ៍រឹងមាំ ក្នុងនោះ ឆឹម សក្ដដា ក៏បានសរសេរពាក្យជូនពរសង្សារបណ្ដូលចិត្តយ៉ាងស្វីត តែលោកបានឆ្លៀតផ្ដាំមិត្តស្រីកុំឱ្យពូកែប្រចណ្ឌខ្លាំងពេកថែមទៀតផង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឆឹម សក្ដដា បានជូនពរថ្ងៃកំណើតមិត្តស្រីថា «រីករាយថ្ងៃកំណើត bae bae! ជូនពរសម្រេចគ្រប់ភារកិច្ច សម្រស់កាន់តែស្អាត សំឡេងរឹតតែពីរោះ!!! ហើយបើអាច កាត់បន្ថយការប្រច័ណ្ឌ thanks for this love» ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ \ គ្រាន់តែឃើញពាក្យពាក្យផ្ដែផ្ដាំរបស់តារាសម្ដែង ឆឹម សក្ដដា ទៅកាន់ ពេជ្រ សោភា ដែលជាសង្សារ ធ្វើឱ្យអ្នកគាំទ្រជាច្រើនលួចញញឹមមានក្ដីសុខពេលឃើញ idol ពួកគេកាន់តែស្រឡាញ់ហួងហែងគ្នាបង្ហាញជាសាធារណៈបែបនេះ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

មានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញ តន់ ច័ន្ទសីម៉ា ប៉ះគ្នាលើកដំបូងជាមួយលោក ខេមរៈ សិរីមន្ត ហើយបានប្រាប់យ៉ាងដូច្នេះថា…

ភ្នំពេញ៖ នៅមុននេះន្តិចមានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅរូបភាពជាច្រើនសន្លឹករបស់តារាចម្រៀង កញ្ញា តន់ ច័ន្ទសីម៉ា ថតជាមួយនិងតារាចម្រៀងលោក ខេមរៈ សិរីមន្ត ដោយរូបភាពនោះបានបង្ហាញថាពួគេកំពុងតែធ្វើការងារធំមួយជាមួយគ្នាជាលើកដំបូង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រូបភាពទាំងនោះត្រូវបានបង្ហោះលើផេកផ្លូវការរបស់កំពូលតារាចម្រៀងក្នុងផលិតកម្ម Galaxy Navatra តែ ម្ដង។ អមជាមួយរូបជាច្រើនសន្លឹកនោះ កញ្ញា តន់ ច័ន្ទសីម៉ា បានសរសេររៀបរាប់បែបនេះ(ថ្ងៃនេះបំពេញការងាជាមួយលោកពូ ខេមរៈ សិរីមន្តជាលើកដំបូង សូមផ្ញើរក្ដីនឹករលឹក ដល់ពុកម៉ែ បង ប្អូន ផង បងប្អូនទាយមើលថាសីម៉ាអាយុតិចជាងគាត់ប៉ុន្មានឆ្នាំ?) ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តដែលបានឃើញរូបភាពទាំងនេះភ្លាម អាចជាមានការភ្ញាក់ផ្អើល ហើយអាចស្មានបានភ្លាមៗថា តារា ចម្រៀង ខេមរៈ សិរីមន្ត ច្បាស់ជារត់មកជ្រកក្រោមផលិតកម្ម Galaxy Navatra របស់អ្នកឧកញ៉ាវ័យក្មេង ឡេង ណា វ៉ាត្រា ហើយមើលទៅ ត្បិតអីបើមើលទំនាក់ទំនងរវាងអ្នកឧកញ៉ា ឡេង ណា វ៉ាត្រា និង តារាចម្រៀងលោក ខេមរៈ សិរីមន្ត គឺមានភាពស្និទ្ធស្នាលខ្លាំងណាស់ ដែលទំនងគេអាចវាយតម្លៃថានៅថ្ងៃណាមួយច្បាស់ជា សិរីមន្ត រត់មកជ្រកក្រោមផលិតកម្ម Galaxy Navatra ជាក់ជាមិនខាន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បែបនេះក្ដីមិនទាន់មានរឿងនោះកើតឡើងនៅឡើយទេគិតមកដល់ម៉ោងនេះ ព្រោះលោក ខេមរៈ សិរីមន្ត មិន ទាន់ចប់កុងត្រាជាមួយផលិតកម្មដែលលោកកំពុងតែច្រៀងឲ្យឡើយទេ។ ការជួបគ្នារបស់កញ្ញា តន់ ច័ន្ទសីម៉ា និង លោក ខេមរៈ សិរីមន្ត ត្រូវបានប្រភពច្បាស់ការដែលគួរឲ្យទុកចិត្តមួយបញ្ជាក់ឲ្យដឹងថា ពួកគេទាំងពីរបានបំពេញ ការងារថតស្ប៉តពាណិជ្ជកម្មឲ្យក្រុមហ៊ុនធំលំដាប់អន្តរជាតិមួយ។ ប្រភពដដែលនោះមិនបានទម្លាយឈ្មោះក្រុមហ៊ុន ដែលកំពូលតារាចម្រៀងទាំងពីរថតឲ្យនោះឡើយទេ ហើយចំពោះតម្លៃខ្លួននៃការថតវិញក៏មិនបានទម្លាយឲ្យដឹងនោះដែរ គ្រាន់តែប្រាប់ថា ពួកគេទាំងពីរជាតារាគ្រេត A ដូចនេះតម្លៃខ្លួនក៏ទៅតាមនោះដូចគ្នា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនអាចស្នើសុំការបញ្ជាក់លំអិតពីសំណាក់កញ្ញា តន់ ច័ន្ទសីម៉ា បានឡើយទូរសព្ទរបស់នាងខលចូលមិនមានអ្នក ទទួល។ចំណែកលោក…

Read More

ចូលរួមសោកស្តាយ និងរំលែកទុក្ខផង! សង្វែកណាស់បវរកញ្ញាភេទទី៣មីយ៉ាន់ម៉ា បានទទួលមរណភាពភ្លាមៗ ដោយសារតែ…(មានវីដេអូ)

មីយ៉ាន់ម៉ា: កាលពីពេលថ្មីៗកន្លងទៅនេះ បវរកញ្ញាភេទទី៣អន្តរជាតិរបស់ប្រទេសមីយ៉ាន់ម៉ា(Miss Queen International) នាង May Thitsar Maung បានទទួលមរណភាពនៅក្នុងឧបត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបានឆក់យកជីវិតរបស់នាង ភ្លាមៗនៅនឹងកន្លែងផ្ទាល់តែម្តង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ភ្លាមៗនោះ ស្ថាប័នបវរកញ្ញាភេទទី៣ របស់ប្រទេសមីយ៉ាន់ម៉ា ក៏បានធ្វើការបង្ហោះសាររំលែកទុក្ខជាមួយក្រុមគ្រួសាររបស់នាង May Thitsar Maung ដែលបានស្លាប់នៅក្នុងហេតុការណ៍ដ៏នឹកស្មានមិនដល់ ខណ:ពេលដែលហ្វេនៗ និងអ្នកគាំទ្រនាងជាច្រើនក៏បានបង្ហោះសារមរណទុក្ខ និងចូលរួមសម្តែងការសោកស្តាយចំពោះការបាត់បង់បេក្ខភាពបវរកញ្ញាភេទទី៣ របស់ប្រទេសមីយ៉ាន់ម៉ា ដ៏ឆ្នើមម្នាក់នេះផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមរំលឹកផងដែលថា នាង May Thitsar Maung កើតនៅក្នុងឆ្នាំ១៩៩៩ នាងគឺជាម្ចាស់ជ័យលាភីឯកនៅក្នុងការប្រកួតប្រជែងបវរកញ្ញាភេទទី៣ របស់ប្រទេសមីយ៉ាន់ម៉ា កាលពីកំឡុងឆ្នាំ២០១៩កន្លងទៅ និងជាបេក្ខភាពមួយរូបដ៏មានភាពលេចធ្លោផងដែរ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចង់ជ្រាបឲ្យកាន់តែច្បាស់ជាងនេះ ទៅទៀតនោះ សូមទស្សនារូបភាព និងវីដេអូខាងក្រោមទាំងអស់គ្នា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

ឃើញហើយចង់ស្រក់ទឹកភ្នែកអាណិតណាស់ សម្រាកព្យាបាលនៅមន្ទីរពេទ្យយូរពេក Ning Kulsatree នឹកឪពុកម្ដាយបានត្រឹមធ្វើរឿងមួយនេះ

ថៃ៖ ដោយសារតែមានជំងឺពាក់ព័ន្ធនឹងបញ្ហាខួរឆ្អឹងខ្នង បានធ្វើឲ្យអតីតតារាស្រីដ៏ល្បីល្បាញ Ning Kulsatree ត្រូវសម្រាលព្យាបាល នៅមន្ទីរពេទ្យអស់រយៈពេលជាយូរ រហូតដល់ត្រូវបានគេប្រដូចថា មន្ទីរពេទ្យហាក់ដូចជាផ្ទះទី ២ របស់នាង ដែលធ្វើឲ្យអ្នកគាំទ្រមានការព្រួយបារម្ភ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនត្រឹមតែប៉ុណ្ណោះ កាលពីថ្មីៗនេះ តារាស្រីរូបនេះ ថែមទាំងបានបង្ហោះរូបភាពមួយ ដែលធ្វើឲ្យហ្វេនៗមិនតិចនាក់ទេ បានផ្ញើការលើកទឹកចិត្តដល់រូបនាង ព្រោះនោះក្នុងនោះដែរ នាងបានបង្ហាញរូបភាពការហៅជាវីដេអូ ជាមួយនឹងឪពុក ខណៈពេលដែលនាងកំពុងសម្រាកនៅមន្ទីរពេទ្យ និងមានភ្ជាប់ខ្សែអុកស៊ីសែន ថែមទៀត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយពីបានឃើញបែបនេះហើយ អ្នកគាំទ្រជាច្រើននាំគ្នាសម្រុកមកផ្ញើការគាំទ្រ ការលើកទឹកចិត្ត និងសង្ឃឹមថា នាងនឹងបានធូរស្បើយឆាប់ៗនេះ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមទស្សនារូបភាពខាងក្រោម៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រភព៖ Sanook ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

ពុទ្ធោ! ធ្វើតេស្តជាង ៤០០០នាក់ រកឃើញជិត ៣០០នាក់ឆ្លងកូវីដ ក្នុងរោងចក្រមួយនៅចោមចៅ៣

តាមប្រភពព័ត៌មានពីឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានឱ្យដឹងថា មានករណី​ផ្ទុះការឆ្លងរាលដាលជំងឺកូវីដ១៩ នៅក្នុងរោងចក្រកាត់ដេរ ហ្គ្រេន​ ធ្វីន អតីតរោងចក្ររោងចក្រកាត់ដេរ QMI នៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ក្នុងការធ្វើតេស្ត​ លើកម្មករកាត់ដេរជាង ៤០០០នាក់ កាលពីថ្ងៃទី៤-៦ ខែមិថុនា ឆ្នាំ២០២១ នៅរោងចក្រកាត់ដេរ QMI រកឃើញអ្នកឆ្លងកូវីដ​ ២៩៦នាក់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅ​ថ្ងៃទី៩ ខែមិថុនានេះដដែលនេះ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេច​ កំណត់​ផ្នែកខ្លះនៃភូមិចោមចៅ៣ នៃសង្កាត់ចោមចៅទី២ និងផ្នែកខ្លះនៃភូមិ​ត្រពាំងពោធិ៍ ផ្នែកខ្លះនៃភូមិព្រៃព្រីងខាងជើង២ និងផ្នែកខ្លះនៃភូមិជម្ពូវ័ន២ នៃសង្កាត់ចោមចៅទី ២ ខណ្ឌពោធិ៍សែនជ័យ ជាតំបន់លឿងទុំ ។ ការបិទខ្ទប់នៅតំបន់លឿងទុំ ដែលទើបកំណត់ថ្មីនេះ មានរយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២១។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក នៅតំបន់​ជុំវិញរោងចក្រកាត់ដេរ​ QMI ដែលស្ថិតនៅតំបន់មុខវិទ្យាល័យ​ជម្ពូវ័ន តាមផ្លូវជាតិលេខ៤ ជិតរង្វង់មូលចោមចៅ បានធ្វើឡើងដាក់របាំង​បិទខ្ទប់​ ចាប់តាំងពីល្ងាចថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១​៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

អាណិតណាស់!! ក្រោមមេឃតែមួយ វាសនាខុសគ្នា ក្មេងៗ ២នាក់អូសរទេះដឹកអ៊ុំស្រីចំណាស់ខ្វិនជើង និងពិការដៃដើរសុំទានតាមដងផ្លូវ

រាជធានី​ភ្នំពេញ ៖ ជា​រឿង​គួរ​អោយ​អាណិតអាសូរ និង​សែន​សង្វេគ​មួយ​ដែល​កូន​ក្មេង​តូច​ៗ ២​នាក់​ជា​បងប្អូន​បង្កើត​នឹង​គ្នា វ័យ​មិន​ដល់​១៥​ឆ្នាំ​ផង​បាន​នាំ​គ្នា​អូស​រទេះដឹក​ស្ត្រី​ចំណាស់​ខ្វិន​ជើង និង​ពិការ​ដៃ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ម្នាក់​ជា​អ៊ុំ​បង្កើត ដើរ​តាម​ដងផ្លូវ ដើម្បី​សុំទាន គ្រាន់​បាន​កម្រៃ​ខ្លះ​យក​ទៅ​ចំណាយ​ហូប​ចុក​ប្រចាំ​ថ្ងៃ ពិសេស គឺ​សមាជិក​មានកូន​ក្មួយ​បងប្អូន​តូច​ៗ​ជា​ច្រើន​ទៀត​នៅ​ក្នុង​គ្រួសារ ដែល​កំពុង​សម្រាក​នៅ​ក្នុង​ទី​វត្ត​អារាម ។ស្ត្រី​ចំណាស់​ដែល​ខ្វិន​ជើង និង​ពិ​បារ​ដៃ​ទាំង​សងខាង​ខាងលើ មានឈ្មោះ ឈិ​ន យឿ​ន អាយុ​៥៦​ឆ្នាំ ។ ចំណែក​ក្មួយ​ប្រុស​បង្កើត​ទាំង​២​នាក់ (​បងប្អូន​ភ្លោះ ) មានឈ្មោះ ទី​១ ង៉​ន ម៉េ​ង​ហុង និង​ម្នាក់​ទៀត ឈ្មោះ ង៉​ន ម៉េ​ង​ហ៊ា​ង មាន​វ័យ​១១​ឆ្នាំ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បច្ចុប្បន្ន​ពួក​ស្នាក់​នៅ​ក្នុង​វត្ត​ត្រពាំង​សិលា ស្ថិត​នៅ​ខាងត្បូង​វត្ត​ព្រៃ​ស្ពឺ ក្នុង​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ជា​រៀងរាល់ថ្ងៃ គេ​តែង​សង្កេត​ឃើញ ក្មេង​ៗ​តូច​ៗ​ទាំង​២​ខាងលើ តែង​អូស​ស្ត្រី​ជា​អ៊ុំ​ស្រី តាម​រទេះ ដើរ​ដោយ​ថ្មើរជើង តាម​បណ្តោយ​ផ្លូវ​លេខ​៣៧១ ដើម្បី​សុំទាន​គេ​ជា​ប្រចាំ​ថ្ងៃ ហើយ​ភាគច្រើន គឺ​ដើរ​សុំ​នៅ​វេលា​ម៉ោង​៨​ព្រឹក ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុង​នោះ​ដែរ មាន​ពេល​ខ្លះ​ក្មេង​ទាំង​២​នាក់ លើកដៃ​សុំ​លុយ​គេ និង មាន​ពេល​ខ្លះ​មិន​បាន​សុំ​ផង ប៉ុន្តែ​ដោយសារ​ពលរដ្ឋ​ទូទៅ​មានការ​ឃើញ​ហើយ កើត​ចិត្ត​អាណិតអាសូរ​ក៏​ស្រែកហៅ​អោយ​តែ​ម្តង ដោយ​មាន​ជា​នំនែក មីទឹក​ក្រូច ខោអាវ ឬ​ថវិការ​តិចតួច​ជាដើម ទៅ​តាម​សទ្ធា​ជ្រះថ្លា​របស់​អ្នក​ដែល​ផ្តល់​អោយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាម​ការ​អោយ​ដឹង​ពី​ស្ត្រី​ចំណាស់​ជា​អ៊ុំ​ស្រី គាត់ និង​ក្មួយ​ប្រុស​ទាំង​២​នាក់​ទើបតែ​ដើរ​សុំ​បែប​នេះ​ប្រមាណ​៣ ទៅ​៤​ខែ​ហើយ (​មិន​គិត​ពេល​បិទ​ខ្ទប់​កំឡុង​កូ​វី​ដ ) ដោយ​ក្នុង​មួយ​ថ្ងៃ​គាត់​តាម​សុំ ឬ​ការ​អាណិតអាសូរ​តាម​រយៈ​គេ​អោយ​ផង គឺ​បាន​ថវិការ​ទទួល​បាន​ប្រមាណ​៤​ទៅ​៥​ម៉ឺន​រៀល បូក​បញ្ចូល​ជាមួយនឹង​ម្ហូបអាហារ នំនែក មីទឹក​ក្រូច​ជាដើម ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដែល​គេ​ផ្តល់​អោយ​គ្រាន់​យក​ទៅ​ទទួលទាន​បរិភោគ​ជុំ​គ្រួសារ ដែល​មាន​សមាជិក​រហូត​ទៅ​ដល់​៧​នាក់​ក្នុង​នោះ ៥​នាក់ សុទ្ធតែ​ជា​ក្មេង​តូច​ៗ និង​២​នាក់​ទៀត មាន​នាង និង​ប្អូនស្រី​បង្កើត​របស់​នាង ដែល​ជា​ម្តាយបង្កើត​របស់​ក្មេង​ៗ​តូច​ៗ​ទាំង​៥​នាក់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​…

Read More

ស្ងាត់ៗ ស្រាប់តែលោក ខេមរៈ សិរីមន្ត នាំភរិយា និងកូនៗ ដើរលេងកម្សាន្ត គ្រាន់តែមើលកក៏ដឹងតែសប្បាយដល់ហើយ និង សុភមង្គលណាស់ ព្រមទាំងភ្ជាប់សារបង្កប់ពាក្យថា…

ភ្នំពេញ៖ កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត មិនត្រឹមតែជាតារាចម្រៀង ដ៏មានប្រជាប្រិយភាពមួយរូបតែប៉ុណ្ណោះទេតែរូបលោកបានធ្វើឲ្យមហាជន និងហ្វេនៗជាច្រើនតាមដានពីជីវិតគ្រួសារ ដ៏ពោរពេញដោយសុភមង្គលជាមួយភរិយា និងកូនៗផងដែរ។ ជារឿយៗតារាប្រុសរូបនេះតែងតែបង្អួតពីសកម្មភាពស្វីតៗក្នុងបណ្ដាញសង្គមជាមួយភរិយាជាប្រចាំ ខណៈពេលដែលកូនៗកាន់តែធំធាត់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែង យើងងាកមកមើលជីវិតឯកជនផ្ទាល់ខ្លួនរបស់លោកវិញ ក៏ មិនធម្មតាដែរ បច្ចុប្បន្ននេះ លោក សិរីមន្ត កំពុងតែងតែសាងក្តីសុខ និង សុភមង្គល ជាមួយក្រុមគ្រួសារដ៏តូចមួយរបស់រូបលោក តាមរយៈការបង្ហោះរូបភាពបែបស្វីតៗជាលក្ខណៈគ្រួសារ ហើយមកទល់ពេលនេះ រូបលោក និង ភរិយា មានកូនទាំងអស់ ៣ នាក់ កូនប្រុសច្បង ឈ្មោះ ខេមរៈ មន្តស្នេហ៍ កូនស្រីទី២ ឈ្មោះ ខេមរៈ ស្រ្តី និង កូនស្រី ឈ្មោះ ខេមរៈ មន្តរាជិនី។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ នេះ គេបានឃើញលោក ខេមរៈ សិរីមន្ត បានបង្ហោះរូបភាពមួយសន្លឹកដែលបង្ហាញពីដំណើរកម្សាន្តរបស់រូបលោក ជាមួយភរិយា និងកូនៗ គ្រាន់តែមើលក៏ដឹងតែសប្បាយរីករាយ និង កក់ក្តៅណាស់ ព្រមទាំងភ្ជាប់សារមួយឃ្លាយ៉ាងដូច្នេះថា៖ “ធ្វើជាប៉ាៗគេមិនមែនស្រួលទេធ្វើម៉ាក់ៗបានស្រួលហិហិ”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយឃើញរូបភាពមួយសន្លឹក និង សារមួយឃ្លានេះហើយ ធ្វើឲ្យហ្វេនៗជាច្រើនទុកចិត្តមិនបាន ក៏បានចូល ខមិន បែបនេះថា៖ “Caption បងឯង. អានចង់ផ្ងារជើង ហិហិហិ, អរគុណ Idol ដែលបានប្រាប់ តាមពិតចឹងសោះ, ខ្ញុំអានចង់10ដងល្មមយល់ពូមន្ត, ធ្វើជាប៉ាៗគេមិនមែនស្រួលទេ, ពិតមែនហើយធ្វើម៉ាក់ៗបានស្រួលណាបងអាយដល, idolសុភាពៗ តែCaptionអស់ស្ទះ”៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

ច្រើនណាស់ប្រហែសមិនបានទេ! ថ្ងៃនេះតួលេខអ្នកដំណើរចូលមកកម្ពុជាហក់ឡើងជិត ៦០ នាក់ រកឃើញជំងឺកូវីដ-១៩

នៅថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២១ នេះ ក្រសួងសុខាភិបាលបានចេញសេចក្ដីជូនដំណឹង ស្ដីពីជំងឺកូវីដ-១៩ ឱ្យបានដឹងថា នៅថ្ងៃនេះកម្ពុជារកឃើញអ្នកឆ្លងកូវីដថ្មី ចំនួន ៧២៩ នាក់ ដែលក្នុងតួលេខនេះ មានអ្នកឆ្លងចំនួន ៥៨ នាក់ ដែលជាអ្នកដំណើរចូលមកក្នុងប្រទេសកម្ពុជា ដែលនាំឱ្យតួលេខករណីកូវីដនាំចូលពីក្រៅប្រទេស មានការកើនឡើងសរុបដល់ ១២០២ នាក់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ គួរឱ្យដឹងផងដែរថា គិតត្រឹមថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២១ នេះ ចំនួនករណីឆ្លងកូវីដ-១៩ ក្នុងប្រទេសកម្ពុជារួមមាន ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ – ករណីឆ្លងសរុបទូទាំងប្រទេសឡើងដល់ ៣៦២៤០ នាក់ – អ្នកជាសះស្បើយមានចំនួន ២៩០៤៧ នាក់ – អ្នកស្លាប់ចំនួន ២៨៩ នាក់ – ករណីនាំចូលពីក្រៅប្រទេសសរុបចំនួន ១២០២ នាក់ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមអានសេចក្តីប្រកាសខាងក្រោម ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

អីយ៉ាស្ងាត់ៗ! ​ស្រាប់តែខួបកំណើត ៣៧ ឆ្នាំ តារាចម្រៀង ពេជ្រ សោភា ហើយសុំតែរឿងមួយនេះគត់គឺ…

កំពូលតារាចម្រៀងស្រីដ៏ល្បីល្បាញ ពេជ្រ សោភា បានយ៉ាងរៀបចំឆ្លងខួបកំណើតអាយុ ៣៧ ឆ្នាំយ៉ាងស្ងៀមស្ងាតបំផុត ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រឿងដែលមហាជនចាប់អារម្មណ៍ ពេជ្រ សោភា មិនបានប៉ង់ប្រាថ្នាមាសប្រាក់ហូរចូល ឬទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងនោះទេ តែអ្នកនាងសុំតែរឿងម្យ៉ាងគត់ នោះគឺសុំឱ្យមនុស្សនៅជុំវិញខ្លួនមានសេចក្ដីសុខ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពេជ្រ សោភា បានបង្ហោះរូបថតចាស់ថ្មីជាច្រើនសន្លឹកនៅលើគណនីផេកផ្លូវការ ហើយរៀបរាប់ថា «Happy birthday to me អរគុណពុក អរគុណម៉ែ អរគុណបងប្រុស អរគុណបងស្រី អរគុណហ្វេនទាំង ២៥ ខេត្ត ក្រុង អរគុណដែលតែងតែស្រឡាញ់ និង ចូលចិត្តនាងខ្ញុំរហូតមក ឆ្នាំនេះសុំត្រឹមមនុស្សជុំវិញខ្លួនមានសេចក្តីសុខ» ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះគេឃើញអ្នកស្ថិតក្នុងរង្វង់សិល្បៈ និង អ្នកគាំទ្រជាច្រើន បាននាំគ្នាជូនពរថ្ងៃកំណើត ពេជ្រ សោភា ដោយអ្នកគាំទ្រខ្លះថែមទាំងលើកសរសើរនាងថា ម្ចាស់បទ «អូនទៅហើយ» រូបនេះ នៅវ័យក្មេងហើយស្រស់ស្អាតថែមទាំងមិនសមអាយុ ៣៧ ឆ្នាំទាល់តែសោះ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More